Posts in ‘សម្រាំងជាខេមរភាសា’ Category

រវាង កែម ឡី - ទិត សុធា និង​អ្នក​វិភាគ​កង្កែប​ក្នុង​អណ្ដូង

រវាង កែម ឡី - ទិត សុធា និង​អ្នក​វិភាគ​កង្កែប​ក្នុង​អណ្ដូង

បើសូម្បីពាក្យជេរប្រទេច «អាគុក» មួយម៉ាត់ ត្រូវបានបណ្ដាជនកម្ពុជា ក្នុងសម័យនេះ យកទៅបក​ស្រាយ​ខុស​គ្នា ទៅតាមទំនោររៀងៗខ្លួន ទោះជាធម្មជាតិ ឬឬសគល់ នៃពាក្យ«អាគុក» ត្រូវបានគេស្គាល់គ្រប់គ្នា ថាជា​ពាក្យ​អសុរស​នោះក៏ដោយ។ ចុះទម្រាំការប្ដូរឈ្មោះ នៃ​ឆ្នេរ​សមុទ្រ​ខ្មែរ​មួយ​ទាំងមូល ទៅជាឆ្នេរ«សម្ដេច​តេជោ​សែន» តើវានឹងមានការបកស្រាយ​ ច្រើនយ៉ាងណាទៅ? ជាពិសេសការបកស្រាយ ដ៏ប្រទាំងប្រទើស​រវាងអ្នក​ស្រាវជ្រាវ​ផ្នែកសង្គម លោក កែម ឡី និងមន្ត្រីរដ្ឋាភិបាល លោក ទិត សុធា និងរហូតដល់ការបង្កើតងារថ្មីមួយ ឲ្យ​លោក កែម ឡី ហៅថា អ្នកវិភាគកង្កែបក្នុងអណ្ដូង។

ជាការរំលឹកឡើងវិញ ហេតុការណ៍​នៃការប្ដូរឈ្មោះ ​ឆ្នេរសមុទ្រអូឈើទាលខ្មែរ ទៅជាឆ្នេរ«សម្ដេចតេជោសែន» (និងក្រោយមក គម្រោងប្ដូរឈ្មោះនេះ ត្រូវបានលប់ចោលទៅវិញ) ត្រូវបានលោក កែម ឡី យកមកធ្វើការ​ប្រៀប​ធៀប ថាមានចរិកស្មើរនឹង «ចោរប្លន់ប្រវត្តិសាស្ត្រ» និងបានហៅអ្នកយកលុយ ឬធនធានរដ្ឋ [...]

អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់​ជើង​ឯក​ពិភពលោក ​ឈ្នះ​អ៊ីតាលី​ទាំង​ពិបាក

អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់​ជើង​ឯក​ពិភពលោក ​ឈ្នះ​អ៊ីតាលី​ទាំង​ពិបាក

និយាយឲ្យមែនទែនទៅ ក្រុមទាំងពីរ​ ក្នុងការប្រកួតនៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នាយប់នេះ សុទ្ធតែជាក្រុមយក្ស ខាង​បាល់ទាត់។ ប៉ុន្តែ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងកាន់ពាន​ជាម្ចាស់ជើងឯក​ពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយនោះ នៅតែបន្តបង្ហាញគេឯង ពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​ជើងឯកអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦នេះទៀត បន្ទាប់ពីបានផ្ដួល ជាមួយក្រុមអ៊ីតាលី ដែលធ្លាប់ឈ្នះ ជាម្ចាស់​ជើង​ឯក​​ពិភពលោកច្រើនដង ដូចខ្លួនដែរ (ជាពិសេសកាលពីឆ្នាំ២០០៦)។

ប៉ុន្តែការឈ្នះ របស់ក្រុមអាល្លឺម៉ង់ ដោយទាត់គ្រាប់បាល់កាត់សេចក្ដី នៅចុងម៉ោងបន្ថែម ៩គ្រាប់ម្ខាង (ដំបូង៥​គ្រាប់​ម្ខាង តែនៅតែស្មើ ក៏បន្ត៤គ្រាប់ម្ខាងទៀត) មិនបានធ្វើឲ្យក្រុមអ៊ីតាលី បាក់មុខឡើយ ដោយសារ​តែ​ក្រុម​អ៊ីតាលី បានបង្ហាញពីការប្រយុទ្ធ និងការការពាររបស់ខ្លួនយ៉ាងល្អ សឹងតែពេញមួយម៉ោងប្រកួត (៤៥នាទី​+៤៥នាទី​+១៥នាទី​+១៥នាទី)។ [...]

ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

គោរមងារ«សម្ដេច» មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មេដឹកនាំកម្ពុជា ដែលចាំបាច់បង្ខំ​ឲ្យគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសារព័ត៌មាន ត្រូវតែសរសេរ ឬហៅតាម។ នេះ បើទោះជាគ្មានច្បាប់​ណាបាន​ចែង​ជា​ធរមានថា ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវសរសេរ ​ឬហៅ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬការផ្សាយ​របស់ខ្លួននោះក៏ដោយ។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កាលពីម្សិលម្ងៃ ជាថ្ងៃចុងក្រោយនៃឱសានវាទ ដាក់ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា ដែលប្រាប់ឲ្យបណ្ដាញផ្សព្វផ្សាយ ដែលមានមូលដ្ឋាន​នៅក្នុងប្រទេសកម្ពុជា ឲ្យហៅបណ្ដា​មេដឹកនាំ​«កំពូល» ទៅតាមគោរមងារ​«សម្ដេច»។ ប៉ុន្តែ មកដល់ពេលនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយធំៗ ជា​ច្រើន​ហាក់​មិន​ខ្វល់​ពី​ការ​«ណែនាំ»នេះឡើយ។ នៅចំពោះករណី ដែលក្រសួងព័ត៌មានចាត់ទុកថា ជា​ការ​«រឹងរូស»របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានថ្លែងព្រមានថា នឹង​ដក​ហូត​អាជ្ញាប័ណ្ណ មិន​ឲ្យ​​ផ្សាយ​​ត​ទៅ​ទៀត។

[...]
ហ៊ុន សែន៖ «អាគុក» ជា​ភាសា​សាមញ្ញ

ហ៊ុន សែន៖ «អាគុក» ជា​ភាសា​សាមញ្ញ

បើសិនជាលោក ហ៊ុន សែន បានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» នៅក្នុងប្រសាសន៍របស់លោក កាលពី​ចុង​ខែ​មិថុនាកន្លងមកនោះ វាគឺជាកំហុសរបស់អ្នកដែលចាក់ក្រឡេក និងញុះឲ្យលោកខឹង។ នាយករដ្ឋមន្ត្រីកម្ពុជា ថែម​ទាំង​បាន​ការពារ នូវពាក្យ«អាគុក»​របស់លោក ថាជាភាសាសាមញ្ញ របស់ពលរដ្ឋខ្មែរនោះទៀតផង។

ថ្លែង​នៅ​ក្នុង​ទិវា​មច្ឆា​ជាតិ នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹកថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បាន​​ដំណាល​រឿង ​មក​និយាយ​ជា​ឧទាហរណ៍ ហើយបានចាប់បង្ខំ ឲ្យអ្នកតំណាងការទូតទាំងឡាយ​ ដែលមាន​វត្តមាន​នៅទីនោះ ថាត្រូវតែកត់ត្រា នូវការបកស្រាយរបស់លោក ក្នុងការវែកញែក​រក​អ្នក​​ខុស និងអ្នកត្រូវ ​រវាង​អ្នក​ចាក់​ក្រឡេក អ្នក​​ញុះ​លោក និង​អ្នក​ភ្ញាក់​ជេរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឡើងថា៖ «ពីរ​នាក់​កំពុង​តែ​ដើរ​ស្ងៀមស្ងាត់ ​ស្រាប់​តែ​តាង៉នស្រែក​ថា អើ ​អា​ឈិន! ហ្អែង​ភ័យ ហ្អែង​ជិត​ងាប់​ហើយ! [...]

ហើយ​បន្ទាប់​មក ធី សុវណ្ណថា ថ្លែង​អរគុណ​«សម្ដេច​តេជោ»...

ហើយ​បន្ទាប់​មក ធី សុវណ្ណថា ថ្លែង​អរគុណ​«សម្ដេច​តេជោ»...

វគ្គឆ្លើយឆ្លង ចងបន្តជាភាគ។ ហើយក្នុងភាគនេះ ជាភាគឆ្លើយឆ្លងពីសំណាក់ កញ្ញា ធី សុវណ្ណថា តបអរគុណ​លោក ហ៊ុន សែន វិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានថ្លែងលើកសរសើរកញ្ញា កាលពីភាគមុន​រួច​មក។

កញ្ញា ធី សុវណ្ណថា អតីតអ្នកវាយប្រហារដ៏ចាស់ដៃ ប្រឆាំងលោក ហ៊ុន សែន កាលពីពេលកន្លងមក បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយថ្លែងអំណរគុណត្រឡប់ទៅលោក ហ៊ុន សែន ដូច្នេះវិញថា៖ «សូម​ថ្លែង​អំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ដែល) បាន​ថ្លែង​សរសើរនាងខ្ញុំ ក្នុងការពារព្រៃឈើ តំបន់អារ៉ែង»។

កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅ​អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើកសរសើរតារាហ្វេសប៊ុកខាងលើ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ ជាប្រធានអង្គការយុវជនកិច្ចការសង្គម។  លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...