Posts in ‘អត្ថបទមានវីដេអូ’ Category

ប្រើ​ស្នៀត «James Bond» ដើម្បី​បើក​រថយន្ដ​គេច​ពី​នគរបាល

ប្រើ​ស្នៀត «James Bond» ដើម្បី​បើក​រថយន្ដ​គេច​ពី​នគរបាល

ឈុតឆាកបានកើតឡើងពិតៗ តែវាដូចនៅក្នុងភាពយន្ដចារកម្ម របស់អង់គ្លេស-អាមេរិក រឿងជេមស្ប៊ន ០០៧ ដូច្នេះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍មុន នៅក្នុងទីក្រុង «Marijampolé» ភាគ​ខាង​ត្បូង​នៃ​ប្រទេសលីតួអានី។ ម្ចាស់រថយន្ដ ធុន «SUV» ដែលមិនចង់ឈប់រថយន្ដ តាមការស្នើសុំរបស់នគរបាល បាន​បើក​រថយន្ដ​របស់ខ្លួននេះ រត់គេចពីនគរបាល ដោយបានប្រើ នូវគ្រប់ល្បិច គ្រប់ស្នៀត ដែលមាន​នៅក្នុង​ភាពយន្ដ ជេមស្ប៊ន ដ៏ល្បី។

នៅក្នុងចំណោមល្បិចស្នៀតទាំងនោះ មានរាប់បញ្ចូលទាំង ផ្សែងពណ៌សបង្ហុយចេញ​តាមរថយន្ដផ្នែក​ខាង​ក្រោយ​របស់ខ្លួន យ៉ាងហុយទ្រលោម និងដែកគោល ដើម្បីឲ្យបំផ្ទុះកង់រថយន្ដ ដែលកំពុងដេញតាមពីក្រោយ​ខ្លួន។ សូមមើលដែកគោល ក្នុងរូបខាងក្រោម៖

នៅទីបំផុត ការប្រមាញ់រថយន្ដដ៏ពិសេស [...]

«Brady N Young» ត្រៀម​​ទទួល​ទោស​រឿង​​ស្នើធ្វើតេស្ដ៍ ADN ហ៊ុន សែន-ហ៊ុន ម៉ាណែត

«Brady N Young» ត្រៀម​​ទទួល​ទោស​រឿង​​ស្នើធ្វើតេស្ដ៍ ADN ហ៊ុន សែន-ហ៊ុន ម៉ាណែត

«តើលោក (ហ៊ុន សែន) ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? ឲ្យមានការប៉ះប៉ូវយ៉ាងម៉េច? (...) ឬក៏លោកចង់យកខ្ញុំ ទៅ​កាត់​ទោស​នៅស្រុកខ្មែរ ចង់ឲ្យខ្ញុំទៅសារភាពទោស ទៅទទួលកំហុស ខ្ញុំអាចទទួលកំហុសណ្នឹង។ បាទ! ព្រោះ​គ្រាន់​តែ​ទោស ក្នុងការស្នើសុំធ្វើតេស្ដ៍ DNA ណ្នឹង ខ្ញុំជឿថា មិនមានទោសដល់ប្រហារជីវិត ដល់កាត់ក ដល់​យក​​ឲ្យ​ក្រពើ​ស៊ីនោះទេ។» នេះជាការដកស្រង់ខ្លីមួយ ពីវីដេអូថ្មីរបស់លោក យ៉ង់ ណុយ ហៅ «Brady N Young» អតីត​សមាជិក​មួយ​រូប របស់គណបក្សសង្គ្រោះជាតិ ​ពីទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​​​ត្បូង សហរដ្ឋអាមេរិក។

នៅក្នុងវីដេអូថ្មី ដែលត្រូវបានបង្ហោះ​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ង់ ណុយ បានវិលត្រឡប់​មក​និយាយយ៉ាងលំអិត សារជាថ្មីទៀត នូរដំណើររឿង ដែលទាក់ទងនឹងករណីអ្នកស្រី ប៊ុន រ៉ានី ភរិយា និង​លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់លោក ហ៊ុន សែន ដែលបានរងការចោទប្រកាន់ថា ជាភរិយា [...]

អ៊ឺរ៉ូ២០១៦៖ ទស្សនា​គ្រាប់​បាល់​នៃ​ការ​ប្រកួត​រវាង វែល និង​ស្លូវ៉ាគី

អ៊ឺរ៉ូ២០១៦៖ ទស្សនា​គ្រាប់​បាល់​នៃ​ការ​ប្រកួត​រវាង វែល និង​ស្លូវ៉ាគី

ទឹកដីតំបន់ វែល (Wales) ជាផ្នែកមួយនៃចក្រភពអង់គ្លេស តែមានប្រព័ន្ធកីឡាឯករាជ្យ ដោយខ្លួនពីអង់គ្លេស។ ហើយ​តាំងពី​ណា​ណី​មក ក្រុមបាល់ទាត់​ជម្រើសជាតិ វែល មានឱកាសឡើងមកប្រកួត ក្នុងការ​ដណ្ដើម​ពាន​រង្វាន់​ពិភពលោក តែ​ម្ដងគត់ គឺ​នៅ​ឆ្នាំ​១៩៥៨។ ដូច្នេះ ពេលនេះជាលើកទីពីរហើយ សម្រាប់ការប្រកួត ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ របស់​​ក្រុម​ជម្រើស​ជាតិនៃតំបន់មួយ ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអង់គ្លេស។

ក្រុមជម្រើសជាតិ វែល អាចនឹងមានលក្ខណៈតូច តែកីឡាករមិនប្រាកដថាតូចនោះទេ ជាពិសេស​ដូច​ជា​កីឡាករ «Gareth Bale» ដែលជាកីឡាករ​សំណព្វចិត្តរបស់ក្រុម «Real Madrid» ម្ចាស់ពានរង្វាន់ «Champions League» ឆ្នាំ២០១៦នេះជាដើម។ នៅក្នុងការប្រកួត «អ៊ឺរ៉ូ២០១៦» វគ្គជម្រុះ កាលពីយប់ថ្ងៃសៅរ៍ ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ មកពីប្រទេសស្លូវ៉ាគី កីឡាករដ៏ចំណានរូបនេះ បានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី១០ ប្រកប​​ដោយ​​បច្ចេកទេស​ យ៉ាងពិសេស។ បាល់នោះ [...]

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី

ប្រទេសអង់គ្លេស ដែលជាប្រជាជាតិមួយល្បីខាងបាល់ទាត់ តាំងពីយូរមកនោះ បានដើរចូល​ប្រកួត​ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៦ ក្នុងថ្ងៃដំបូង ដោយបានត្រឹម«ស្មើរ» (១-១) ជាមួយប្រទេសរ៉ូស្ស៊ី ដែល​ទើប​នឹង​ល្បី​ខាង​បាល់​ទាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តាមពិតទៅ ក្រុមជម្រើសជាតិអង់គ្លេស​បានគ្រប់គ្រង​ការ​ប្រកួត និងនៅពីលើក្រុមរ៉ូស្ស៊ីតាំងពីដើមដំបូងមក រហូតដល់ក្រុមនេះ ទាត់បាល់ពិន័យមិនផ្ទាល់ រកបាន​ពិន្ទុ​នាំ​មុខ នៅ​នាទី​ទី៧៣។

ប៉ុន្តែរឿងដែលគេនឹកស្មានមិនដល់ បើសូម្បីប្រទេសរ៉ូស្ស៊ីខ្លួនឯងផងនោះ គឺនៅក្នុងម៉ោងបន្ថែម (៩០+២) និង​នៅ​​សល់​​តែ​ប៉ុន្មាន​វិនាទីទៀត នឹងត្រូវបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែកីឡាករ «Berezutski» ប្រធាន​ក្រុម​រ៉ូស្ស៊ី​បាន​ប្រើ​ក្បាលរបស់ខ្លួន បញ្ជូនបាល់ចូលទី រកពិន្ទុស្មើរមកឲ្យក្រុមខ្លួនវិញ។

តំណែងថ្មី...

នៅក្នុងការប្រកួតដំបូង [...]

អ៊ឺរ៉ូ២០១៦៖ វីដេអូ​ផ្សាយ​ផ្ទាល់ ពី​គ្រប់​ការ​ប្រកួត

អ៊ឺរ៉ូ២០១៦៖ វីដេអូ​ផ្សាយ​ផ្ទាល់ ពី​គ្រប់​ការ​ប្រកួត

ប៉ុន្តែមុននឹងចុចចុះទៅដល់ក្រោម ដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នោះ សូមមេត្តាអានដោយយកចិត្តទុក​ដាក់​ថា ការផ្សាយផ្ទាល់នេះ ធ្វើឡើងក្នុងលក្ខណៈជាព័ត៌មាន ដើម្បីផ្ដល់ជូនទៅប្រិយមិត្ត ដែលស្រឡាញ់វិស័យកីឡា ជា​ពិសេស​កីឡាបាល់ទាត់ប៉ុណ្ណោះ។

វីដេអូនេះទៀតសោធ ក៏មិនត្រូវបានបង្កើត ផ្ទុក ឬដាក់ឲ្យស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ ដោយ​​ទស្សនាវដ្ដី បុគ្គលិក​ទស្សនាវដ្ដី ឬក្រុមហ៊ុនផ្ដល់សេវាកម្ម បង្ហោះគេហទំព័រ​របស់ទស្សនាវដ្ដី (Hoster) ឡើយ។ តែ​វា​ជា​វីដេអូ ដែល​ទទួល​បាន​ពីការស្រាវជ្រាវ ស្វែងរកមកជូនប្រិយមិត្ត នៅតាមបណ្ដាញ​គេហទំព័រ​ម្ចាស់វីដេអូ ដែល​សុទ្ធ​សឹង​​ជា​គេហទំព័រ​​ស្របច្បាប់ ដូចជា «Youtube» ឬ «Filmon»ជាដើម។

មួយវិញទៀត ទស្សនាវដ្ដីនឹងមិនទទួលខុសត្រូវ ពីប្រក្រតីភាពនៃការផ្សាយវីដេអូនេះឡើយ ដោយហេតុថា វីដេអូ មិន​ស្ថិតក្រោមការគ្រប់គ្រង របស់ទស្សនាវដ្ដី។ ភាពមិនប្រក្រតីនៃវីដេអូនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...