Posts in ‘សម្រាំងជាខេមរភាសា’ Category

អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែង​ក្លាយ​ឲ្យ​ស្ដេច​ទត

អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែង​ក្លាយ​ឲ្យ​ស្ដេច​ទត

បន្ទាប់ពីសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ បង្ហាញពីផែនទីកំណត់ ព្រំដែន កម្ពុជា-វៀតណាម របស់កម្ពុជា ដែលបាននឹងកំពុងប្រើប្រាស់ ក្នុងការគូសវាសព្រំដែន នៃប្រទេសទាំងពីនោះ លោក វ៉ា កឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានជួបជជែកគ្នា ជាមួយលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ អំពីបញ្ហាផែនទីនេះ ក្រោមក្រសែភ្នែក នៃអ្នកសារព័ត៌មានយ៉ាងច្រើន។

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែមិនទទួលស្គាល់ផែនទី ដែលលោក វ៉ា គឹមហុង នោះ បង្ហាញដដែល ដោយលោកបានអះអាងថា ជាផែនទីនោះ មិនត្រឹមត្រូវ និងមិនមែនជាផែនទី ដែលបានតម្កល់ នៅអង្គការសហប្រជាជាតិនោះទេ។ លោក អ៊ុំ សំអាន បានរំលឹកកាលពីឆ្នាំ២០០០ មកវិញថា លោក វ៉ា គឹមហុង បានចូលក្នុងព្រះបរមរាជវាំង ដើម្បីជួបព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ។ តែនៅពេលនោះ សម្ដេច ​ព្រះនរោត្ដម សីហនុ [...]

«នែ... បង​ឯង​ចង់​យ៉ាង​ម៉ិច​ហ្នឹង? ខ្ញុំ​តំណាង​រាស្រ្ត!» (vdo)

«នែ... បង​ឯង​ចង់​យ៉ាង​ម៉ិច​ហ្នឹង? ខ្ញុំ​តំណាង​រាស្រ្ត!» (vdo)

ក្នុងថ្ងៃទី១ ខែកក្កដាម្សិលម៉ិញ លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សប្រឆាំង ត្រូវបានលោក ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មកពីគណបក្ស​ប្រជាជនកម្ពុជា បណ្តេញចេញពីបរិវេណរដ្ឋសភាជាតិ ដោយមិនអនុញ្ញាត ឲ្យឆ្លើយនឹងសំនួរ របស់អ្នក​សារព័ត៌មាន​ឡើយ បន្ទាប់ពីលោក បានបញ្ចប់កិច្ចប្រជុំពិភាកក្សា របស់គណកម្មការទី៣នៃរដ្ឋសភា ពីបញ្ហា​សេចក្តី​ព្រាង​ច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលរួចមក។

នៅព្រឹកថ្ងៃទី២ ខែកក្កដានេះទៀត លោកតំណាងរាស្ត្រដដែល ក៏ត្រូវបានសន្តិសុខ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បណ្តេញចេញពីបរិវេននេះដូចគ្នា បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់លោក វ៉ា គឹមហុង ស្តីពីបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ត្រូវបានបញ្ចប់។ ប៉ុន្តែនៅព្រឹកនេះ មិនមែនមានតែលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌល​សៀមរាប តែម្នាក់ទេ តែនៅមានលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រ [...]

ជន​ម្នាក់​ជិះ​រទេះ​អ្នក​ពិការ មក​ប្លន់​ធនាគារ​នៅ​ក្រុង​ញ៉ូយក

បុរសម្នាក់ ដែលមានអាយុ ប្រមាណជាង ២០ឆ្នាំ បានចូលទៅប្លន់ធនាគារ សេនតេនដ័រ កណ្ដាលក្រុងញ៉ូយក សហរដ្ឋអាមេរិក ដោយជិះយាន្ដមួយដ៏ទំនើប៖ រទេះជនពិការ។ បន្ទាប់ពីជិះរទេះជនពិការ ចូលមកក្នុងធនាគារ ជននេះ បានចូលទៅក្បែរ បុគ្គលិកធនាគារម្នាក់ មុននឹងគម្រាមឲ្យបុគ្គលិកនោះ ថាខ្លួនមានអាវុធ និងស្នើឲ្យ​ប្រគល់ប្រាក់មកខ្លួន។ ក្រោយពីទទួលបានប្រាក់ ១២០០ដុល្លារ (ត្រូវជា១១អ៊ឺរ៉ូ) ពីបុគ្គលិកនោះរួច ជនដ៏ចម្លែក បានជិះរទេះរបស់ខ្លួន គេចចេញពីធនាគារ ដោយសុវត្ថិភាព។

នៅក្នុងវីដេអូខាងលើ ដែលត្រូវបានបង្ហោះចេញ ដោយនគរបាលក្រុងញ៉ូយក ដើម្បីស្វែងរកចាប់ខ្លួននោះ គេ​ឃើញជននេះ បានជិះរទេះរបស់ខ្លួន កាត់ពីមុខហាងទំនិញមួយ ដែលនៅក្បែរនឹងធនាគារ។

នៅក្នុងរូបភាព ដែលចាប់បានដោយកាម៉េរ៉ាសុវត្ថិភាព របស់ធនាគារ ក៏មិនបានបង្ហាញឲ្យឃើញដែរថា ចោរ​ប្លន់ម្នាក់នេះ មានប្រដាប់ដោយអាវុធ ឬដកអាវុធចេញមកនោះទេ។ តែល្បឿននៃការបញ្ជារទេះ ក្នុងការគេចខ្លួន [...]

មាន​អាយុ​៣៥ឆ្នាំ បុរស​ម្នាក់​នេះ​រៀប​ការ​ជា​មួយ​កុមារី​អាយុ​៦ឆ្នាំ

មាន​អាយុ​៣៥ឆ្នាំ បុរស​ម្នាក់​នេះ​រៀប​ការ​ជា​មួយ​កុមារី​អាយុ​៦ឆ្នាំ

រ៉ាតាន ឡាលចាត (Ratan Lal Jat) អាយុ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរឃុំ ហ្គានហ្គ្រារ (Gangrar) ដែលបុរសរូបនេះ ជាសមាជិកក្រុមប្រឹក្សា ពីបទបានរៀបចំអាពាហ៍ពិពាហ៍ ចាប់បង្ខំមួយ ជាមួយនឹង​កុមារី​មួយ​រូប។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Metro.co.uk»។ រូបថតពីពិធី​អាពាហ៍​ពិពាហ៍ ជាច្រើនសន្លឹក ដែល​ត្រូវបានបង្ហោះ តាមបណ្ដាញអ៊ិនធើណែត បានដឹងទៅ​ដល់​ភ្នែក និងត្រជៀក របស់​កម្លាំង​អាជ្ញាធរ រហូតឈានទៅដល់ការចាប់ខ្លួននេះ។

បុរសម្នាក់នេះ ទំនងជាបានប្រគល់ប្រាក់មួយចំនួន ទៅឲ្យក្រុមគ្រួសាររបស់កុមារី ដើម្បីឲ្យគម្រោងរបស់ខ្លួន អាច​សម្រេចជារូបរាងឡើង។

សាកសួរចម្លើយ ដោយកងកម្លាំងនគរបាល បុរស រ៉ាតាន ឡាលចាត បានពន្យល់ថា ចង់រក្សាការពារ នូវ​ទំនៀម​ទំលាប់មួយ ដែលត្រកូលរបស់ខ្លួន តែងធ្វើមិនដែលខាន។ ទំនៀមទំលាប់នេះ នឹងអនុញ្ញាតឲ្យបុរសស្ត្រីពីរនាក់ ដែលបានរៀបការជាមួយគ្នាហើយ អាចមានទំនាក់ទំនង [...]

នគរបាល​ថា ក្រុម​ចោរ​ប្លន់​៤នាក់​នេះ ជា​មុខ​សញ្ញា​«យូរ​ហើយ»

នគរបាល​ថា ក្រុម​ចោរ​ប្លន់​៤នាក់​នេះ ជា​មុខ​សញ្ញា​«យូរ​ហើយ»

ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ និង៤០នាទី រំលងអធ្រាត ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ២០១៥ នៅចំណុចជិតផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈ​ដែល​ជន​សង្ស័យ កំពុងជិះម៉ូតូម៉ាកឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ១CV-០៤៦៩ ធ្វើសកម្មភាពប្លន់ នៅ​តាម​ផ្លូវ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា ក្រុមបក្សពួកជនសង្ស័យ ដែលកម្លាំងរបស់លោកបាន​ឃាត់ខ្លូននេះ មានរហ័សនាម «ក្រុមអាសង់ និងMSX» ដែលជាមុខសញ្ញា តាមចាប់របស់អាជ្ញាធរ ជាយូរមក​ហើយ។ មន្ត្រីនគរបាលដដែល បានបន្តថា នៅពេលឃាត់ខ្លូន ជនសង្ស័យទាំងពីរ បានតដៃជាមួយកម្លាំង​របស់លោក ដោយប្រើកាំភ្លើខ្លី K៥៤ បាញ់ទៅប៉ូលិស កំពុងដេញពីក្រោយ២គ្រាប់ តែបាញ់មិនផ្ទុះ។ បន្ទាប់​ពីបានសួរនាំ នៅពេលឃាត់ខ្លូន ជនសង្ស័យទាំងពីរូប បានប្រាប់នគរបាលថា បក្សពួករបស់ខ្លូន ស្នាក់នៅផ្ទះ​ជួល ជិតសាលា IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...