Posts in ‘សម្រាំងជាខេមរភាសា’ Category

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា​ទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា​លំអិតអំពី​ការស្នើសុំនេះនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

សិទ្ធិ - ទន្ទឹមនឹងមិនបានបញ្ជាក់ ពីចំនួនជនភៀសខ្លួនឲ្យពិតប្រាកដ ដែលកម្ពុជាមានលទ្ធភាពទទួលយកនោះ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រលយឲ្យដឹងថាប្រទេសកម្ពុជា [...]

ច្បាប់​សហជីព៖ ក្រសួង​ការងារ​និង​ភាគី​ពាក់​ព័ន្ធ កំពុង​ជជែក​គ្នា​ឡើង​វិញ

ច្បាប់​សហជីព៖ ក្រសួង​ការងារ​និង​ភាគី​ពាក់​ព័ន្ធ កំពុង​ជជែក​គ្នា​ឡើង​វិញ

ច្បាប់ថ្មី ស្តីពីសហជីព នឹងត្រូវចេញក្នុងឆាប់នេះ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។ លោក​បានសន្យាថា ខាងក្រសួងនឹងខិតខំធ្វើយ៉ាងណា​ ដើម្បីឱ្យសេចក្តីព្រៀងច្បាប់សហជីពនេះ ចេញឆាប់ៗក្នុង​ឆ្នាំ​២០១៤នេះ។ តែច្បាប់នេះ ត្រូវបានសហជីពមួយចំនួន លើកឡើងពីចំនុចមួយចំនួន ថាមានភាពមិនប្រក្រតី។


សិក្ខាសាលាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅថ្ងៃទី២៨ ខែឧសភាព ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ - នៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងភាគីពាក់ព័ន្ធមួយចំនួន បានរៀបចំ​សិក្ខា​សាលាស្តីពីកិច្ចពីគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព នៅសណ្ឋាគារ អ៊ីនធើខនធីណងថល ដើម្បី​ពីគ្រោះយោបល់ [...]

កម្ពុជា៖ ជន​បរទេស​បី​នាក់ ទទួល​ទោស​ពី​បទ​រត់​គ្រឿង​ញៀន

កម្ពុជា៖ ជន​បរទេស​បី​នាក់ ទទួល​ទោស​ពី​បទ​រត់​គ្រឿង​ញៀន

ជនជាតិបរទេសបីនាក់ ដែលជាប់ចោទពីបទព្យាយាម រត់ម្សៅកូកាអ៊ីន ទម្ងន់២,២គីឡូក្រាម ទៅកាន់ប្រទេស​អូស្ត្រាលី​នោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពី២៣ឆ្នាំ ទៅដល់២៧ឆ្នាំ ដោយតុលាការសាលា​ដំបូងរាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែឧសភានេះ។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធច្បាប់ - ជនជាតិបរទេសទាំងបីនាក់ មានស្ត្រីវ័យក្មេងម្នាក់ជាជនជាតិបារាំង អាយុ១៩ឆ្នាំ ស្ត្រីម្នាក់ជនជាតិ​អូស្ត្រាលី អាយុ៤១ឆ្នាំ និងយុវជនម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ ស្ត្រីជាប់ចោទ​ត្រូវបានឃាត់ខ្លួន កាលពីខែកញ្ញា​ឆ្នាំ២០១៣កន្លងទៅ នៅក្នុងព្រលានយន្ដហោះភ្នំពេញ ជាមួយនឹងកាបូបស្ពាយនឹងខ្នង ដែលមានដាក់គ្រឿងញៀន។

[...]
អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

នៅប្រទេសកូរ៉េខាងត្បូង គ្រោះអគ្គិភ័យបានដុតបំផ្លាញមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យមនុស្ស២១នាក់ស្លាប់ និង៦នាក់​ទៀតរងរបួសធ្ងន់។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់ប្រទេសនេះ បានថ្លែងបញ្ជាក់ឲ្យដឹង។


អ្នកលត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ឆេះចំណតរថយន្ដក្រុង។ (រូបភាព Keystone)

កូរ៉េខាងត្បូង - គ្រោះអគ្គិភ័យបានកើតឡើងទៅលើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ជៀនសូង () ផ្នែកខាងត្បូងនៃ​រដ្ឋធានីសេអ៊ូល។ នគរបាលបានថ្លែងឲ្យដឹងថា ជនរងគ្រោះដល់ជីវិតភាគច្រើន ដែលត្រូវបានប្រកាសឲ្យដឹង នៅ​ព្រឹកថ្ងៃពុធនេះ បានស្លាប់គាំងខ្លួននៅក្នុងមន្ទីរពេទ្យនោះ និងមួយភាគធំជាអ្នកជំងឺ។ តែនៅក្នុងចំណោម​ជនរងគ្រោះ​ដល់ជីវិតនេះ [...]

អគ្គលេខា​សហព័ន្ធ​សហជីព​អន្តរជាតិ៖ រដ្ឋាភិបាល​គួរ​លែង​ជន​២១​នាក់

អគ្គលេខា​សហព័ន្ធ​សហជីព​អន្តរជាតិ៖ រដ្ឋាភិបាល​គួរ​លែង​ជន​២១​នាក់

លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ បានថ្លែងពីការបារម្ភជាខ្លាំង ចំពោះបញ្ហាអ្នកទាំង២១នាក់ ដែលកំពុងតែជាប់ឃុំ។ អគ្គលេខាសហព័ន្ធសហជីពអន្តរជាតិ ដែលមានសមាជិក​ជាង១៤០ប្រទេសរូបនេះ បានសម្ដែងបំណងចង់ឱ្យកម្ពុជា បញ្ចប់នូវរឿងក្តីក្តាំ របស់អ្នកទាំង២៣នាក់ ដើម្បបង្ក​ស្ថានភាពឲ្យមានភាពល្អប្រសើឡើងវិញ។


លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ។ (រូបថតផ្ដិតពីវីដេអូ)

ប្រព័ន្ធយុត្តិធម៌ - ស្របពេលដែលសាលក្រម របស់ជនជាប់ចោទទាំង២៣នាក់ ត្រៀមនឹងប្រកាសនៅថ្ងៃទី៣០ ខែ​ឧសភា ខាងមុខនេះ អគ្គលេខាធិការរបស់ Iសហព័ន្ធសហជីពអន្តរជាតិ ហៅជាភាសាអង់គ្លេសថា IndustriALL Global Union លោកជីរ៉កគី រ៉េនណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...