Posts in ‘សម្រាំងជាខេមរភាសា’ Category

កែ សុវណ្ណរតន៍៖ បញ្ហា​មក​ពី​អ្នក​មិន​ទំនេរ មិន​មក​ធ្វើការ

កែ សុវណ្ណរតន៍៖ បញ្ហា​មក​ពី​អ្នក​មិន​ទំនេរ មិន​មក​ធ្វើការ

ក្នុងកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធានគណៈកម្មការទី៨រដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ បាន​បង្ហាញពីការមិនចាប់អារម្មណ៍ ចំពោះក្រុមការងារមួយចំនួន នៃគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ដែល​ទាម​ទារ​ទម្លាក់លោកស្រី នាពេលនេះឡើយ។ អ្នកស្រីបន្តថា អ្វីដែលត្រូវដោះស្រាយចំពោះមុខ គឺបញ្ហាជាតិ សង្គម និង​ប្រជា​រាស្រ្តទាំងមូល។

ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារនៃគណបក្រសង្គ្រោះជាតិ មកពីខេត្តសៀមរាបប្រមាណ៥៥នាក់ នាព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០១៥នេះ នៅមុសស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជ័យ ភ្នំពេញ។ ការប្រមូលផ្តុំនៃក្រុមការងារគណបក្សសង្គ្រោះជាតិនាពេលនេះ ក្នុងគោលបំណងឲ្យមានការផ្លាស់ប្តូរលោកស្រី កែវ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប ក្រោមមូលហេតុបក្សពួកនិយមគ្មានយុត្តិធម៌ គ្មានតម្លាភាព។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសមការបញ្ជាក់ពីលោក [...]

អាមេរិក៖ លាក់​ខ្លួន​នៅ​ក្នុង​ទូ​ច្រើន​ម៉ោង ដើម្បី​ចាប់​អតីត​សង្សា​រំលោភ

អាមេរិក៖ លាក់​ខ្លួន​នៅ​ក្នុង​ទូ​ច្រើន​ម៉ោង ដើម្បី​ចាប់​អតីត​សង្សា​រំលោភ

ពីការបែកបាក់ស្នេហាធម្មតា មកប្រព្រឹត្តិទោសឧក្រិដ្ឋ យ៉ាងអាក្រក់ជួរជាតិ។ អាឡិច (Alec N.) អ្នករស់នៅក្នុងក្រុង មីនាប៉ូលីស (Minneapolis ក្នុងរដ្ឋមីណេសូតា ភាគខាងជើងសហរដ្ឋអាមេរិក) ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរតំបន់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រ សប្ដាហ៍មុន ពីបទបានចូលទៅចាប់រំលោភ សេពសន្ធវៈលោក អតីត​សង្សា​របស់ខ្លួន។

សារព័ត៌មានក្នុងតំបន់ Minneapolis Star Tribune បានរាយការណ៍ថា ដើម្បីឈានទៅសម្រេចបំណង នៃតណ្ហា​របស់​ខ្លួន បុរសនេះ បានចូលទៅសំងំលាក់ខ្លួន ជាច្រើនម៉ោង នៅក្នុងទូរបស់ស្ត្រី ជាអតីតគូស្នេហ៍ ធ្លាប់រស់នៅជាមួយគ្នា។

យុវតីរងគ្រោះ ដែលនគរបាលមិនបានបញ្ចេញឈ្មោះ ទើបនឹងវិលត្រឡប់ ពីដំណើរផ្លូវឆ្ងាយមួយ កាលពីល្ងាចថ្ងៃពុធ ហើយនាងបានឃើញ នៅលើទ្វាចូលផ្ទះ នូវពាក្យគំរាមមួយ របស់អតីតប្រុសស្នេហ៍របស់នាង ដែលនាងបានចែកផ្លូវគ្នា តាំងពីប៉ុន្មានសប្ដាហ៍មុន។ តែដោយសារអស់កម្លាំងល្ហិតល្ហៃ យុវតីបានគិតថា [...]

ជន​កូរ៉េ​ពីរ​នាក់​នេះ ត្រូវ​ព្រះ​ធរណី​ស្រូប? (vdo)

រូបភាព ដែលថតដោយកាម៉េរ៉ា សុវត្ថិភាពរបស់រថយន្ដក្រុងនេះ បានធ្វើឲ្យអ្នកផងនឹកឃើញ ដល់ភាពយន្ដតក់​ស្លុត​ជា​ច្រើន របស់ផលិតកម្មហូលីវូដ។ ជាពិសេស អ្នកដំណើរទាំងពីរនាក់ ដែលបានស្ថិតក្នុងហេតុការណ៍នេះផ្ទាល់ តើ​ពួកគេ​មានអារម្មណ៍ភ័យភិតយ៉ាងណា?

ដើរចេញពីរថយន្ដក្រុង ដូចគេឯងឯទៀត អ្នកដំណើរប្រុសស្រីទាំងពីរនាក់ បានផុងធ្លាក់ ទៅក្នុងរណ្ដៅលាក់មុខដ៏ធំមួយ ដែលពង្រីកខ្លួន នៅក្រោមចិញ្ចើមថ្នល់ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក ក្នុងសង្កាត់ យ៉ុងសាន កណ្ដាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សំណាងល្អ ដែលរណ្ដៅនោះ មានជម្រៅត្រឹមតែជាង៣ម៉ែត្រ ហើយមិនបានបង្ករបួសធ្ងន់ធ្ងរ ដោយអ្នកដំណើរទាំងពីរ ដែលបានធ្លាក់ចូលទៅក្នុងនោះទេ។ បន្ទាប់ពីត្រូវបានក្រុមអ្នកសង្គ្រោះ ប្រើរថយន្ដស្ទូចលើកឡើងមកលើវិញ អ្នកទាំងពីរ​ត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យជិតនោះជាបន្ទាន់។

ការស៊ើបអង្កេតមួយ បានបើកធ្វើទៅលើករណីនេះ [...]

អាល្លឺម៉ង់៖ គ្រូ​ពេទ្យ​ម្នាក់​បាន​សម្លាប់​អ្នក​ជំងឺ​ជាង​៣០​នាក់ ព្រោះ​«ធុញ​ទ្រាន់»

អាល្លឺម៉ង់៖ គ្រូ​ពេទ្យ​ម្នាក់​បាន​សម្លាប់​អ្នក​ជំងឺ​ជាង​៣០​នាក់ ព្រោះ​«ធុញ​ទ្រាន់»

ជីវិតអ្នកជំងឺច្រើនសិបនាក់ ត្រូវបានគ្រូពេទ្យម្នាក់នេះ ចាត់ទុកដូចជាល្បែងកំសាន្ដ ដែលលេងរួច គ្រវាត់ចោលនៅពេល មានការធុញទ្រាន់។ ការផ្ដន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ត្រូវបានតំណាងអយ្យការ ទាមទារឲ្យតុលាការក្រុង អូដេនប៊ួរ (Oldenbourg ភាគខាងជើងអាល្លឺម៉ង់) សម្រេចដាក់ ទៅលើបុរសជាតិអាល្លឺម៉ង់ឈ្មោះ នៀល (Niels H.) កាល​ពីថ្ងៃព្រហស្បត្ត៍សប្ដាហ៍មុន។

តាមពិត អតីតគិលានុបដ្ឋាករូបនេះ ត្រូវបានផ្ដន្ទាទោសម្ដងហើយ នៅក្នុងសវនាការដំបូងមួយ កាលពីអំឡុងខែកញ្ញាកន្លង​ទៅ ក្នុងសំនុំរឿងពីបទសម្លាប់អ្នកជំងឺបី​នាក់ និងការប៉ុនប៉ងសម្លាប់ អ្នកជំងឺពីរនាក់ទៀត។ ប៉ុន្តែហេតុការណ៍ មិនមែន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹងទេ ព្រោះជនជាប់ចោទ អាយុ៣៨ឆ្នាំ បានសម្លាប់អ្នកជំងឺ ដល់ទៅជាង៣០នាក់។

គ្រប់ករណីទាំងអស់ ត្រូវបានអតីតគ្រូពេទ្យ ប្រើប្រាស់វិធីសាស្ត្រដូចៗគ្នា៖ «ចាក់បញ្ចូលថ្នាំហួសកំណត់ ទៅឲ្យអ្នកជំងឺ ដែលបង្កឲ្យស្លាប់ [...]

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តើនយោបាយ និងការដឹកនាំរបស់ អតីតជនផ្ដាច់ការអាល្លឺម៉ង់ ក្នុងប្រវត្តិសាស្ត្រ លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ពិតជាមានកន្លែងល្អ ដែលគេត្រូ​វរំលឹក ពីឈ្មោះលោកឬ? នៅសហរដ្ឋអាមេរិក ឈ្មោះរបស់ហ៊ីត្លែ តែត្រូវបាន​ប្រើប្រាស់​ជាញឹកញយ នៅក្នុងសភាជាន់ទាប។ បើគេរាប់តាំងពី ឆ្នាំ១៩៩៦មក ឈ្មោះលោក ហ៊ីត្លែ ត្រូវបានប្រើប្រាស់​ចំនួន​១៨០០​ដង។ នេះបើតាមអត្ថបទមួយ ចេញផ្សាយដោយ គេហទំព័រ Daily Dot របស់អាមេរិក

សម្រាប់នៅក្នុងប្រទេសបារាំងវិញ សំណៅឯកសារពីមុនមក របស់រដ្ឋសភាបារាំង បានបង្ហាញថា ឈ្មោះ ហ៊ីត្លែ ត្រូវបាន​យកមកប្រើប្រាស់ ចំនួន៤០ដង រាប់ពីឆ្នាំ១៩៩៧មក និងនៅក្នុងព្រឹទ្ធសភា ចំនួន១៧ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៦។

រីឯ​នៅក្នុងប្រទេស​កម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មេដឹកនាំកម្លាំងប្រដាប់អាវុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...