តុល្យភាពនៃព្យុះសមុទ្រនៅហ្វីលីពីន៖ ស្លាប់ជាង៦ពាន់ និងបាត់ខ្លួនជិត២ពាន់
ចំនួនជនរងគ្រោះដល់ជីវិត នៅក្នុងព្យុះសមុទ្រ ហៃយ៉ាន ដែលបានចូលមកទន្រ្ទាននិងបង្កវិនាសកម្មយ៉ាងធំធេង នៅថ្ងៃទី៨ខែវិច្ឆិកាកន្លងមកនោះ បានធ្វើឲ្យបញ្ជីតុល្យភាពក្រោយព្រឹត្តិការណ៍នេះ មានទម្ងន់កាន់តែខ្លាំងឡើង។ បើតាមតុល្យភាពផ្លូវការដែលបានផ្សាយនៅថ្ងៃសុក្រនេះ ដោយរដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា មនុស្សស្លាប់មានច្រើនជាង៦០០០នាក់ និងបាត់ខ្លួនមានជិត ២០០០នាក់ ផ្សេងទៀត។
កោះមួយ ដែលត្រូវខ្យល់ព្យុះបក់ពង្រាប បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ (រូបថត REUTERS/Erik De Castro)
គ្រោះធម្មជាតិ - ក្រុមប្រឹក្សាគ្រប់គ្រង់និងកាត់បន្ថយគ្រោះធម្មជាតិ ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានផ្សាយឲ្យដឹងថា តុល្យភាពផ្លូវការនៃគ្រោះថ្នាក់ បង្កដោយព្យុះសមុទ្រ ហៃយ៉ាន [...]