Posts in ‘អត្ថបទមានវីដេអូ’ Category

ហេតុអ្វី​អ្នក​គាំទ្រ​បក្ស​សម្បុក​ឃ្មុំ BSDP ជា​អតីត​អ្នក​គាំទ្រ CNRP?

ហេតុអ្វី​អ្នក​គាំទ្រ​បក្ស​សម្បុក​ឃ្មុំ BSDP ជា​អតីត​អ្នក​គាំទ្រ CNRP?

យ៉ាងហោចណាស់ ប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួន ប្រមាណជាងមួយពាក់នាក់ ដែលបានអះអាងថា ពួក​ខ្លួន​ធ្លាប់ធ្វើការគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាងាកមកចាប់ យកគណបក្សថ្មីមួយទៀត ដែលទើបនឹង​បង្កើត​ឡើង មានឈ្មោះថា «គណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ»។

តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យពួកគាត់ចាកចេញ ពីគណបក្សដ៏ធំមួយ ដែលមានសម្លេងក្នុងរដ្ឋសភា យ៉ាង​ក្រាស់ក្រែល បែរជាមកចូលរួម ជាមួយនឹងគណបក្សថ្មី ដែលមិនមានកៅអីមួយសោះ ក្នុងរដ្ឋសភាទៅវិញ។ ដើម្បី​បានជ្រាបច្បាស់ពីបញ្ហានេះ សូមស្តាប់ការបកស្រាយ និងការលើកឡើង របស់តំណាងពលរដ្ឋតាម​ខេត្ត​នីមួយៗ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចខាងក្រោម៖

លោក តូច វិត មកពីខេត្តកណ្តាល បានលើកលើងថា លោកបានដាក់ចិត្ត ចូលរួមជាមួយនឹងគណបក្សលោក ម៉មសូណង់ដូ ដោយលាលែង និងអស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែលោកបានបាត់បង់​ប្អូន​ប្រុស​ម្នាក់ ឈ្មោះ រដ្ឋា បន្ទាប់ពីគណបក្សនេះ បានធ្វើបាតុកម្ម [...]

ម៉ម សូណង់ដូ៖ មេ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​«គ្មាន​សមត្ថភាព»

ម៉ម សូណង់ដូ៖ មេ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​«គ្មាន​សមត្ថភាព»

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ដែលទើបតែទទួលបាន​ការគាំទ្រ និង​ជ្រើសរើស ជាប្រធានបក្សជាផ្លូវការនោះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើគណបក្សនយោបាយ​មួយ​ចំនួន នៅ​កម្ពុជាថា បាននឹងប្រើប្រាស់ នូវ«ប្រជាភិថុត» ធ្វើការបោកប្រាស់រាស្ត្រ ព្រោះតែចង់បានអំណាច ដោយ​មិនគិតពីប្រយោជន៍ពលរដ្ឋ សង្គម និងប្រយោជន៍ជាតិជាធំ។

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ក្នុងសមាជគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលត្រូវបានជ្រើសតាំងជា «ប្រធានបក្ស» បានចាប់ផ្តើមជ្រើសរើស យកគណបក្សសង្គ្រោះជាតិ ជាដៃគូប្រជែងក្នុងឆាកនយោបាយ ដើម្បីទាញយកការគាំទ្រ ពីពលរដ្ឋ។

ជាមួយនឹងកិច្ចស្វាគមន៍ ក្នុងការបើកបវេស្សនកាលថ្មី នៃគណបក្ស«សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ»នេះ ម៉ម សូណង់ដូ ធ្វើការវាយប្រហារ ដោយពាក្យសម្ដីធ្ងន់ៗ និងមិនសំចៃមាត់ឡើយ លើគណបក្សមួយ​ដែលគេ​ស្គាល់​ថា ជាគណបក្សប្រឆាំង [...]

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

គេចាំបានថា ក្នុងឆ្នាំ២០១២ ក្នុងអាណត្តិទី៤ មុនការបោះឆ្នោត លោក ហ៊ុន សែន បានសន្យាថា បើអស់ព្រៃ លោក (ហ៊ុន សែន) នឹងកាត់ក្បាលរបស់លោក ដោយផ្ទាល់ចោល។ ជាមួយនឹងការដាក់គម្នាប លើមន្រ្តី​ក្រោម​ឱវាទ និងឈ្មួញទាំងឡាយ ដែលកំពង់រកស៊ីកាប់ឈើ លោកបានលើកឡើងថា បើអ្នកទាំងនោះ ហ៊ានបន្ត​កាប់​ឈើទៀត លោកនឹងបញ្ឈប់រោងចក្រ ឬក៏ដកព្រៃនោះមកវិញ។

នោះពេលនោះ លោកបានថ្លែងដូច្នេះថា៖ «សូមសាកលមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់ករខ្ញុំ ក្រវាត់ចោល នេះជាសម្តីនាយករដ្ឋមន្រ្តី។ ខ្ញុំចាញ់រឿងអីក៏សុខចិត្ត តែរឿង​និយាយ ជាមួយប្រជាពលរដ្ឋហើយ មិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបាន។ (...) ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនបានមកបោកទេ ហើយខ្ញុំក៏មិនចេះបោក ហ៊ុន សែន គឺមិនចេះបោក។ ហ៊ុន សែន ប្រែមក គឺ “ត្រង់”។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖

ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​នេះ បាន​បញ្ចប់​ទៅ​ជា​មួយ​នឹង​«ការ​អោប»!

នៅតាមដងផ្លូវ វិលត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចេញពីធ្វើការងារនោះ ភ្នាក់ងារនគរបាល នៃរដ្ឋការ៉ូលីន​ខាង​ជើង (Caroline du Nord សហរដ្ឋអាមេរិក) លោក ដេន ហិច (Dan Hicks) បានចោលភ្នែកទៅ ឃើញបុរស​ម្នាក់ កំពុងអង្គុយនៅលើស្ពាន នៅតាមបណ្ដោយផ្លូវ ដែលទំនងជាចង់លោត​សម្លាប់ខ្លួន ទៅលើចរាចរណ៍ យ៉ាង​ស្អេក​ស្កះ នៅខាងក្រោម។ ទោះជាលោកផុតម៉ោងធ្វើការក៏ដោយ តែភ្នាក់ងារនគរបាល លោក ដេន ហិច ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ មុនភ្នាក់ងារផ្សេងមកដល់នោះ បានព្យាយាមចូលទៅជិតបុរសនោះ ដើម្បីធ្វើ​អន្តរាគមន៍ កុំ​ឲ្យ​ហេតុការណ៍ដ៏រន្ធត់ អាចកើតឡើងបាន។ ឈុតឆាកនេះ ថែមទាំងត្រូវបានថតជាប់ ដោយ​កាម៉េរ៉ា​​សុវត្ថិភាព​មួយ នៅក្បែរនោះថែមទៀត។

លោក ដេន ហិច ទំនងជាបានរកឃើញ នូវពាក្យពិសេសៗ ចំគោលដៅមួយចំនួន ដើម្បីនិយាយទៅកាន់​បុរស​នោះ ទើបបណ្ដាលឲ្យជន ដែលចង់គិតខ្លីនេះ ហុចដៃងាកក្រោយ ងើបចេញពីកន្លែងមរណៈ មកផ្នែក​ខាង​លើ​ស្ពាន​​វិញ។ តែហេតុការណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...