ស្ត្រីក្រមុំម្នាក់ស្អុយរលួយរូបកាយ ព្រោះមានជំងឺ«ងាប់កោសិកា»
ជំងឺងាប់កោសិកា ដ៏ចម្លែក បានចូលមកសណ្ឋិត អស់ជាងមួយឆ្នាំហើយ ក្នុងរាងកាយនាងក្រមុំរូបស្អាត ដែលរស់នៅខេត្តពោធិ៍សាត់។ មុនដំបូង នាងគ្រាន់តែមានអាការៈរមាស់ នៅលើដងខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែយូៗទៅ មេរោគនោះ វាបានរាលពេញខ្លួនប្រាណ របស់នាងតែម្តង។
តាមការអះអាងរបស់ក្រុមយុវជន «កម្ពុជាជាទីស្រាលាញ់» ដែលកំពុងរៃអង្គាសថវិកា សំរាប់ជួយឧបត្ថម្ភនារីរងគ្រោះ បានឲ្យដឹងថា នាង អេង ដាលីស អាយុ ១៨ ឆ្នាំ ដែលបានផ្ទុកជំងឺ ចំលែកនេះ កំពុងតែស្នាក់អាស្រ័យ នៅក្នុងវត្តកកោះ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
កញ្ញា ដាលីស ធ្លាប់បានទៅសំរាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រូពេទ្យបានប្រាប់ម្តាយនាងថា នាងមានជំងឺងាប់កោសិកា ដែលក្រុមគ្រូពេទ្យនៅទីនោះ មិនមានលទ្ធភាព អាចជួយព្យាបាលជំងឺនេះបាន។ ម្តាយ ដាលីស បានយកនាងត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយជំងឺរបស់នាង កាន់តែមានសភាពធ្ងន់ធ្ងរ [...]