មតិ៖ រវាង«មេបក្សកណ្ដឹងអត់ព្រួយ» និង«កំអួតសង្គម»
ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor's Note: ឈ្មោះពេញ គឺ Michel de Montaigne ជាទស្សនវិទូបារាំង តាំងពីសតវត្សទី១៦) បានពោលថា «មនុស្សមានប៉ុន្មាន ការគិតរបស់មនុស្សមានប៉ុណ្ណឹង (Tant de tête, autant d’avis)»។ ដូចការអះអាង របស់ទស្សនវិទូរូបនេះមែន។ នៅសតវត្សទី២០ គេឃើញសង្គ្រាមស្លាបប៉ាកាពីរកើតឡើង រវាងអ្នកប្រាជ្ញពីរ គឺលោក ហ្សង់ប៉ូល សាត (Jean-Paul Sartre) និងលោក អាល់ប៊ែរ កាមុស (Albert Camus)។
លោក អាល់ប៊ែរ កាមុស ជាទស្សនវិទូមិនឲ្យតម្លៃ លើជីវិតទេ។ គាត់បានសរសេររឿងល្ខោនជាច្រើន ដូចជា «ជំងឺប៉េស្ត» «ជនចម្លែក» «Le malentendu» និង«Les justes»ជាដើម។ នៅក្នុងប្រលោមលោក រឿងជនចម្លែក លោកបានអត្ថាធិប្បាយថា ជីវិតគ្មានប្រយោជន៍អ្វីសោះ។ ដោយសាររឿងនេះ ទើបលោក សុទ្ធ ប៉ូលីន (Editor's Note: លោក សុទ្ធ ប៉ូលីន ជាអ្នកនិពន្ធខ្មែរ) បានសរសេរបន្តទៀតនូវរឿងមួយ គឺ«ជីវិតឥតន័យ» [...]