បង្ក្រាបបាតុករមុខស្ថានទូតយួន៖ រដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋាភិបាលយួន?
ទន្ទឹមនឹងការបង្ក្រាប បោសសំអាត ក្រុមនិស្សិត បញ្ញាវ័ន្ត យុវជននិងព្រះសង្ឃខ្មែរ រួមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបានធ្វើបាតុកម្មជាថ្មី នៅមុខស្ថានទូតវៀតណាមព្រឹកម៉ិញនេះ ក្រុមសកម្មជនទាំងនោះ ធ្លាប់បានព្រមានរួចជាស្រេចថា បើមានការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលនោះ អាជ្ញាធរនោះនឹងក្លាយជាអាជ្ញាធរវៀតណាម ឯរដ្ឋាភិបាល ក៏ជារដ្ឋាភិបាលវៀតណាមដែរ។ ជាពិសេស ព្រះសង្ឃមួយអង្គ បានមានសង្ឃដីកាពីករណីនេះ ដូចខាងក្រោម។
ក្រុមកម្លាំងចម្រុះ នៅមុខស្ថានទូតវៀតណាម ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)
វិបត្តិទឹកដី- ព្រះសង្ឃព្រះនាម ថាច់ហា សំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សីស្តីទី កាលពីថ្ងៃទី៦ ខែកក្កដា [...]