Posts in ‘សម្រាំងជាខេមរភាសា’ Category

ក្ដីក្ដាំ​លើ ​កឹម សុខា៖ CNRP ព្រមាន​ធ្វើ​«មហា​បាតុកម្ម»

ក្ដីក្ដាំ​លើ ​កឹម សុខា៖ CNRP ព្រមាន​ធ្វើ​«មហា​បាតុកម្ម»

ប្រតិកម្មជាផ្លូវការ ទាក់ទងនឹងសាលក្រម របស់សាលាដំបូងរាជធានី ដែលសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល បានធ្លាក់មកដល់ហើយ។ នេះបើតាមសេចក្ដី​ថ្លែង​ការណ៍​មួយ របស់​គណបក្សប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនឹងទទួលបាន នៅមុននេះបន្តិច។

សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលយកមិនបាន នូវសាលក្រមខាងលើ ហើយ​នៅតែបន្តការតស៊ូដោយសន្តិវិធី ដើម្បីទាមទារឲ្យទម្លាក់ចោល នូវការចោទប្រកាន់ មកលើ«លោក កឹម សុខា សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត»។

គណបក្សប្រឆាំងបានចាត់ទុកសាលក្រម របស់សាលាដំបូង ថាធ្វើឡើងក្រោមសម្ពាធនយោបាយ នៃ​គណបក្ស​កាន់អំណាច ហើយបានព្រមានថា គណបក្សនឹងប្រើប្រាស់សិទ្ធ «ធ្វើមហាបាតុកម្ម​​ដោយ​អហិង្សា» [...]

កឹម សុខា ត្រូវ​ផ្ដន្ទា​ទោស​ជាប់​គុក៥ខែ និង​ពិន័យ​៨សែន​រៀល

កឹម សុខា ត្រូវ​ផ្ដន្ទា​ទោស​ជាប់​គុក៥ខែ និង​ពិន័យ​៨សែន​រៀល

សាល​ក្រម​ទើប​នឹង​ធ្លាក់មកដល់ ក្នុងពេលមុននេះបន្តិច។ ជាសាលក្រម ដែលប្រកាសដោយលោក កែវ មុនី ចៅក្រមកាត់​សេចក្ដី របស់សាលាដំបូង​រាជធានីភ្នំពេញ។ អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបានចៅក្រមរូបនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន៥ខែ និង​ត្រូវ​ពិន័យ​​ជា​​ប្រាក់ ចំនួន៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពីបទ«បដិសេធការចូលខ្លួន»។

សវនាការនៃសាលាដំបូងរាជធានី ក្នុងនៅព្រឹកថ្ងៃសុក្រនេះ មិនមានវត្តមាន របស់លោក កឹម សុខា និង​មេធាវី​ទាំង​៤រូប របស់លោកទេ។ ក្រុមមេធាវីរបស់លោក កឹម សុខា បានសំអាងមូលហេតុថា ការជំនុំជម្រះនេះ ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធីច្បាប់ ខណៈលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។

លោក កឹម សុខា បានបដិសេធការចូលខ្លួន តាមការកោះរបស់ចៅក្រមស៊ើបអង្កេត ដែលបានចេញដីកា​កោះ​ហៅ​លោក ទៅបំភ្លឺក្នុងនាមជាសាក្សី កាលពីជិត៤ខែមុន ដោយមូលហេតុថាលោក [...]

កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃទី៩ ខែកញ្ញានេះ ពីការប្ដេជ្ញាចិត្ត​របស់​លោក ក្នុងការតស៊ូដោយសន្តិវិធី តទៅមុខទៀត ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងប្រកាសថា លោក​សុខ​ចិត្ត​ស្លាប់​ខ្លួន ដើម្បីឲ្យជាតិខ្មែររស់។ លោកបានប្រកាសទៀតថា ការតស៊ូនេះ នឹងនៅតែបន្តធ្វើ បើទោះជាលោក កំពុង​រង​នូវការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព ពីសំណាក់បណ្ដាស្ថាប័នជាតិ ដែលត្រូវបានប្រើប្រាស់ ក្នុង​គោល​បំណង​បញ្ចប់​«ជីវិតនយោបាយ» របស់លោកនោះក៏ដោយ។

នៅចំពោះអ្នកគាំទ្រ ​ច្រើនរយនាក់ នៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែលជាកន្លែង​លាក់ខ្លួន​របស់លោក តាំងពីជិត៤ខែមកហើយនោះ លោក កឹម សុខា បានបន្តអះអាងទៀតថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​សុខ​ តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​អនុវត្ត​គោលការណ៍ ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា។

អនុប្រធានគណបក្សប្រឆាំង បានថ្លែងទៀតថា៖ [...]

យុវជន​គាំទ្រ កឹម សុខា ម្នាក់​ត្រុវ​បាន​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង

យុវជន​គាំទ្រ កឹម សុខា ម្នាក់​ត្រុវ​បាន​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង

យុវជនអ្នកគាំទ្រលោក កឹម សុខា រូបនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខាងមុខសាលាដំបូងរាជធានី នៅ​វេលា​ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ហើយ​ត្រូវ​បាន​ក្រុមអាជ្ញាធរ បញ្ជូន​ខ្លួន​ភ្លាមៗ ទៅ​កាន់​អធិការដ្ឋាននឝរបាល ខណ្ឌ​៧មករា។

សាក្សីដែលនៅក្នុងហេតុការណ៍ បានឮសម្លេងស្រែក​របស់យុវជននោះ នៅពេលចាប់ខ្លួនដូច្នេះថា៖ «ចាប់ខ្លួនខ្ញុំ​បាន​ហើយ ម៉េច​ក៏ចាំបាច់​វ៉ៃខ្ញុំ?»។

នៅមុខហេតុការណ៍ចាប់ខ្លួននោះ យុវជនខាងលើ ដែលគេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ រួមនឹងអ្នកគាំទ្រ​លោក កឹម សុខា ច្រើនរយនាក់ បានប្រមូលគ្នា នៅខាងមុខអាគារតុលាការរាជធានី ដើម្បីទាមទារ​ឲ្យ​តុលាការ​ទម្លាក់បទចោទប្រកាន់ ប្រឆាំងនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការមិនបង្ហាញខ្លួន តាម​ការ​កោះ​ហៅ ពីសំណាក់ចៅក្រមស៊ើបអង្កេត កាលពីប៉ុន្មានខែមុន។

សវនាការដែលធ្វើឡើង ដោយគ្មានវត្តមានរបស់ជនសង្ស័យ (លោក កឹម សុខា) និងមេធាវីទាំងបួនរូប [...]

ភរិយា កែម ឡី បរិហារ ខៀវ សុភ័គ ថា​និយាយ​«កុហក»

ភរិយា កែម ឡី បរិហារ ខៀវ សុភ័គ ថា​និយាយ​«កុហក»

ការស៊ើបអង្កេតមួយ ដែលអាជ្ញាធរដូចជារំពឹង ទៅលើការរួមសហការ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ... ហើយអ្នកនាំពាក្យ​របស់អាជ្ញាធរ ដូចជាបានបន្ទោស​ក្រុម​គ្រួសារ​ជន​រងគ្រោះ ថាបានរត់ចោលស្រុក និង​រត់​ចោល​នីតិវិធី ក្នុងការរក​យុត្តិធម៌​នេះទៅវិញ។ ទាំងនេះជាការលើកឡើង របសលោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក ទាក់ទងនឹងសំនុំរឿងបាញ់​សម្លាប់ លោក កែម ឡី យ៉ាងសាហាវកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លង​មក។

ប៉ុន្តែសម្រាប់ក្រុមគ្រួសារលោក កែម ឡី វិញ បានហៅការលើកឡើង របស់លោក ខៀវ សុភ័គ ថាជាការ​ភូត​កុហក និងខុស​ពីការពិត។ អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដែលកំពុងរត់ភៀសខ្លួន ចេញទៅកាន់​ទី​កន្លែង ​ដែល​​មាន​សុវត្ថិភាព សម្រាប់អ្នកស្រី​និងកូននោះ បានសរសេរតបទៅលោក ខៀវ សុភ័គ នៅលើ​គណនី​ហ្វេសប៊ុក​​​របស់​​អ្នកស្រី កាលពីយប់ថ្ងៃទី៨ ខែកញ្ញានេះថា លោក ខៀវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...