Posts in ‘អត្ថបទមានវីដេអូ’ Category

ហ្សីដាន ថា​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ បន្ទាប់​ពី រៀល បំបាក់​ដៃ​គូ ៥-០ ក្នុង​ថ្ងៃ​ដំបូង

ស្នាមញញឹមបិទមាត់មិនជិត របស់អតីតកីឡាករ ហ្សីណេឌីន ហ្សីដាន (Zinédine Zidane) បញ្ជាក់ថា គ្រូ​បង្វឹក​ថ្មីថ្មោង​របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) រូបនេះ មានចិត្តសប្បាយរីករាយណាស់។ តើ​នរណា​មួយ មិន​សប្បាយ​ចិត្ត នៅពេលដែលការចាប់ផ្ដើមអាជីពថ្មី ជាគ្រូបង្វឹកឲ្យក្រុមបាល់ទាត់ដ៏ធំមួយ ត្រូវ​បាន​ចាប់​ផ្ដើម ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ (៥-០) ការការចេញប្រកួត ជាមួយនឹងក្រុម ឡាកូរ៉ូញ (La Corogne) ដែល​ល្បីល្បាញ​គួរ​សម​ដែរនោះ?

លោក ហ្សីដាន ហៅក្រៅ ហ្សីហ្សូ (Zizou) បានថ្លែងទទួលស្គាល់ ការសប្បាយចិត្តរបស់លោកថា៖ «នៅពេល​ប្រកួតបានឈ្នះម្ដងៗ គ្រូបង្វឹកមិនមានអ្វី ក្រៅតែពីសប្បាយចិត្តនោះទេ។ ជាពិសេស យើងមានពេល តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់ធ្វើការហាត់សម ជាមួយគ្នា។ អញ្ចឹង ខ្ញុំសប្បាយចិត្តណាស់។»

មិនត្រឹមតែលទ្ធផលប៉ុណ្ណោះទេ តែគ្រូបង្វឹកថ្មីថ្មោង ក៏បានសប្បាយចិត្ត ជាមួយនឹងកីឡាកររបស់ខ្លួន [...]

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនា​របស់​ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។

ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!

នៅក្នុងវីដេអូនេះ ដែលត្រូវបានអ្នកផង ចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០​ដង​នោះ តារា​សម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះ​នាង​មាន​​ស្បែក​«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែល​លាប​ធ្វើឲ្យ​«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» [...]

គួរ​ចាប់​ចិត្ត៖ ឆ្មា​ចាប់​កន្ទុយ​មួក​ណូអែល លើ​ក្បាល​ខ្លួន​មិន​បាន

ម្ចាស់របស់សត្វឆ្មា «Murphy» បានសម្រេចចិត្ត បំពាក់មួកណូអែល ពណ៌ក្រហម ដោយមានជរ​ពណ៌​ស​មួយ ពីលើក្បាល របស់ «Murphy»។ ការសម្រេចចិត្តនេះ គ្មានអ្វីក្រៅពីចង់ឲ្យ «Murphy» សប្បាយចិត្ត​ដូច​កុមារ​ដទៃ​ទៀត សម្រាប់ចូលរួម ក្នុងពិធីបុណ្យបញ្ចប់ឆ្នាំនោះឡើយ។ ប៉ុន្តែ ចំពោះ «Murphy» វិញ ដូចជា​មិន​សប្បាយ​ចិត្តសោះ ហើយផ្ទុយទៅវិញ វាដូចជាមានអ្វី មកធ្វើឲ្យទើសដល់ក្បាលងក់ចុះឡើង របស់វា។

គួរឲ្យរំខានមែន!!!

ប៉ុន្តែ ទោះជា «Murphy» ព្យាយាមខំចាប់កន្ទុយមួយនេះយ៉ាងណា ក៏សត្វឆ្មាដ៏កំសត់ មិនអាច​ធ្វើ​បាន​ឡើយ។ សូម​ជួយ​វា​ផង...

--------------

» វីដេអូបន្ថែម៖ រូបភាពដែលអះអាងថា សត្វឆ្មាមិនចូលចិត្តសត្វខ្លានោះទេ!

រូបភាព​ចូល​ឆ្នាំ​២០១៦ ពី​គ្រប់​ជ្រុង​ក្នុង​ពិភពលោក (vdo)

ប្រទេសញ៉ូហ្សេឡេន និងអូស្ត្រាលី ជាអ្នកប្រារព្ធពិធីចូលឆ្នាំថ្មី ឆ្នាំ២០១៦ មុននៅគ្រប់ជ្រុងផ្សេងទៀត នៅ​ក្នុង​ពិភពលោក ហើយផ្ទាំងទស្សនីយភាព នៃការអបអរសាទរបុណ្យចូលឆ្នាំសកលថ្មី របស់ប្រទេស​ទាំង​នេះ ពិត​ជាមិនអ្នករង់ចាំទាំងឡាយ ខកចិត្តខកបំណងនោះឡើយ ជាពិសេសនៅក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលធ្វើកម្មវិធីដ៏ធំដុំនេះ ដោយការបាញ់កាំជ្រួចដ៏សម្បើម ជារៀងរាល់ឆ្នាំ ចេញពីស្ពាន «Harbour Bridge» និងរោងល្ខោនធំ «Opéra »។

បន្ទាប់មកទៀត រាជធានីតូក្យូ នៃប្រទេសជប៉ុន រដ្ឋធានីប៉េកាំង នៃប្រទេសចិន និងរដ្ឋធានី នៃបណ្ដា​ប្រទេស​នៅទ្វីបអាស៊ីខាងកើត ផ្សេងទៀត ក៏បានចាប់ផ្ដើម កម្មវិធីចូលឆ្នាំសកលថ្មី របស់ពួកគេដែរ។ ប៉ុន្តែនៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ការប្រារព្ធពីធីចូលឆ្នាំថ្មី [...]

ត្រឹម​តែ១២ថ្ងៃ «Star Wars» រក​ចំណូល​បាន​ជាង​១កោដ​ដុល្លារ

វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» រក​បានចំណូល២៨៦,៨លានដុល្លា នៅក្នុងចុងសប្ដាហ៍ចុងក្រោយ (ជាចុងសប្ដាហ៍ទីពីរ បើរាប់​ពីថ្ងៃ​ដែល​ភាពយន្ដ ត្រូវបានចេញបញ្ចាំង) ដែលធ្វើឲ្យចំណូលសរុប បានកើនឡើងដល់ទៅជាង ១កោដដុល្លារ សម្រាប់​​រយៈពេលតែ១២ថ្ងៃដំបូងប៉ុណ្ណោះ។ ជាចំណូលដ៏អស្ចារ្យ ដែលបានបំបែកឯកត្តកម្ម នៃចំណូល​ផ្នែក​​ភាពយន្ដ របស់ផលិតកម្មនានានៅហូលីវូដ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្មឌីស្នេ ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃអាទិត្យ។

សេចក្ដីប្រកាសព័ត៌មាន បានលំអិតពីចំណូលនោះ ថាមានចំនួន៥៤៥លានដុល្លា ទទួលបានពីទ្វីប​អាមេរិក​ខាងជើង និងចំនួន៥៤៦លានដុល្លារ ពីជុំវិញពិភពលោក (លើកលែងប្រទេសមួយចំនួន ដែលនៅមិន​ទាន់​ចេញបញ្ចាំង)។ នៅក្នុងប្រទេសក្រិច និងឥណ្ឌា ភាពយន្ដនេះទើបនឹងចេញបញ្ចាំង នៅចុងសប្ដាហ៍កន្លង​មក​ប៉ុណ្ណោះ ខណៈក្នុងប្រទេសចិន ទស្សនិកជនត្រូវរងចាំការចេញបញ្ចាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...