Posts in ‘សម្រាំងជាខេមរភាសា’ Category

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

លោក ដូមីនិក ស្ត្រូសកាន់ និងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ទំនងនឹងត្រូវជួបគ្នា នៅថ្ងៃទី៧ធ្នូរនេះ នៅទីក្រុងញ៉ូយក។ កាសែត បារាំង ឡឺម៉ុង បានលើកយកបញ្ហានេះ មកបកស្រាយ នៅថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបានបញ្ជាក់ដំណឹងសម្រុះសម្រួលគ្នានេះ ពីប្រភពស្និត នឹងអតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិនោះផង។


លោក ដូមីនិក ស្ត្រូសកាន់ នៅចំពោះមុខចៅក្រមក្រុងញ៉ូយក ថ្ងៃទី១៩ឧសភា ឆ្នាំ២០១១។ រូបថត AFP។

កាសែតបារាំង ឡឺម៉ុង (Le Monde) បានសរសេរថា លើកនេះ នៅចំពោះមុខចៅក្រម ឌូគ្លាស ម៉ាក់គែន (Douglas McKeon) ក្នុង​សង្កាត់ប៊្រូណ ភាគីទាំងសងខាង នឹងត្រូវចុះហត្ថលេខា [...]

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

អ.ស.ប បានទទួលស្គាល់ ប៉ាលេស្ទីន ជារដ្ឋអង្កេតការណ៍ មិនមែនជាសមាជិកមួយ ក្នុងស្ថាប័នរបស់ខ្លួន កាលពីថ្ងៃទី២៩ វិច្ឆិការ ២០១២​នេះ បន្ទាប់ពី មានការព្យាយាមទាមទារ អស់រយះពេលជាច្រើន ទស្សវត្តមកហើយ របស់ប៉ាលេស្ទីន។


គំនូរទាមទារសេរីភាព នៅតាមជញ្ជាំងអាគារ របស់ប្រជាជនប៉ាលេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun។

« នេះជាពេលវេលាល្អមួយ មកដល់ហើយ សម្រាប់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ ចំពោះជោគជ័យនេះ ដោយ​សារតែភាពក្លាហានតស៊ូ រហូតមករបស់ប្រជាជន ប៉ាលេស្ទីនទាំងមូល។ អស់រយៈពេល ជាច្រើនទស្សវត្តមកហើយ ដែលប្រជាជន​ប៉ាលេស្ទីន រស់នៅក្រោមអណានិគម រស់នៅ ក្នុងភាពឈឺចាប់ មិនចេះស្រាកស្រាន [...]

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត បាននិយាយប្រាប់ទស្សនាវដ្ដី «ភីបផល» ថាពិធីមង្គលការរបស់ លោកនិងនាង អង់ជឺលីណា ជូលី នឹងរៀបចំធ្វើ ក្នុងពេល​ឆាប់ៗនេះហើយ។ ជាដំណឹងមួយថ្មី ដែលតារាពិភពលោកបានធ្លោយអោយដឹង បន្ទាប់ពីពិធីភ្ជាប់ពាក្យបានប្រព្រឹត្តិទៅ កាលពីខែ​មេសាកន្លងទៅរួចមក។


តារាភាពយន្ដ ប្រេដ ភីត និងអង់ជឺលីណា ជូលី។ រូបភាព រ៉យទ័រ។

តាំងពីណាណីមក កំពូលតារាប្រចាំហូលីវូដ ទាំងពីរ មិនសូវជាបានបង្ហាញពីកម្មវិធីអ្វីមួយ ដែលធ្វើអោយគេទន្ទឹង​រងចាំខ្លាំង ដូច​ពេលនេះនោះទេ បើទោះជាអាពាហ៍ពិពាហ៍នេះ នៅមិនទាន់អោយដឹង ថានឹងធ្វើនៅថ្ងៃណាក៏ដោយ។ ប៉ុន្ដែអ្វីដែល ប្រេដ ភីត (Brad Pitt) ខ្លួនឯង បានបង្ហើបអោយដឹង ក្នុងទស្សនាវដ្ដី «ភីបផល (People)» គឺថ្ងៃរៀបការរបស់គេទាំងពីរ [...]

ប៊ៀល គ្លីនតុន បាន​ផ្ញើរ​ទូរសារ​អេឡិចត្រូនិក​តែ​២​គត់ ពេល​លោក​នៅ​ជា​ប្រធានាធិបតី

ប៊ៀល គ្លីនតុន បាន​ផ្ញើរ​ទូរសារ​អេឡិចត្រូនិក​តែ​២​គត់ ពេល​លោក​នៅ​ជា​ប្រធានាធិបតី

ក្នុងអំឡុងពេល៨ឆ្នាំ ជាមេដឹកនាំកំពូល របស់ប្រទេសមហាអំណាចដ៏ធំជាងគេ នៅក្នុងពិភពលោក (១៩៩៣ ដល់២០០១) លោក អតីតប្រធានាធិបតី ប៊ៀល គ្លីនតុន បានអះអាងថា បានផ្ញើរទូរសាអេឡិចត្រូនិកតែពីរប៉ុណ្ណោះ។ សម្ដីអះអាងនេះ ទំនងមិនមែន គ្រាន់តែ ដើម្បីនិយាយលេងសើចនោះទេ។


លោកប៊ៀល គ្លីនតុន ផ្ដល់ឱវាតទៅអោយលោកបារ៉ាក់ អូបាម៉ាកាលពីខែកក្កដាឆ្នាំ២០១០កន្លងមក។
រូបថត wikipedia.org។

ខណៈដែលលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រើប្រាស់ប្រព័ន្ធទ្វីធើរ ក្នុងពេលបច្ចុប្បន្ន ដើម្បីផ្សាយពីសេចក្ដីប្រកាសនានា​របស់លោក ទៅអោយ​អ្នកតាមដានរាប់លាននាក់ នោះ តែអតីតប្រធានាធិបតីអមេរិក លោកប៊ៀល គ្លីនតុន (Bill Clinton) បែរជា​បានផ្ញើរដោយផ្ទាល់ដៃ​លោក [...]

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

នៅទីបំផុតទៅ រដ្ឋប៉ាលេស្ទីន ត្រូវបានមហាសន្តិបាទ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បោះឆ្នោតអោយក្លាយ ជារដ្ឋ​អង្កេតការណ៍មួយ តែមិនមែនជាសមាជិករបស់អង្គការនេះទេ។ ១៣៨ សំលេងបានឆ្នោតយល់ព្រម និង ៩សំលេង​បាន​បដិសេធ ខណៈ៤១ប្រទេសទៀត បានបោះឆ្នោតអនុបវាទ។ ភាពជោគជ័យមួយនេះ វានឹងផ្តល់លទ្ធភាព ដល់ប៉ាលេស្ទីន ឲ្យមានសិទ្ធិ​ចូលរួមជាសមាជិក របស់តុលារការព្រហ្មទណ្ធអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ អ.ស.ប។


អាវយឺត ដែលមានបោះពុម្ភអក្សរ និងនិមិត្តសញ្ញា ដោះលែងប៉ាលេស្ទីន។
រូបថត MONOROOM.info/ Chea Bunthoeun។

សំលេងទះដៃអបអរសាទរ នៅក្នុងមហាសន្តិបាទរបស់ អ.ស.ជ គាំទ្រដល់ប៉ាលេស្ទីន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...