ការលាងសំអាតរបស់ ឈាង វុន ជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ ឬតាមប្រព័ន្ធកុម្មុយនីស?
សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ម្សិលម៉ិញនេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានចាត់ទុកសារាចរណ៍ ដែលចេញដោយប្រធានរដ្ឋសភា កាលពីថ្ងៃទី១២ ខែកញ្ញា មិនមានឃាត់ឃាំងសិទ្ធិ និងសេរីភាពអ្នកណាម្នាក់ឡើយ។ ក្នុងនោះរួមទាំង ប្រជាពលរដ្ឋ សង្គមស៊ីវិល ពិសេសតំណាងរាស្ត្រសភាទាំងមូល ដែលស្របតាមបទបញ្ជាផ្ទៃក្នុង និងរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីថ្ងៃទី១២ ខែកញ្ញា ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចេញសារាចរណែនាំមួយ ទៅដល់គណៈកម្មការនានានៃរដ្ឋសភាទាំង១០ ដោយតម្រូវឲ្យគណៈកម្មាការទាំងនោះ សុំការអនុញ្ញាតពីលោកជាមុនសិន មុននឹងកោះហៅសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលជួបក្នុងសភានោះ។ សារាចរនេះត្រូវបានគេមើលឃើញថា បានរឹតត្បិតសិទ្ធសេរីភាព និងការងារឯករាជ្យរបស់តំណាងរាស្ត្រ ក្នុងការបំពេញមុខងាររបស់ខ្លួន។
ប៉ុន្តែអ្វីដែល លោក ឈាង វុន [...]