Posts in ‘អត្ថបទមានវីដេអូ’ Category

បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស

បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស

អ្នកដំណើរថ្មើរជើង ជាច្រើននាក់ បានរងរបួស ក្នុងព្រឹកថ្ងៃអង្គារនេះ នៅក្នុងព្រឹត្តិការណ៍បើករថយន្ដបុករនាំងសុវត្ថិភាព ដែលស្ថិតនៅខាងមុខអាគាររដ្ឋសភា នៃចក្រភព​អង់គ្លេស កណ្ដាលរាជធានីឡុងដ៍។ នេះ បើតាមការបញ្ជាក់ របស់នគរបាលអង់គ្លេស ដោយបានឲ្យដឹង​បន្ថែមថា ជនអ្នកបើកបររថយន្ដ ត្រូវបានចាប់ខ្លួន។

នៅលើទំព័រទ្វីសធើររបស់ខ្លួន នគរបាលអង់គ្លេស បានសរសេរឲ្យដឹងថា៖ «នៅព្រឹក វេលាម៉ោង ៧ និង៣៧នាទី រថយន្ដមួយគ្រឿង បានបើកបុក ជាមួយនឹងរនាំងសុវត្ថិភាព នៅខាងមុខអាគាររដ្ឋសភា។ អ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗ ដោយភ្នាក់ងារនគរបាល ដែលមានវត្តមាន នៅនឹងកន្លែង។ អ្នកដំណើរថ្មើរជើងជាច្រើន បានរងរបួស។»។

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

រហូតមកដល់ពេលនេះ អាគារដែលខ្ពស់ជាងគេ នៅអ៊ឺរ៉ុប គឺអាគារ «Federation Tower» ក្នុងរដ្ឋធានីម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ដែលមានកំពស់ ៣៧៣ម៉ែត្រ។ ប៉ុន្តែអាគារ «Federation Tower» ទើបនឹងបាត់បង់តំណែង ជាអាគារខ្ពស់ជាងគេ នៅអ៊ឺរ៉ុប បន្ទាប់ពីអាគារមួយទៀត បានបញ្ចប់ការសាងសង់​របស់ខ្លួន នៅក្នុងប្រទេសរ៉ូស្ស៊ីដដែល តែសង់ក្នុងសង្កាត់ជំនួញមួយ នៃក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg - ភាគខាងលិច)។

អាគារនោះមានឈ្មោះ «Lakhta Center» កំពស់សរុប ៤៦២ម៉ែត្រ ខ្ពស់ជាងគេនៅអ៊ឺរ៉ុប និងជាប់លេខទី១៣ ក្នុងចំណោមអាគារខ្ពស់ជាងគេ នៅលើពិភពលោក។ «Lakhta Center» ជាស្នាដៃរបស់ស្ថាបត្យកររ៉ូស្ស៊ី លោក «Philip Nikandrov» ហើយបានប្រើរយៈពេល សាងសង់រហូតដល់ទៅ ៦ឆ្នាំ។

» រូបភាពក្នុងគម្រោង៖

ប្រធានាធិបតី​វ៉េណេហ្សុយអេឡា រង​ការ​​វាយប្រហារ​ដោយ ឌ្រូន៖ ចាប់​ខ្លួន​៦នាក់

ប្រធានាធិបតី​វ៉េណេហ្សុយអេឡា រង​ការ​​វាយប្រហារ​ដោយ ឌ្រូន៖ ចាប់​ខ្លួន​៦នាក់

លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវ៉េណេហ្សុយអេឡា ទំនងជាមុខព្រួញ នៅក្នុងការវាយប្រហារមួយ កាលពីយប់ថ្ងៃសៅរ៍ បង្កឡើងដោយកូនយន្ដហោះ​ បញ្ជាពីចំងាយ «Drone» ចំនួនពីរគ្រឿង ដែលមានផ្ទុក ដោយសារជាតិផ្ទុះ នៅខណៈពេលលោក កំពុងថ្លែងទៅកាន់ពលទាហាន ប្រមាណជា ១៧ ០០០នាក់ នៅក្នុងពិធីហែរព្យុះហយាត្រាមួយ កណ្ដាលរដ្ឋធានី ការ៉ាកាស។

រដ្ឋមន្ត្រីមហាផ្ទៃបានអះអាង​ប្រាប់ក្រុម​អ្នកសារព័ត៌មានថា មនុស្ស៦នាក់ ត្រូវបានចាប់ខ្លួន ហើយការសម្រុកចូលទៅឆែកឆេរ ក៏ត្រូវបានធ្វើឡើងដែរ នៅក្នុងសណ្ឋាគារជាច្រើន។

លោករដ្ឋមន្ត្រី «Nestor Reverol» បានថ្លែងថា៖ «នៅពេលនេះ យើងចាប់ខ្លួនភេរវជន និងឃាតករ បានចំនួន៦នាក់ រថយន្ដជាច្រើនត្រូវបានរឹបអូស ហើយការសម្រុកចូលទៅឆែកឆេរ ក៏បានប្រព្រឹត្តិទៅដែរ នៅក្នុងសណ្ឋាគារជាច្រើន​ ដែលស្ថិតក្នុងរដ្ឋធានី។ យើងបានរកឃើញភស្ដុតាង ដ៏អស្ចារ្យជាច្រើន។»។

លោកបន្តថា៖ [...]

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ប្រសិនជាយុទ្ធនាការ «ស្នាមមេដៃមួយ ដើម្បីកោះត្រល់» មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះ។ យុទ្ធនាការនេះ បង្កើតឡើងដោយគណបក្សខ្មែរក្រោក ដែលគេស្គាល់ថា ជាគណបក្ស​ដឹកនាំ ដោយលោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅនៅលើបណ្ដាញសង្គម «William Guang»។

ជាប្រតិកម្មតបវិញ លោក «William Guang» បានហៅការព្រមានេះ ថាជារឿងអយុត្តិធម៌ ហើយថានឹងនៅតែរក្សាជំហរ ក្នុងការធ្វើយុទ្ធនាការនេះដដែល នៅផ្ទាល់នឹងទីស្នាក់ការ​គណបក្ស។

ការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដីរបស់លោក ខៀវ សុភ័គ មកបញ្ជាក់ថា «ការធ្វើកិច្ចការអ្វី​ក៏ដោយ ទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវ​មាន​លិខិត​ ស្នើសុំទៅ​អាជ្ញាធរ​ ឲ្យបា​នត្រឹមត្រូវ​ ដោយអ​នុវត្តទៅ​តាម​ច្បាប់បាតុក​ម្ម ដោយ​សន្តិវិធី»។

[...]

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ​រូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។

លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...