លឺ ឡាយស្រេង ទូលព្រះរាជាសុំអន្តរាគមន៍លើស្ថានការណ៍សព្វថ្ងៃ
«យោងតាមស្ថានការណ៍នយោបាយ ដ៏អាក្រក់ដូចសព្វថ្ងៃ ទូលព្រះបង្គុំសូមយាងព្រះអង្គ ធ្វើអន្តរាគមន៍ និង ដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ ជាបន្ទាន់» នេះ ជាសេចក្ដី នៅក្នុងចុតហ្មាយមួយរបស់លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលបានធ្វើនៅព្រឹកនេះ ថ្វាយទៅព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច នរោត្ដម សីហមុនី ដើម្បីទូលព្រះអង្គ នូវស្ថានការណ៍មួយចំនួន ដែលបានកើតឡើងចុងក្រោយបំផុត និងដែលលោកហៅថា មានលក្ខណៈ«ដ៏អាក្រក់»។
ចុតហ្មាយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនេះ ត្រូវបានផ្ញើរថ្វាយព្រះរាជា តាមរយៈលោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជខុទ្ទកាល័យ សម្ដេចម៉ែ ព្រះនរោត្ដម មុនីនាថ នៅវេលាម៉ោងប្រមាណជា ១១ព្រឹក។ លោក លឺ ឡាយស្រេង ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីមួយរូបនោះ បានសរសេរទូលព្រះមហាក្សត្រថា៖ «ប្រជារាស្ត្រមានការតក់ស្លុត [...]