Posts in ‘សម្រាំងជាខេមរភាសា’ Category

ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ត្រូវ​ដក​ដំណែង ព្រោះ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ

ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ត្រូវ​ដក​ដំណែង ព្រោះ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ

តាមកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ព្រះ​តេជ​គុណ ឃឹម សំអឿន បាន​សង្ឃ​ដីកា​ថា ព្រះអង្គ​បាន​មក​កាន់​តំណែង ជា​ព្រះ​ចៅ​អធិការ​នេះ ចាប់​តាំង​ពី​ការ​កកើត​វត្ត​នេះ​មក​ម្លះ។ ព្រះ​អង្គ​បន្ត​ថា ដើម​ឡើយ វត្ត​នេះ​មាន​តែ​នេន​ពីរ​អង្គ​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​ក៏​ត្រូវ​បាន​ធម្មការ​ខេត្ត និង​ប្រជា​ពលរដ្ឋ គាំទ្រ​ក្នុង​ការ​គ្រប់​គ្រង និង​កសាង​វត្ត​ភ្នំ​ខ្ពស់ ត​រៀង​មក​ដល់​ឆ្នាំ​២០១៤​នេះ។

បញ្ហា​ពាក់​ព័ន្ធ នឹង​ការ​ដក​តំណែង​ជា​ចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់​នេះ ព្រះ​អង្គ​បាន​បន្ត​ថា ព្រះ​អង្គ​មិន​ដែល​ទទួល​បាន​លិខិត ឬ​ការ​ណែនាំ​ណា​មួយ ពី​មន្ទីរ​ធម្មការ​ស្រុក ក៏​ដូច​ជា​សាលា​ខេត្ត​បាត់​ដំបង​ម្តង​ណា​ឡើយ។ ស្រាប់​តែ​ថ្ងៃ​ទី១៩ ខែ​តុលា​នេះ មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន ចាប់​ពី​៣០ ទៅ​៤០ នាក់​ក្នុង​ឯក​សណ្ឋាន ស៊ីវិល​ផង ប៉ូលីស​ផង និង​ប៉េអ៊ឹម​ផង បាន​នាំ​គ្នា​មក​ស្នាក់​នៅ​ក្នុង​វត្ត [...]

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

«បើយើងក្លាយជាអ្នកដទៃ» ដែល​ជា​សំនៀង​ដើម របស់​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធកញ្ញា ត្រូវ​បាន​បេក្ខនារី​កូន​ក្រុម​របស់​គ្រូ​បង្វឹក ណុប បាយ៉ារិទ្ធ លើក​យក​មក​បក​ស្រាយ។ ថ្វី​ត្បិត​តែ​បទ​ចម្រៀង​នេះ ពិបាក​ច្រៀង និង​ត្រូវ​ការ​ដាក់​មនោសញ្ចេតនា​ខ្ពស់ ប៉ុន្តែ​កញ្ញា ចម្រើន សុភ័ក្រ មិន​ត្រឹម​តែ​ច្រៀង​បាន​យ៉ាង​ល្អ​ទេ តែ​នាង​ថែម​ទាំង​បាន​ដាក់អារម្មណ៍​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​គ្រូ​បង្វឹក​ទាំង​បួន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​តុលា​ម្សិល​ម៉ិញ​នេះ មាន​អារម្មណ៍​រំភើប ស្ទើរ​ស្រក់​ទឹក​ភ្នែក​គ្រប់ៗ​គ្នា។

កញ្ញា ចំរើន សុភ័ក្រ គឺ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ នាង​មាន​វ័យ​២៣ឆ្នាំ សព្វ​ថ្ងៃ​នេះ នាង​ជា​និស្សិត​ផ្នែក​ដូរ​តន្រ្តី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង​ក៏​ជា​សិល្បៈ​ការិនី ផ្នែក​ខាង​របាំ​មួយ​រូប​ផង​ដែរ។ មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត នាង​ក៏​មាន​សម្លេង​ដ៏​ពិរោះ [...]

បាតុករ៖ កម្ពុជា​ស៊ូ​ធ្វើ​​«មុខ​ក្រាស» ឲ្យ​តែ​បាន​លុយ​ជា​ថ្នូរ​នឹង​ជន​ភៀស​ខ្លួន

បាតុករ៖ កម្ពុជា​ស៊ូ​ធ្វើ​​«មុខ​ក្រាស» ឲ្យ​តែ​បាន​លុយ​ជា​ថ្នូរ​នឹង​ជន​ភៀស​ខ្លួន

ក្នុងញត្តិ​ ដែល​ដាក់​តាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ស្ថាន​ទូត​នានា​ប្រចាំ​កម្ពុជា របស់​ក្រុម​អ្នក​តវ៉ា បាន​លើក​ឡើង​ថា «ការ​ជម្លៀស​ជន​ភៀស​ខ្លួន​ទាំង​បង្ខំ ក្នុង​ខណៈ​ដែល​ជន​ភៀស​ខ្លួន ទាំង​១០០០​នាក់ បាន​ធ្វើ​ពហិការ​មិន​ព្រម មក​រស់​នៅ​លើ​ប្រទេស​កម្ពុជា ដោយ​ពួក​គេ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ក្រី​ក្រ រស់​ដោយ​សារ​ជំនួយ​ពី​បរទេស ជា​ប្រទេស​គ្មាន​សុវត្តិភាព និង​សុខ​សន្តិភាព​នោះ។»

អ្នកស្រី គង់ ចន្ថា ពលរដ្ឋ​មួយ​រូប ដែល​បាន​បាត់​បង់​ដីធ្លី​របស់​ខ្លួន បាន​បង្ហាញ​នូវ​ការ​ហួស​ចិត្ត និង​ភាព​អាម៉ាស​ជំនួស​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី បដិសេធ​មិន​ទទួល​យក​កម្ពុជា ជា​ប្រទេស​ដែល​ពួក​គេ​ត្រូវ​មក​ជ្រក​កោន​។ អ្នក​ស្រី​បន្ត​ថា ការ​បដិសេធ​យ៉ាង​ដូច្នេះ​ហើយ តើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​«ចិញ្ចឹម»​ចិត្ត ក្នុង​ការ​ទទួល​យក​ទៀត​ឬ​យ៉ាង​ណា? [...]

បទ​យក​ការណ៍៖ ព្រៃ​ព្រះ​រការ នៅ​មុន​ក្លាយ​ជា​«ព្រៃ​ឡង់​ទី​២»

បទ​យក​ការណ៍៖ ព្រៃ​ព្រះ​រការ នៅ​មុន​ក្លាយ​ជា​«ព្រៃ​ឡង់​ទី​២»

បទល្មើសព្រៃឈើ - ឈើជាច្រើនកំណាត់​បាន​បន្សល់​ទុក នៅ​កណ្តាល​ព្រៃ​អម​សង​ខាង​តាម​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រៃ​​ព្រះ​រការ ផ្លូវ​ចូល​ទៅ​ក្នុង​តំបន់​នោះ បាន​ស្រុត​ជា​អន្លើរៗ ដោយ​សារ​តែ​ការ​ដឹក​ឈើ​ចេញ​ពី​សំណាក់​ឈ្មួញ​រក​​ស៊ី​ទិញ​​ឈើ។ ចំណែក​ឯ​សំលេង​រណា​ង៉ោងៗ ដែល​តែង​តែ​លឺ​រំពង​ព្រៃ ចាប់​ពី​ព្រឹក​ព្រលឹម​ម៉ោង​៧ ប៉ុន្តែ​បែរ​ជា​ស្ងាត់​ជ្រងំ ក្រោយ​ពី​ប្រជា​សហគមន៍​ចុះ​ល្បាត​ព្រៃ។

ជនជាតិដើមភាគតិចគួយ ដែល​បាន​ចុះ​ល្បាត​ព្រៃ និង​បំបួស​ព្រៃ អ្នកស្រី នួន ម៉ុន បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ទី្រភាព ជួល​មនុស្ស​មក​ពី​ចម្ងាយ ឲ្យ​មក​កាប់​ដើមឈើ​នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស​គេ​កាប់​ដើម​ច្បោះ​របស់​ជន​ជាតិ ទើប​​ប្រជា​​សហគមន៍​នាំ​គ្នា​ចូល​បំបួស​ព្រៃ​ឈើ ដើម្បី​សុំ​ឲ្យ​អារក្ស​អ្នកតា​ជួយ​ការពារ​ធន​ធាន​ធម្មជាតិ ពី​ព្រោះ​ព្រៃ​ឈើ [...]

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

«យើង​នៅ​អេឌីប៊ី យើង​យល់​អំពី​សំនួរ​​ដែល​បង​ប្អូន​ទាំង​អស់​គ្នាបាន​សួរ យើង​យល់​ពី​ក្តី​បារម្ភ​ទាំង​ឡាយ ដែល​បង​ប្អូន​ទាំង​អស់​គ្នា​បាន​លើក​ឡើង។ យើង​នៅ អេឌីប៊ី ពិត​ជា​ចង់​ជួយ​បង​ប្អូន​ទាំង​អស់​គ្នា​ណាស់។ (...) ធនាគា អេឌីប៊ី មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ខំ​នរណា​ម្នាក់​ដូច​ជា​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ថូល​នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​មិន​ចង់​មក​ជួប។»

នេះជាការលើកឡើងរបស់ តំណាងធនាគា​អភិវឌ្ឍន៍​អាស៊ី និង​ជាអ្នកសេដ្ឋកិច្ចវិទូ នៃធានាគារអភិវឌ្ឍន៍អាស៊ី លោក អេរិច សិដវីក ( Eric Sidgwick) តាមរយៈអ្នកបកប្រែ​ជា​ភាសា​ខ្មែរ​របស់​លោក ឆ្លើយតបទៅនឹងការ​ស្នើ​សុំ របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់ ពី​គម្រោង​ស្តារ​ឡើង​វិញ​​នូវ​ផ្លូវ​​រថភ្លើងកម្ពុជា។

ពលរដ្ឋប្រមាណជាងមួយរយនាក់ មកពីប្រាំបីសហគមន៍ ដែលបានបានមកជួបជុំគ្នា នៅមុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...