Posts in ‘សម្រាំងជាខេមរភាសា’ Category

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

ដើម្បីប្រណាំង​ជា​មួយ​កីឡាករ​រៀម​ច្បង ដូច​យ៉ាង អ៊ឺសឺប៊ីយ៉ូ (Eusebio) និង ជ្យែរី ហង់រី (Thierry Henry) ពី​ពេល​នេះ​ត​ទៅ កីឡាករ​ជាតិ​ព័រទុយហ្គាល់ គ្រឹស្ទៀណូ រ៉ូណាល់ដូ ក៏​មាន​រូប​ចម្លាក់​របស់​ខ្លួន​មួយ​ដែរ ធ្វើ​ពី​ស្ពាន់ ដាក់​តាំង​នៅ​លើ​កោះ​ម៉ាដែរ (Madère) ទឹក​ដី​កំណើត​របស់​កីឡាករ ចំ​ពី​មុខ​ពហុ​កីឡាដ្ឋាន Luz du Benfica។

កីឡាករ រ៉ូណាល់ដូ ដែល​មាន​អាយុ​មិន​ទាន់​ទាំង​បាន ៣០​ឆ្នាំ​ស្រួល​បួល​ផង បាន​ទៅ​សម្ភោធ​រូប​ចម្លាក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ជា​មួយ​នឹង​សារមន្ទីរ​មួយ ដែល​ឧទ្ទិស​ឲ្យ​កីឡាករ​ដូច​គ្នា។ រូប​ចម្លាក់​នោះ មាន​កំពស់​៣,៤​ម៉ែត្រ មាន​ទំងន់​៨០០​គីឡូក្រាម និង​បាន​បង្ហាញ​ពី​កាយវិការ​របស់​កីឡាករ រ៉ូណាល់ដូ នៅ​ពេល​រៀប​ទាត់​បាល់​ពិន័យ ដែល​កីឡាករ​មិន​សូវ​ជា​ខក​ខាន​ប៉ុន្មាន​ឡើយ។

ប៉ុន្តែកាយវិការឈរជំទែង របស់រួបចម្លាក់នោះ មិនដូចជាកាយវិការទូទៅ សម្រាប់កីឡាបាល់ទាត់ទេ។ [...]

«អ្នក​ម៉ែ​អើយ អ្នក​នៅ​ឯណា? កូន​ត្រជាក់​រឹង​អស់​ហើយ...»

«អ្នក​ម៉ែ​អើយ អ្នក​នៅ​ឯណា? កូន​ត្រជាក់​រឹង​អស់​ហើយ...»

ជាហេតុការណ៍ដ៏រឹងខ្លួន តឹង​អស់​ទាំង​ឱរ៉ា ខ្លោចផ្សារ​ជំនួស​ទារក​អាយុ​១៨​ខែ ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស។ នៅ​ក្នុង​ក្រុង​តូច​មួយ​ឈ្មោះ សូសណូវកា (Sosnovka ភាគ​កណ្ដាល​នៃ​ប្រទេស​រ៉ូស្សី) ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក​កក​ស​ក្បុស ជា​មួយ​នឹង​សីតណ្ហ​ភាព​១០​អង្សា​ក្រោម​សូន្យ កាល​ពី​ដើម​សប្ដាហ៍​មុន នាង ម៉ារីណា យេហ្វីម៉ូវ៉ា (Marina Yefimova) អាយុ​២៩​ឆ្នាំ បាន​គិត​ថា​កូន​ប្រុស​របស់​នាង​ឈ្មោះ គ្លេប (Gleb) បាន​គេង​លង់​លក់​ហើយ មុន​នឹង​នាង​បាន​ចេញ​ទៅ​ដើរ​លេង សប្បាយ​ក្អាក​ក្អាយ​ជា​មួយ​មិត្ត​ភ័ក្រ ដោយ​ទុក គេ្លប ឲ្យ​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ទាំង​កណ្ដាល​យប់​ស្ងាត់។

តើទារក​ណា​មួយ អាច​រស់​នៅ​តែ​ឯង​ដោយ​គ្មាន​វត្តមាន និង​កម្ដៅ​ម្ដាយ ឬ​មនុស្ស​ធំ​នៅ​ជិត​ខ្លួន​វា​នោះ? ដោយ​សារ​អារម្មណ៍​បែប​នេះ​ហើយ ទើប​កុមារ​ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស មិន​បាន​គេង​លង់​លក់​ឡើយ។ ទារក គេ្លប បាន​ចេញ​ពី​បន្ទប់ រួច​ចុះតាម​ជណ្ដើរ [...]

រំជួល​ចិត្ត ឃើញ​ស្វា​ធ្វើ​ចលនា​បេះ​ដូង​ឲ្យ​គ្នា​វា ដែល​ឆក់​អគ្គិសនី (vdo)

ប៉ុន្តែដោយសារតែសភាវៈជាសត្វនេះដែរ ទើប​ជំរុញ​ឲ្យ​សត្វ​ត្រូវ​ធ្វើ​អ្វី ក្នុង​ឱកាស​ណា​មួយ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​គិត​គូរ រារែក​ច្រើន។ ហើយ​ពេល​ខ្លះ សត្វ​អាច​នឹង​ជួប​គ្រោះ ដល់​ជីវិត​របស់​វា​ថែម​ទៀត ប្រសិន​បើ​វា​ចូល​ទៅ​ជួយ​សត្វ​គ្នា​វា ដែល​មាន​គ្រោះ​ថ្នា​ក់​ទៅ​ហើយ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង នៅ​ក្រោម​ក្រសែរ​ភ្នែក​មនុស្ស​ច្រើន​នាក់ ហើយ​រូប​ភាព​របស់​វា ត្រូវ​បាន​ថត​យក​មក​ដាក់​បង្ហោះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក​នេះ។

ហេតុការណ៍បានកើត​ឡើង នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង ក្នុង​ទី​ចំណត​​នៃ​ក្រុង​កំពួរ (Kanpur) នា​ប្រទេស​ឥណ្ឌា។ មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផត​ពោះ​ភ័យ​ជំនួស​សត្វ​ស្វា​ពីរ​ក្បាល បន្ទាប់​ពី​ស្វា​ទី​មួយ​ពី​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ បាន​ឆក់​សន្លប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ជា​មួយ​នឹង​ចរន្ដ​អគ្គិសនី​ដ៏​ខ្លាំង​ [...]

បញ្ច្រក​ថ្នាំ​សម្លាប់​ស្វាមី រួច​កាត់​ជា​កង់ៗ​ដោយ​ម៉ាស៊ីន​អារ

បញ្ច្រក​ថ្នាំ​សម្លាប់​ស្វាមី រួច​កាត់​ជា​កង់ៗ​ដោយ​ម៉ាស៊ីន​អារ

អ្នកស្រី ម៉ារីយ៉ា អឡេចហ្សង់ដ្រា (Maria Alejandra) ដែល​មាន​ជំនាញ ខាង​ព្យាបាល​រោគ​ចិត្ត​ អាយុ​៤០​ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ម៉ិចស៊ិក ចោទ​ប្រកាន់​ថា​បាន​បញ្ច្រក​ថ្នាំ​ងងុយ​ដេក ក្នុង​ភេសជ្ជៈ​ឲ្យ​ស្វាមី​របស់​ខ្លួន​អាយុ​៤១​ឆ្នាំ​ផឹក រួច​សម្លាប់។ សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Excelsior បាន​រាយ​ការណ៍​ថា ភរិយា​ប្រិមប្រិយ​រូប​នេះ បាន​បន្ត​សកម្មភាព​របស់​ខ្លួន ដោយ​បាន​យក​ម៉ាស៊ីន​អារ ដើរ​ដោយ​ចរន្ដ​អគ្គិសនី មក​កាត់​សាក​សព​ប្ដី​របស់​ខ្លួន ជា​កង់ៗ មុន​នឹង​ច្រក​ដាក់​ចូល​ក្នុង​ថង់​ផ្លាស្ទីក និង​យក​ទៅ​បោះ​ចោល​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា។

ក្នុងរយៈពេលក្រោយមក អ្នកស្រី ម៉ារីយ៉ា បាន​យក​ទូរស័ព្ទ​របស់​ស្វាមី មក​សរសេរ​ជា​សារ​ខ្លីៗ​ផ្ញើរ​ទៅ​ញាតិ​មិត្ត ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿ​ថា ស្វាមី​របស់​ខ្លួន​នៅ​រស់​រាន​ធម្មតា​នៅ​ឡើយ។

នគរបាលបានបើកការស៊ើបអង្កេត តាំងពីដើមខែវិច្ឆិកាមក [...]

«បីសាច​ព្រៃផ្សៃ»​វ៉ៃ​ទារក​នៅ​អ៊ូហ្គង់ដា ជាប់​គុក​៤ឆ្នាំ

«បីសាច​ព្រៃផ្សៃ»​វ៉ៃ​ទារក​នៅ​អ៊ូហ្គង់ដា ជាប់​គុក​៤ឆ្នាំ

រូបភាពដែលបង្ហាញ​តាម​វីដេអូ របស់​ឪពុក​ម្ដាយ​ទារក ដែល​ដាក់​ម៉ាសីន​ថត​ត្រួត​ពិនិត្យ​ទៅ​លើ ការ​ថែ​រក្សា​កូន​របស់​ខ្លួន ពី​សំណាក់ស្ត្រីបម្រើ​ម្នាក់​នេះ មាន​លក្ខណៈ​ព្រៃផ្សៃ និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិបាក​អត់​ទ្រាំ នឹង​មិន​ធ្វើ​ប្រតិកម្ម​ណាស់។ ស្ត្រី​​បម្រើ​មើល​ថែ​ក្មេង​នោះ ឈ្មោះ ចូលី ទូមូហៀវេ (Jolly Tumuhiirwe) វ័យ​២២​ឆ្នាំ ត្រូវ​បាន​តុលាការ​ប្រទេស​អ៊ូហ្គងដា (ទ្វីប​អាហ្វ្រិក​កណ្ដាល) កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​៤​ឆ្នាំ កាល​ពី​ដើម​សប្ដាហ៍​មុន ពី​បទ​ធ្វើ​ទារុណកម្ម​លើ​ទារក​អាយុ​ទើប​នឹង​១៨​ខែ ដោយ​ទះ​បោក​ធាក់​ទាត់​ទារក​នោះ រមៀល​នឹង​ដី។

ទោស​កំហុស​របស់​នារី​បម្រើ​មើល​ក្មេង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ទស្សនា​វីដេអូ ផ្ដល់​រហស្សនាម​ថា ជា​«បីសាច​ព្រៃផ្សៃ»​នោះ អាច​ជាប់​ទោស​រហូត​ដល់​ទៅ​២៥​ឆ្នាំ បើ​តាម​ច្បាប់​របស់​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ។ អាជ្ញាធរ​នគរបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...