អាត់ ធន់៖ ការប្តឹងរបស់កម្មករ ដោយសារមាន«អ្នកនៅពីក្រោយ»
ថ្នាក់ដឹកនាំ របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បីរូបរួមមាន លោក អាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី បានចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ ដែលធ្វើឡើងតាមការកោះហៅទៅតុលាការ ដើម្បីឆ្លើយតប នឹងពាក្យបណ្តឹងរបស់ កម្មករពីរោងចក្រអ៊ីហ្គាមិន ប្រមាណ៤០នាក់ ដែលមាន បីពាក្យបណ្តឹងផ្សេងគ្នា ប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត ដោយបានកេងបំបាត់ប្រាក់ឈ្នួល រំលឹករបស់កម្មករ បន្ទាប់មានកិច្ចព្រមព្រៀងជាមួយថៅកែរោងចក្រអ៊ីហ្គាមិន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលចូលទៅបំភ្លឺនៅសាលាដំបូង តាមតាមការកោះហៅរបស់តុលាការ បានប្រាប់អ្នកសាព័ត៌មានថា ការចូលទៅបំភ្លឺព្រឹកមិញនេះ គ្រាន់តែធ្វើតាមការកោះហៅរបស់ព្រះរាជអាជ្ញាប៉ុណ្ណោះ។ ប្រធានសហជីពរូបនេះ បានបញ្ជាក់បបន្ថែមថា [...]