Posts in ‘អត្ថបទមានវីដេអូ’ Category

ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០

ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០

កីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) បានបន្តឯកត្តកម្ម«មិនដែលចាញ់ - មិនដែលស្មើ» របស់ខ្លួន នៅក្នុងការប្រកួតអាជីព ទាំង៥០លើក ហើយបានបន្ថែមតួលេខ វាយឲ្យដួល «KO» បានរហូតដល់២៧លើក បន្ទាប់ពីបានយកជ័យជំនះ ដោយសារការបញ្ឈប់ការប្រកួត ពីសំណាក់អាជ្ញាកណ្ដាល នៅត្រឹមទឹកទី១០ (ពីក្នុងចំណោម១២ទឹក) ក្នុងការប្រកួត«ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអៀឡង់ ខរណ័រ ម៉ាក់គ្រេហ្គ័រ (Conor McGregor) នៅយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យនេះ។

និយាយទៅ ជ័យជំនះរបស់កីឡាករ ម៉ាយវ៉េដ័រ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេ ដោយសារកីឡាករប្រដាល់ជាតិអាមេរិក អាយុ៤០ឆ្នាំរូបនេះ មានជំនាញខាងប្រដាល់សកល យ៉ាងខ្លាំងក្លា ខុសគ្នាឆ្ងាយពីកីឡាករ ម៉ាក់គ្រេហ្គ័រ អាយុ២៩ឆ្នាំ ដែលជំនាញខាងប្រដាល់គុនចម្រុះ «MMA» តែទើបតែចេញ មកប្រកួតប្រដាល់សកល នៅលើកនេះ [...]

ណីម៉ា និង​ក្រុម​ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ពេល​ប្រកួត​ដំបូង ក្នុង​ផ្ទះ​ខ្លួន

ណីម៉ា និង​ក្រុម​ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ពេល​ប្រកួត​ដំបូង ក្នុង​ផ្ទះ​ខ្លួន

បើនិយាយរំលឹកឡើងវិញខ្លះៗ​ ក្រុមគូប្រជែងទាំងពីរ ដែលបានប្រកួតទល់នឹងក្រុមប៉ារីស ហ្សាំងហ្សែរម៉ាង (Paris Saint-Germain) សុទ្ធតែធ្លាប់មានប្រវត្តិឈ្នះក្រុមប៉ារីស ក្នុងរដូវកាលកន្លងមក។ ដូច្នេះ ក្រុមទាំងពីរនេះ (ក្រុម ហ្គាំហ្គង់ និងក្រុម ទូលូស្ស៍) មិនរាប់ថាជាក្រុមដែលអន់ណាស់ណាទេ បើទោះជាគេដឹងថា ប៉ារីសមានប្រាក់ច្រើន ក្នុងការចំណាយ ទិញយកកីឡាករចំណានៗ មកទាត់ឲ្យខ្លួនដោយ។ 

តែអ្វីដែលសំខាន់បំផុត សម្រាប់ការប្រកួតទាំងពីរលើក ចុងក្រោយនេះ គឺឈុតឆាក ថ្វីជើង ទេពកោសល្យ របស់កីឡាករ ណីម៉ា (Neymar) ដែលក្រុម​ប៉ារីស ទើបនឹងបោះប្រាក់ ២២២លានអ៊ឺរ៉ូ ទិញយកពីក្រុម ប៉ាសឺឡូន (FC Barcelone) កាលពីដើមខែសីហានេះ។ ការប្រកួតកាលពីថ្ងៃអាទិត្យទី១៣ កន្លងទៅ ទល់នឹងក្រុម ហ្គាំហ្គង់ (GuinGamp) កីឡាករជាតិប្រេស៊ីលរូបនេះ រកបានគ្រាប់បាល់ និងជួយរកគ្រាប់បាល់ ឲ្យក្រុមប៉ារីសដែរ តែមិនរាប់ថាជា«ការបញ្ចេញ​​មហិទ្ធិរិទ្ធិ»​ទេ ព្រោះពេលនោះ ណីម៉ា [...]

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងច្រើនជាង៥០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាណោចអធម ដែលកើតឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ។ រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុក ចូលហ្វូងមនុស្ស តាមដងមហាវិថី «Ramblas» ដែលសម្បូរពោរពេញ ដោយអ្នកទេសចរណ៍​ របស់ទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតប្រទេស ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។

សេចក្ដីរាយការណ៍ ដែលធ្លាក់មកដល់ នៅមុននេះបន្តិច បានឲ្យដឹងថា នគរបាលក្រុង បាសឺឡូន បានអះអាងថា​ ទង្វើខាងលើនេះ ជា«ការវាយប្រហារភេរវកម្ម» ហើយបុរសម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ នគរបាលបានបញ្ជាក់ទៀតថា គ្មានមនុស្សណាម្នាក់ បានលាក់ខ្លួន នៅក្នុងហាងលក់​ភេសជ្ជៈ កណ្ដាលទីក្រុងនោះទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានមួយចំនួន [...]

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

ការជួបជុំធ្វើបាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុលអាមេរិក (ជាទូទៅ ជាក្រុមជាតិនិយមជ្រុល) នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី ( ភាគខាងកើតសហរដ្ឋអាមេរិក) បានប្រែក្លាយជាវិនាសកម្ម ដ៏ខ្លោចផ្សារមួយ នៅថ្ងៃសៅរ៍ទី១២ ខែសីហានេះ បណ្ដាលមកពីរថយន្ដមួយគ្រឿង ដែលត្រូវបានបើកបំបុក ចូលទៅក្នុងហ្វូងបាតុករមួយក្រុមទៀត ដែលបានមកជួបជុំគ្នា ដើម្បីសំដែងការប្រឆាំង នឹងបាតុកម្មខាងលើមុន។ មនុស្សបីនាក់ បានស្លាប់ ហើយ១៩នាក់ទៀត បានរងរបួស។

វីដេអូដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្ដពណ៌ខ្មៅមួយគ្រឿង បានបើកក្នុងល្បឿនដ៏លឿន បុករថយន្ដមួយគ្រឿង ដែលនៅពីមុខខ្លួន ហើយឃើញមានជនរងគ្រោះច្រើននាក់ បានប៉ើងខ្ទាតខ្លួន ដូចសំឡី។ បន្ទាប់មករថយន្ដពណ៌ខ្មៅនេះ បានបើកថយក្រោយវិញ នៅក្នុងចំណោមហ្វូងបាតុករ ដែលកំពុងតក់ស្លុត។

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។

ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពី​រថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។

រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...