Posts in ‘សម្រាំងជាខេមរភាសា’ Category

ស៊ាំស្ស៊ុង​បង្ហាញ​ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ជា​មួយ​វីនដូ៨

ស៊ាំស្ស៊ុង​បង្ហាញ​ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ជា​មួយ​វីនដូ៨

ក្នុងឱកាសតាំងពិព័រណ៏ផលិតផលនៅទីក្រុងឡុងដ៏កាលពីម្សិលមិញ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានធ្វើការបង្ហាញ​ជាផ្លូវការមួយ នូវថេប្លិត២ម៉ូដែល ដែលមានឈ្មោះថា អេធីអាយវី ឃ្យូ (ATIV Q) និងអេធីអាយវី ថេប៣ (ATIV Tab 3)។ ឧបករណ៏ទាំង២ស៊េរីនេះ ដំណើរការដោយវីនដូ៨ (Windows 8 ) ខណៈដែលស៊េរី អេធីអាយវី ឃ្យូ អាចដំណើរបាន​ទាំង​អេនដ្រយ (Android) ផង និងវីនដូ៨ផង។

ស៊េរី «អេធីអាយវី ឃ្យូ» មានលក្ខណៈសម្បត្តិដូចជា៖
• អេក្រង់ទំហំ៖ ១៣.៣អ៊ីញ
• ទំហំបង្ហាញ (resolution)៖ ៣២០០ X ១៨០០ ភិចស្ស៊ែល
• ម៉ាស៊ីនប្រភេទ៖ អ៊ីនថែល ខអាយ៥ (Intel Core i5)
• ក្រាហ្វិកទំហំ៖ ៤៤០០
• អង់ចងចាំ (RAM)៖ ៤ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១២៨ជីហ្គាបៃ
• ប្រព័ន្ធដំណើរការ៖ វីនដូ៨ [...]

បាល់ទាត់ស្ត្រី៖ វែមបាច់ កីឡាការិនី​ទាត់​ចូល​ទី បានច្រើន​ជាង​គេ​លើ​ពិភពលោក

បាល់ទាត់ស្ត្រី៖ វែមបាច់ កីឡាការិនី​ទាត់​ចូល​ទី បានច្រើន​ជាង​គេ​លើ​ពិភពលោក

ខ្សែប្រយុទ្ធអន្តរជាតិសហរដ្ឋអាមេរិក អាបី វែមបាច់ (Abby Wambach) បានក្លាយជាកីឡាការិនី ដែលមានគ្រាប់បាល់ទាត់​បញ្ចូលទីច្រើនជាងគេបំផុត ក្នុងការប្រកួតបាល់ទាត់អន្តរជាតិស្រ្តី ខណៈដែលនាង បានទាត់ចូលទី៤គ្រាប់តែម្នាក់ឯង ក្នុង​ការប្រកួតមិត្តភាព ជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បត៏ម្សិលមិញ។


រូបនេះ បង្ហាញពីភាពតស៊ូអត់ធ្មត់របស់កីឡាការិនី អាបី វែមបាច់ ដែលសូម្បីតែរបួសហើយក៏ដោយ។ (រូបថត Ronald Martinez/Getty Images Sport)

គ្រាប់បាល់ទាំង៤គ្រាប់របស់កីឡាការិនីរូបនេះ កើតឡើងត្រឹមតែវគ្គទី១តែប៉ុណ្ណោះ ខណៈដែលអាមេរិក បំបាក់កូរ៉េ​ដោយ​លទ្ធផលសរុប ៥-០ ហើយធ្វើឲ្យគ្រាប់បាល់របស់នាងសរុប មានចំនួនរហូតដល់ ១៦០គ្រាប់។

កំណត់ត្រាពីអតីតកាល [...]

អេស្ប៉ាញ​បង្ក្រាប​តាហ៊ីទី ១០-០ ខណៈ​អ៊ុយរ៉ាហ្គាយ​ឈ្នះ​នីហ្សេរីយ៉ា ២-១ (វីដេអូ)

អេស្ប៉ាញ​បង្ក្រាប​តាហ៊ីទី ១០-០ ខណៈ​អ៊ុយរ៉ាហ្គាយ​ឈ្នះ​នីហ្សេរីយ៉ា ២-១ (វីដេអូ)

ការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) លើកទី២ ក្នុងពូលប៊ី (B ) កាលពីយប់មិញ ក្រុមគោជល់អេស្ប៉ាញ បានលត់ក្រុមសិស្សប្អូនតាហ៊ីទីដល់ទៅ ១០-០ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ បានយកឈ្នះក្រុមនីហ្សេរីយ៉ា ទាំងបុកពោះ​ដោយលទ្ធផល ២-១ នៅប្រទេសប្រេស៊ីល។


ខ្សែប្រយុទ្ធអេស្ប៉ាញ តូរេស ចាប់ដៃសុំទោសអ្នកចាំទីតាហ៊ីទី រ៉ូស្ស៍ នៅពាក់កណ្ដាលម៉ោងដំបូង។

ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ដែលធ្លាក់ទម្រង់លេងយូរ​ហើយ​នោះ មិនសំចៃទៀតទេ ពោលគឺគាត់ទាត់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយស្ទើរតែមានឱកាសរកគ្រាប់ទី៥ទៅហើយ ប៉ុន្តែបែរជាទាត់ប៉េណាល់ទីមិនចូលទៅវិញ។

ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) [...]

ជម្រើ​ស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ចាញ់​ក្រុម​វៀតណាម ១-០

ជម្រើ​ស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ចាញ់​ក្រុម​វៀតណាម ១-០

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានប្រកួតចាញ់ក្រុមហុងអាញ់ ជីឡាយ (Hoang Anh Gia Lai) របស់​វៀតណាម ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាព នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ។


ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កម្ពុជា វៀតណាម ថ្ងៃទី២០ខែមិថុនា។

គ្រាប់បាល់មួយគ្រាប់របស់ក្រុមហុងអាញ់ ជីឡាយ កើតឡើងនៅនាទីទី៦១ បន្ទាប់ពីខ្សែប្រយុទ្ធដ៏មានល្បឿនលឿន ងូចិន វ៉ាន់តូន (Nguyen Van Toan) រត់ឆាបយកបាល់បានពីខ្សែការពាររបស់កម្ពុជា សាយ ពិសាល ហើយក៏ទាត់បំប៉ោង​សំណាញ់ទីរបស់កម្ពុជា បានសម្រេច។

ការប្រកួតកំដៅសាច់ដំរបស់កម្ពុជា ដើម្បីត្រៀមទៅប្រកួតពានរង្វាន់អាស៊ី អាយុក្រោម១៩ឆ្នាំ (AFF U19 Championship) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក [...]

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖

១. ជឺប ហៃណ័កស៏ (Jupp Heynckes)

លោកជឺប ហៃណ័កស៏ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...