Posts in ‘សម្រាំងជាខេមរភាសា’ Category

ណ័រវែស៖ ខួបមួយឆ្នាំ នៃការបាញ់សម្លាប់រង្គាល ២២កក្កដា

ណ័រវែស៖ ខួបមួយឆ្នាំ នៃការបាញ់សម្លាប់រង្គាល ២២កក្កដា

នៅថ្ងៃនោះ ឃាតករ ដែលប្រកាន់នយោបាយ ស្ដាំនិយមជ្រុល ឈ្មោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក បានបាញ់សម្លាប់ មនុស្ស ៧៧នាក់។


បណ្ដាជនបានដាក់ផ្កា ដើម្បីរំលឹកទៅដល់អ្នកស្លាប់ ដោយការបាញ់ប្រហារនៅលើកោះ អ៊ុយតើយ៉ា។

ក្នុងប្រទេសណ័រវែស កាលពីថ្ងៃអាទិត្យនេះ នៅសឹងតែ គ្រប់ទីសក្ការសាសនា គំរោងរៀបចំ នៃការជួបជុំគ្នា និងធ្វើការប្រគុំ តន្ត្រី ដើម្បីជាខួបមួយឆ្នាំ នៃការរំលឹកឡើងវិញ នូវព្រឹត្តិការណ៍បាញ់រង្គាល ដែលបានធ្វើអោយ ឧបទ្វីបស្កន់ឌឺណាវ ទាំងមូល តក់ស្លុតរន្ធត់ជាទីបំផុត កាលពីថ្ងៃ២២កក្កដាឆ្នាំមុន។

ថ្ងៃនោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក (Anders Behring Breivik) ជនសង្ស័យជា ឃាតករឈាមត្រជាក់ បានសំលាប់ មនុស្សចំនួន ៧៧នាក់ [...]

ភេវរកម្មប្រឆាំងអ៊ីស្រ្តាអែល នៅប៊ុលហ្គារី៖​ ការស៊ើបអង្កេត កំពុងដំណើរការ

ភេវរកម្មប្រឆាំងអ៊ីស្រ្តាអែល នៅប៊ុលហ្គារី៖​ ការស៊ើបអង្កេត កំពុងដំណើរការ

បុរសដែលបានសំលាប់ មនុស្ស៦នាក់ នៅប៊ុលហ្គារី ត្រូវបានអាជ្ញាធររកឃើញថា បុរសនោះ ទំនងមិនមែនជាជនជាតិ ប៊ុលហ្គារីទេ តែអាចជាជនជាតិអារ៉ាប់ ...

ដោយសារមានជំនួយ ពីខាងភ្នាក់ងារសំងាត់ សេអ៊ីអា (CIA) អេហ្វប៊ីអាយ (FBI) និង អាំងទែប៉ូល (Interpol) នោះផងមក ក្រុមភ្នាក់ងារស៊ើបអង្កេតរបស់ ប្រទេសប៊ុលហ្គារី បានធ្វើដំណើរការទៅមុខបន្ដិចម្ដងៗ ក្នុងការកំណត់អត្តសញ្ញាណរបស់ ភេវរជន ដែលបានធ្វើ អំពើភេវរកម្មអត្ថឃាតមួយ ប្រឆាំង អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី ១៨កក្កដាកន្លងមក។


រថយន្ដក្រុង ដែលត្រូវបានបំផ្ទុះ ហើយបានសម្លាប់ជនជាតិអ៊ីស្រ្តាអែល ៥នាក់ និងជនជាតិប៊ុលហ្គារី១នាក់។

អ៊ីស្ត្រាអែល ចោទ អ៊ៀរ៉ង់

កាលពីថ្ងៃសុក្រទី [...]

កងទ័ពស្ម័គ្រនឹង អាល់-អាសាដ វាយដណ្ដើមសង្កាត់ក្នុងទីក្រុង ពីពួកបះបោរ

កងទ័ពស្ម័គ្រនឹង អាល់-អាសាដ វាយដណ្ដើមសង្កាត់ក្នុងទីក្រុង ពីពួកបះបោរ

កងទ័ពដែលស្មោះស្ម័គ្រ នឹងប្រធានាធិតី នៃប្រទេសស៊ីរី បាឆា អាល់-អាសាដ បានដណ្ដើមមកកាន់កាប់វិញ នូវបណ្ដា សង្កាត់ដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃក្រុមអ្នកបះបោរ នៅប៉ុន្មានសប្ដាហ៍មុននេះ។


ផ្សែងហុយ នៅពីលើទីក្រុងដាម៉ាស ខណៈដែលការវាយប្រយុទ្ធកំពុងតែធ្វើ រ​វាងកងទ័ពនិងពួកបះបោរ។

កងទ័ពដែលស្មោះស្ម័គ្រ នឹងលោក បាឆា អាល់-អាសាដ (Bachar al-Assad)  ប្រធានាធិតីនៃប្រទេសស៊ីរី បានបើកការវាយ ប្រហារ កាលពីថ្ងៃអាទិត្យទី ២២កក្កដានេះ ដោយបានប្រើរថក្រោះ យន្ដហោះ អេលីកុបទែរ និងកាំភ្លើងធំ ដើម្បីដណ្ដើមមក កាន់កាប់វិញ នូវបណ្ដាសង្កាត់ដែលពួកបះបោរ បានប្រយុទ្ធយកកាលពីមុននេះ នៅក្នុងរដ្ឋធានី ដាម៉ាស (Damas)។ សាក្សី [...]

អាមេរិក៖ បាញ់សម្លាប់ ដើម្បីស្វាគមន៍ មនុស្សប្រជៀវ ក្នុងថ្ងៃបញ្ចាំងដំបូង

អាមេរិក៖ បាញ់សម្លាប់ ដើម្បីស្វាគមន៍ មនុស្សប្រជៀវ ក្នុងថ្ងៃបញ្ចាំងដំបូង

ជនម្នាក់បានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្សជាច្រើននាក់ នៅក្នុងរោងភាពយន្ដមួយ ធ្វើអោយមានស្លាប់ ១២នាក់ និងជាង៥០នាក់ផ្សេងទៀត រងរបួស។


រោងភាពយន្ដ ដែលមានព្រឹត្តិការណ័កើតឡើង នៅរដ្ឋកូឡូរ៉ាដូ។

ជននោះបាន ធ្វើសកម្មភាព នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដានេះ នៅក្នុងរោងភាពយន្ដ មួយ ស្ថិតនៅជាយក្រុង ដែនវ័រ​ (Denver) ក្នុងរដ្ឋ កូឡូរ៉ាដូ (Colorado) ផ្នែកកណ្ដាល ទិសខាងលិចនៃសហរដ្ឋអាមេរិក ក្នុងខណៈពេលចាក់បញ្ចាំងដំបូងរបស់ កំរងខ្សែរភាពយន្ដដ៏ល្បី មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀប​ (The Dark Knight rises)»។ សកម្មភាពបាញ់ប្រហារនេះ បានបង្កអោយមានការរត់ជ្រួលច្របល់ ក្នុងចំណោមមនុស្ស រាប់រយនាក់ [...]

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

ស្ថាបត្យករជនជាតិបារាំង លោកប៉ាទ្រិក ដឺវិល័រ បានចេញពីការឃុំឃាំងរបស់កម្ពុជា ហើយយល់ព្រមទៅចិន ដើម្បីសហការ ជាមួយនឹងទីក្រុងប៉េកាំង នៅក្នុងករណីសំនុំរឿង ប៉ូ ​ស៊ីឡៃ និងភរិយា។


អ្នកស្រី ហ្គូ កៃឡៃ និងលោក នែល ហែលវូដ

ជនជាតិបារាំងរួបនេះ បានស្ថិតនៅក្នុងការឃុំឃាំងរបស់ប្រទេសកម្ពុជា តាំងពីថ្ងៃទី១៣មិថុនាមក ដោយត្រូវបានប្រទេស នេះ ចាប់ឃាត់ខ្លួន ទៅតាមការស្នើសុំរបស់ប្រទេសចិន នៅក្នុងការជាប់ទាក់ទង់នឹង ការស៊ើបអង្កេតករណីរបស់ លោក ប៉ូ ​ស៊ីឡៃ និងភរិយា។ ទីក្រុងប៉េកាំងបានសុំអោយមានការបញ្ជូនខ្លួន បុរសជនជាតិបារាំងរូបនេះ ទៅកាន់ប្រទេសចិន ភ្លាម នៅក្រោយការចាប់ឃាត់ខ្លួន តែទីក្រុងភ្នំពេញ បានសុំអោយប្រទេសចិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...