មកលេងបាល់អោប ឬទាត់បាល់?
តាមពិតទៅ ជាវិធីសាស្ត្រយកឈ្នះមួយ ដ៏ឆ្លាតវាងវៃ របស់កីឡាករ រីឈី មីល័រ (Richie Myler) ដើម្បីទម្លុះខ្សែការពារ របស់ក្រុមគូប្រកួតរបស់ខ្លួន។ គ្រាន់តែថាវិធីសាស្ត្រនេះ ច្រើនតែត្រូវបានប្រើ ដោយកីឡាករបាល់ទាត់ នៅក្នុងការប្រកួតបាល់ទាត់ទៅវិញ។
នេះជាការប្រកួត រវាងក្រុម «Warrington Wolves» និងក្រុម «Wigan Warriors» ដែលបានធ្វើឡើង នៅក្នុងវគ្គទី២០ នៃការប្រកួតជុំកីឡាបាល់អោប របស់«Super Leagues»។ ជាមួយនឹងសន្ទុះជើង ទាត់បាល់ដែលមានលក្ខណៈ ដូចជាបណ្ដើរបាល់ទាត់នោះ កីឡាករ រីឈី មីល័រ បានធ្វើឲ្យក្រុមខ្សែការពារ របស់ក្រុម «Wigan Warriors» វង្វេង មិនដឹងថាតើត្រូវដេញតាមចាប់បាល់ ឬចាប់មនុស្ស។
ប៉ុន្តែមិនពិបាកយល់ទេ។ ដោយសារតែមានកីឡាករចំណានៗ ដូចយ៉ាងកីឡាករ រីឈូ មីល័រ នេះហើយ ដែលធ្វើឲ្យក្រុម «Warrington Wolves» បានឈ្នះក្នុងពិន្ទុដ៏ខ្លាំងក្លា ១៧ ទល់នឹង ៦៕