ភេវរកម្មដោយរថយន្ដចតចោល កណ្ដាលទីក្រុងបៃរូដ នៃប្រទេសលីបង់
ឧត្ដមសេនីយ៍ ខាងពត៌មានម្នាក់របស់ប្រទេសលីបង់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកបង្កៃ នៅក្នុងរថយន្ដមួយ។ អំពើភេវរកម្មមួយ ដែលបានសម្លាប់មនុស្ស៨នាក់ នៅក្នុងសង្កាត់ដែលសម្បូរអ្នកកាន់សាសនាគ្រឹស្ដិ៍រស់នៅ។
ទិដ្ឋភាពនៅក្រោយពេលផ្ទុះរថយន្ដរួច។ រូបថត រ៉យទើរ។
រថយន្ដបង្កៃគ្រាប់បែក បានផ្ទុះនៅចំកណ្ដាលទីក្រុងបៃរូដ ប្រទេសលីបង់ កាលពីថ្ងៃសុក្រទី១៩តុលា នៅម៉ោង០៣រសៀល ហើយបានសម្លាប់នាយផ្នែកពត៌មាន នៃកងកម្លាំងសន្ដិសុខផ្ទៃក្នុង ម្នាក់របស់ប្រទេសនេះ គឺលោក លោកឧត្តមសេនីយ៍ វីលសាម អាល ហាសាន (Wissam al-Hassan) ខណៈពេលដែលឧត្តមសេនីយ៍រូបនេះ ស្ថិតនៅក្នុងរថយន្ដរបស់គាត់ ចតនៅក្បែរទីកន្លែងកើតហេតុនោះ។ ជាសង្កាត់ដែលមានសកម្មភាពរស់រវើកមួយ [...]