ទារិកាម្នាក់នេះ ធ្វើឲ្យសម្ដេចសង្ឃកាតូលីក ផ្ទុះសំណើចកាច់ក
ហេតុការណ៍ដ៏កម្រ មិនសូវដែលជួបនេះ បានកើតឡើងនៅទីក្រុង ហ្វីឡាដែលហ្វី សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងមកនេះ។ នៅខណៈពេលដែលក្បួន របស់សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស័រទី១ បានដង្ហែនៅតាមដងផ្លូវ ដើម្បីជួបជាមួយមនុស្សម្នា នៅក្នុងទីក្រុងនោះ ទារិកាមួយរូបឈ្មោះ គ្វីន ម៉ាដេន (Quinn Madden) ត្រូវបានសម្ដេចសង្ឃយកទៅបីថើប និងឲ្យពរ។
តាមពិតទៅ ទារកជាច្រើននាក់ណាស់ ដែលត្រូវសម្ដេចសង្ឃយកទៅឲ្យពរ ក្នុងពេលកន្លងមក ដូច្នេះតើមានអ្វី គួរឲ្យចាប់អារម្មណ៍ទៅ? មាន! នោះគឺឪពុកម្ដាយរបស់ទារិកា បានរៀបចំស្លៀកពាក់ឲ្យកូនតូចរបស់ខ្លួន ជាសម្ដេចសង្ឃដ៏តូចមួយ។ ការធ្វើបែបនេះ ក្នុងបំណងតែមួយគត់ គឺចង់បានការចាប់អារម្មណ៍ ពីសម្ដេចសង្ឃកាតូលីក នៅពេលដែលក្បូនដង្ហែ របស់សម្ដេចបានមកដល់ ហើយសម្ដេចនឹងយកកូនខ្លួន ទៅថើបឲ្យពរ ដែលឪពុកម្ដាយគ្រឹស្ទ៍សាសនិកណា ក៏ចង់បាន និងធ្វើដូច្នេះដែរ។
តែការស្លៀកពាក់នេះ មិនត្រឹមតែធ្វើឲ្យសម្ដេចសង្ឃ [...]