ស្ប៉តថ្មីនៃ «Ice Age: Collision Course» ចេញផ្សាយជាផ្លូវការ
ខ្សែភាពយន្ដគំនូរ 3D «យុគ្គសម័យទឹកកក» ដែលចេញបញ្ចាំងជាច្រើនវគ្គ មានអាយុកាល១៤ឆ្នាំហើយ បើរាប់ពីវគ្គទីមួយដំបូងនោះមក។ នៅឆ្នាំ២០១៦ ខាងមុខ វគ្គទី៥ ដែលមានចំណងជើងជាភាសាអង់គ្លេស ថា «Collision Course» នឹងត្រូវផលិតរួច ដើម្បីយកចេញមកបញ្ចាំង។ ខាងលើនេះ ជាស្ប៉តផ្សាយពាិជ្ជកម្ម ជាផ្លូវការលើកដំបូង ដែលផលិតកម្មដ៏ធំ «» របស់ហូលីវូដ បង្ហោះចេញផ្សាយជាសាធារណៈ។
ខុសពីវគ្គមុនៗ ដែលគ្រប់តួអង្គទាំងអស់ សម្ដែងនៅលើតែផែនដី នៅក្នុងវគ្គនេះ ភាពយន្ដបានកំណត់ឲ្យមានសាច់រឿង ចេញទៅក្រៅភពម្ដង។ ប៉ុន្តែតាមពិតទៅ ការរៀបចំសាច់រឿង ត្រូវបានបង្កើតឡើង តាំងពីយូរមកហើយ ដូចការដកស្រង់មួយវគ្គខ្លី នៅក្នុងវីដេអូខាងក្រោមនេះ ដែលផលិតកម្មបង្ហើបឲ្យដឹង តាំងពីជិតពីរខែមុន៕