សេពគ្រឿងញៀនចាស់ដៃ ដល់ពេលចាប់ខ្លួន ទើបយំស្តាយក្រោយ
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមស្ពានអាកាសច្បារអំពៅ ក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលឃាត់ខ្លូនបានបុរស់ម្នាក់ និងវត្ថុតាងមួយចំនួនទៀត នៅទីតាំងប្រព្រឹត្ត។ លោកអនុសេនីយ៍ឯក ម៉ៅ ស៊ីវន បានបញ្ជាក់ថា ក្រុមអ្នកចែកចាយ គ្រឿងញៀនមួយនេះ មានគ្នាច្រើន តែសមត្ថកិច្ចមានដីការ ចាប់ខ្លូនតែម្នាក់ ដែលមានឈ្មោះ ជា សីហា អាយុ៣៣ ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយការស៊ើបអង្កេតយូរថ្ងៃមកហើយ ទើបចាប់បាននៅទីតាំងនេះ។
តាមចម្លើយសារភាព របស់ជនជាប់ចោទ ជា សីហា និយាយជាមួយអ្នកសារព័ត៌មាន នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើថា ខ្លួនពិតជាបានចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាប្រភេទម៉ាទឹកកក ដែលប្រើអស់រយៈពេល ជិតពីរឆ្នាំមកហើយ។ ជនជាប់ចោទ បានឲ្យដឹងទៀតថា ការចែកចាយទាំងនេះ គឺគេមិនដែលទៅទិញទេ គឺគ្រាន់តែទូរស័ព្ទទៅប្រាប់នោះ [...]