Posts in ‘សម្រាំងជាខេមរភាសា’ Category

ISIS ដាក់​គ្រាប់​បែក​កម្ទេច​ពន្ធនាគារ​មួយ របស់​ស៊ីរី

ISIS ដាក់​គ្រាប់​បែក​កម្ទេច​ពន្ធនាគារ​មួយ របស់​ស៊ីរី

មួយភាគធំ នៃពន្ធនាគារដែលស្ថិតនៅ កណ្ដាលវាលខ្សាច់ និងមានឈ្មោះ គួរឲ្យព្រឺខ្លាច សម្រាប់ប្រជាជនស៊ីរីនោះ ត្រូវ​បាន​កម្ទេចចោល ដោយគ្រាប់បែក របស់ក្រុមសមាជិករដ្ឋអ៊ីស្លាម។ គ្រាប់បែកទាំងនោះ បានដាក់នៅខាងក្នុង និងនៅជុំ​វិញ​ពន្ធនាគារ ដែលធ្វើឲ្យកម្លាំងនៃការផ្ទុះ បានបំផ្លាញអាគារ របស់ពន្ធនាគារសឹងតែទាំងស្រុង។ នៃបើតាមសេចក្ដី​រាយ​ការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលលបលួចធ្វើការ នៅក្នុងប្រទេស៊ីរី។

ក្រុង ប៉ាលមៀរ អតីតរាជធានីបូរាណមួយ របស់ប្រទេស ត្រូវបានក្រុមស្ម័គ្រប្រយុទ្ធ របស់ព្រះជាម្ចាស់ ឬហៅថា ជីហាដ (jihad) វាយដំណ្ដើមកាន់កាប់បាន កាលពីជាង១០ថ្ងៃមុន។

ក្រុមសមាជិក រដ្ឋអ៊ីស្លាម បានបង្ហោះសារ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) នូវរូបថតជាច្រើន បង្ហាញពីការ​កម្ទេច​ពន្ធនាគារនេះ។ ប៉ុន្តែសម្រាប់លោក «Mohammad Sarmini» សកម្មជនប្រឆាំង ដើម្បីសេរីភាពនៅស៊ីរី ដែល​កំពុង​រស់​នៅ​គេចខ្លួន បានចាត់ទុកថា [...]

សម្ភាសហង្ស ពុទ្ធា៖ ទោះ គ.ជ.ប ម៉ាស៊ីន​ចាស់ តែ​«យន្តការ»​ថ្មី

សម្ភាសហង្ស ពុទ្ធា៖ ទោះ គ.ជ.ប ម៉ាស៊ីន​ចាស់ តែ​«យន្តការ»​ថ្មី

ជិតចូលពីរខែ នៃការបង្កើតគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី វាហាក់ដូចជាយូរណាស់ សម្រាប់អ្នក​ដែលទន្ទឹងរង់ចាំ តែវាក៏ជាពេលវេលា ដ៏ឆាប់រហ័សណាស់ដែរ សម្រាប់ការចាប់ផ្ដើមកិច្ចការមួយ ដែលថ្មីសុទ្ធនិងត្រូវ​រៀបចំ នូវការបោះឆ្នោតភ្លាមៗ ក្នុងពេលខាងមុខ។ ដូច្នេះហើយ ទើបការរិះគន់ជាច្រើន បានធ្លាក់មកជាបន្តបន្ទាប់ ក្នុងនោះ មាន​ដូចជាបានចាត់ទុក គ.ជ.ប ថ្មីនេះ កំពុងប្រើប្រាស់«ម៉ាស៊ីនចាស់» ពុំបានធ្វើការផ្លាស់ប្តូរ ឬកែប្រែអ្វីថ្មី ក្នុងការសណ្តោង ឬ​អូស​រ៉ឺម៉ក ដ៏កញ្ចាស់របស់ខ្លួននោះជាដើម។

ឆ្លើយតប នឹងការលើកឡើងខាងលើនេះ សមាជិកម្នាក់ និងជាមន្រ្តីនាំពាក្យ នៃស្ថាប័នអាជ្ញាកណ្ដាល ជំនាញខាងការ​រៀបចំ​ការបោះឆ្នោតជាតិ លោក ហង្ស ពុទ្ធា បានថ្លែងទទួលស្គាល់ គ្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ថា ខ្លួនប្រាណរបស់ គ.ជ.ប ដែលកំពុងដំណើការនេះ ពិតជា«ចាស់»មែន បើទោះជា គ.ជ.ប បច្ចុប្បន្ននេះ [...]

កម្មវិធី​«សុំ​មិត្ត​ស្រី​រៀបការ» ប្រែ​ជា​រឿង​កំប្លែង​ព្រោះ​ម្ដាយ​ក្មេក (vdo)

វាជាការរៀបចំមួយ ដ៏សំខាន់សម្រាប់នាង ប្រ៊ីអាន ក្លាក (Breanne Clark) ស្ត្រីស្នេហ៍ប្រចាំជីវិត របស់លោក ប៊ីល។ ថ្ងៃនោះ លោក ប៊ីល បានសម្រេចចិត្តសុំនាង ប្រ៊ីអាន រៀបការ ដោយមានការចូលរួម ពីក្រុមគ្រួសាររបស់នាង មានម្ដាយ និងប្អូន​ស្រី​របស់នាង ហើយបានជ្រើសរើសធ្វើ នៅមាត់បឹង «Michigen» កន្លែងដែលអ្នកទាំងពីរ បានជួបគ្នាដំបូង។ ប៉ុន្តែ សម្រាប់​នាង ប្រ៊ីអាន ក្លាក វិញ នាងមិនបានដឹងខ្លួនជាមុនទេ។

តើលោក ប៊ីល មានស្នៀតអ្វី ដើម្បីធ្វើឲ្យនារីកំពូលស្នេហ៍របស់លោក រំជួលចិត្តទ្រាំលែងបាន រហូតទទួលជញ្ចៀនពីលោក?

មាន! គឺលោក ប៊ីល បានប្រមូលមនុស្សទាំងអស់ រួមទាំងនាង ប្រ៊ីអាន ផង ឲ្យចូលមកឈរជុំគ្នា ដើម្បីថតរូបជាក្រុម។ ប៉ុន្តែ​រឿងដែលមិននឹកស្មានដល់នោះ គឺខណៈពេលឈុតឆាកពិសេស រៀបចាប់ផ្ដើមនោះ អ្នកស្រី អ៊ីវ៉ា  (Eva) ម្ដាយរបស់នាង ប្រ៊ីអាន ដែលបានរត់ឆ្លេឆ្លាចុះឡើង ស្រាប់តែជំពុបជើងដួល ក្បាលនៅក្នុងខ្សាច់ គូទបះឡើង។

[...]

«ស្ពាន​កញ្ចក់​ផ្ដាច់​ព្រលឹង» វែង​ជាង​គេ​ក្នុង​លោក!

តើស្ពានកញ្ចក់នេះ ពិតជាសម​នឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅ​កំសាន្ដ អាចដើរឆ្លងកាត់បាន។

តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅ​ចុង​ពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។

បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់​គយ​គន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិត​ដល់​ទៅ ៨,០០ រិចស្ទ័រ៕

» សូមទស្សនារូបបន្ថែម [...]

រវាង​មុន​និង​ក្រោយ​ការ​តុប​តែង​មុខ តើ​ខុស​គ្នា​ដូច​ម្ដេច?

ប៉ុន្តែ ស្នេហាមិនសំខាន់ លើរូបរាងមុខមាត់ ឬសម្ផស្សនោះឡើយ។ ទោះជាមិត្តស្រីរបស់លោកអ្នក បានផ្លាស់ប្ដូរមុខមាត់ ប៉ុន្តែចំណុចសម្រាប់សំគាល់មនុស្ស ដែលលោកអ្នកស្រឡាញ់ មានច្រើនណាស់ រាប់តាំងពីចិត្ត ដែលសំខាន់​ជាងគេ​នោះ​ផង។ គ្រាន់តែថា ការតុបតែងមុខមាត់ របស់ស្ត្រីក្នុងសម័យបច្ចុប្បន្ន អាចធ្វើឲ្យមនុស្សសើច និងយំបាន។

ដូចយ៉ាង នៅក្នុងវីដេអូមួយខាងលើនេះ ដែលបង្ហាញ ពីយុវតីជាតិកូរ៉េម្នាក់ កំពុងធ្វើការជម្រះចេញ នូវការតុបតែងមុខ ហើយបានបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។ បើទុកការតុបតែងមុខរបស់នាង យុវតីម្នាក់នេះ មានសម្ផស្ស គួរឲ្យគ្រឺតខ្នាញ់ម្យ៉ាង។ ប៉ុន្តែ នៅពេលដែលនាង ជម្រះចេញនូវការតុបតែង អស់មួយចំហៀងមុខ... ពេល​នោះ​អ្នកនឹងឃើញថា នាងបានដូរទៅជាស្ត្រីម្នាក់ទៀត... ធម្មជាតិសុទ្ធ។

នៅលើបណ្ដាញសង្គម មនុស្សជាច្រើន បានសួរថា តើភ្នែកធំៗរបស់នាង បាត់ទៅណាហើយ? វីដេអូនេះ ទើបនឹង​ត្រូវ​បាន​បង្ហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...