Posts in ‘សម្រាំងជាខេមរភាសា’ Category

សួង សុភ័ណ្ឌ នឹង​​ប្ដឹង​ ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

សួង សុភ័ណ្ឌ នឹង​​ប្ដឹង​ ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ និងប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទាក់ទងនឹងបទចោទពីរសំខាន់ និងករណីមួយចំនួនទៀត។


លោក សួង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន។ (រូបថត MONOROOM.info/ U. Bory)

ប្រព័ន្ធយុត្តិធម៌ - លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា លោក​មិនបោះបង់​បណ្តឹង​របស់លោក ដែលត្រូវបានតុលាការកម្ពុជាច្រានចោល ដោយការកម្កល់ទុក​មិនចាត់ការ​នោះទេ។ សកម្មជន​នយោបាយវ័យក្មេងរបស់គណបក្សជំទាស់រូបនេះ បានចោទប្រកាន់ថា [...]

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

រវាង​បុណ្យ​មាឃ​បូជា និង​ទិវា​នៃ​ក្តី​ស្រលាញ់ មួយ​ណា​ប្រជាប្រិយ​ជាង?

ប្រតិទិនជាតិខែ្មរសំរាប់ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ្២០១៤នេះ មានពិធីបុណ្យបីប៉ះចំថ្ងៃតែមួយគឺ ពិធីបុណ្យមាឃបូជា ទិវា​នៃក្តីស្រលាញ់ និងបុណ្យហែអ្នកតា។ តែហាក់បីដូចជាមានបែងចែកក្រុមគោលដៅផេ្សងៗពីគ្នាដូចជា ក្រុមមនុស្ស​ចាស់​ដែលដឹងបុណ្យមាឃបូជាហើយនាំគ្នា ទៅវត្តតាមសាសនារបស់ពុទ្ធសាសនិក ចំនែកក្រុមយុវវ័យស្គាល់​បុណ្យ​នៃក្តីស្រលាញ់នាំគ្នាទិញកាដូជូនគ្នា ឬឯប្រជាជនខែ្មរកាត់ស្រឡាញចិនទៅទីសក្ការៈគោរពអ្នកតា។ ប៉ុន្តែមានអ្នក​មួយចំនួនធំ បានប្រៀបធៀបបុណ្យមាឃបូជានិង ទិវានៃក្តីស្រលាញ់មួយណា មានគេស្គាល់ច្រើនជាង?


គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។

បុណ្យប្រជាប្រិយ - ពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំ របស់ប្រទេសកម្ពុជា [...]

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

«សូម្បីតែថ្ងៃបុណ្យទានក៏មិនលើកលែងដែរ នេះឬជាថ្ងៃនៃក្តីស្រលាញ់ តើរដ្ឋាភិបាលមានថ្ងៃនេះទេ?» ការជាលើក​ឡើងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈពួកគាត់កំពុងនាំគ្នាជជែកដេញដោល ពី«អំណោយ​»​ថ្ងៃបុណ្យ​មាឃបូជា និងបុណ្យនៃសេចក្តីស្រលាញ់ ដែលអាជ្ញាធរអោយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ក្នុងការ​បង្រ្កាបយ៉ាងចាស់ដៃ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

អំណោយគាប់ចិត្ត - នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ដែលវាមានដើមកំណើត និងសាច់រឿងរបស់បរទេស ត្រូវ​បានប្រជាជនខ្មែរ ជាពិសេសយុវជននាំគ្នាប្រារព្ធធីធីបុណ្យ។ នៅថ្ងៃនេះកូនជូនអំណាយទៅកាន់ឪពុកម្តាយ [...]

ឈាង វុន សាទរ​ជំហរ​បក្ស​សង្រ្គោះ​ជាតិ ថា​នឹង​ចរចា​នយោបាយ​ជា​ថ្មី

ឈាង វុន សាទរ​ជំហរ​បក្ស​សង្រ្គោះ​ជាតិ ថា​នឹង​ចរចា​នយោបាយ​ជា​ថ្មី

គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ បានបង្ហាញគោលជំហររបស់ខ្លួនជាថ្មី ដោយបានអះអាងថា នឹង​កំណត់ថ្ងៃចរចានយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការកែទម្រង់ការបោះឆ្នោត និងឈាន​ទៅរៀបចំការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។ គោលជំហររបស់គណបក្សសង្រ្គោះជាតិ ត្រូវបាន​ស្វាគមន៍​ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តែមានភ្ជាប់លក្ខខណ្ឌ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៤ ខែកុម្ភៈ គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្ស​សង្រ្គោះ​ជាតិមានបំណងចង់ដោះស្រាយភាពជាប់គាំងនយោបាយ ដោយសន្តិវិធី អហិង្សា តាមរយៈ​ការពិភាក្សា រក​ដំណោះ​ស្រាយ។ ដូច្នេះគណបក្សសង្រ្គោះជាតិ [...]

អ្នក​ភូមិ​បឹងកក់​ត្រូវ​បណ្តេញ​ចេញ មិន​ឲ្យ​លក់​ផ្កា​មុខ​សាលា​រាជធានី

អ្នក​ភូមិ​បឹងកក់​ត្រូវ​បណ្តេញ​ចេញ មិន​ឲ្យ​លក់​ផ្កា​មុខ​សាលា​រាជធានី

នៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាជាង១០ ត្រូវបានសាលា​រាជធានី​ភ្នំពេញ ហាមឃាត់មិនឲ្យលក់ផ្កាមុខអាគារសាលារាធានីភ្នំពេញជាប់មហាវិថីព្រះមុនីវង្សនោះទេ។ ការហាមឃាត់​នេះ សាលារាជធានីភ្នំពេញ មិនបានលើកហេតុផលនោះទេ ដោយគ្រាន់តែបញ្ជាឲ្យសន្តិសុខសាលាក្រុង បណ្តេញ​អ្នកភូមិបឹងកក់ចេញ ភ្លាមៗ ក្រោយការដាក់លក់បានមួយស្របក់។


ក្រុមប្រជាបឹងកក់ ឈរលក់ផ្កា មុននឹងត្រូវបានបំបែក។ (រូបថត ហ្វេសប៊ុក)

អ្នកតវ៉ា - អ្នកស្រី ស៊ុន ស្រីលាភ ជាអ្នកភូមិបឹងកក់ដែលបានលក់ផ្កានៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ នេះ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា អ្នកភូមិបឹងកក់ជាង១០នាក់ បានយកផ្កា ជាង១០០ដើម​មកលក់មុខសាលារាធានីភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...