បាល់ទាត់ពិភពលោក៖ ក្រូអាស៊ីឡើងទៅជួបបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ
ជាលើកទីមួយ នៅក្នុងប្រវត្តិបាល់ទាត់ នៃប្រទេសក្រូអាស៊ី ដែលមានចំនួនប្រជាជន តែ៤លាននាក់។ ផ្ទុយទៅវិញ ក្រុមបាល់ទាត់ របស់ប្រទេសអ៊ឺរ៉ុបកណ្ដាលមួយនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨។ ក្រុម ក្រូអាស៊ី នឹងជួបប្រកួត ទល់នឹងក្រុម បារាំង (មានចំនួនប្រជាជន ជិត៧០លាននាក់) បន្ទាប់ពីបានបំបាក់ ក្រុម អង់គ្លេស (មានចំនួនប្រជាជន ជិត៦០លាននាក់) នៅក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់នេះ ក្នុងកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ។
ដំបូងឡើយ ក្រុម ក្រូអាស៊ី ត្រូវបានក្រុមតោបី អង់គ្លេស នាំមុខមួយគ្រាប់មុន (០-១) តាំងពីនាទីទី ៥ ដោយសារគ្រាប់បាល់ពិន័យមួយ ទាត់ពីចំងាយ ជាង៣០ម៉ែត្រ ទាត់ដោយខ្សែការពារអង់គ្លេស កីឡាករ «Kieran Trippier»។ គ្រាប់បាល់នោះ បានធ្វើឲ្យក្រុម ក្រូអាស៊ី ពិបាកនឹងរកឃើញព្រលឹងបាល់របស់ខ្លួនត្រឡប់មកវិញ សឹងតែពេញ មួយពាក់កណ្ដាលម៉ោងដំបូង។
រហូតដល់នាទីទី ៦៨ [...]