មន្ត្រីសង្គមស៊ីវិល លើកពីអ្នក«ស៊ី»និងអ្នក«សូក»នៅក្រសួងមហាផ្ទៃ
អង្គការសង្គមស៊ីវិលក្នុងស្រុក ដែលបានបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរ ក្នុងគោលបំណងចង់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ បែរជាមានការតម្រូវឲ្យមានការចំណាយ«ប្រាក់ក្រៅផ្លូវការ»ចាំបាច់ ដោយមន្រ្តីរដ្ឋាភិបាល ដើម្បីអនុញ្ញាតិឲ្យអង្គការទាំងនោះ អាចបង្កើតឡើង ឬអាចចុះបញ្ជីបាន។ នេះបើតាមការលើកឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប ក្នុងសិក្ខាសាលាស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់អង្គការសង្គមស៊ីវិល» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
អំពើពុករលួយ - ការស្នើសុំបើកអង្គការ ឬការស្នើធ្វើប្រតិបត្តិការដើម្បីសុំជាធនធានឬថវិការនានា [...]