ម៉ាស៊ីនប្រតិកម្មខូច(?) ធ្វើឲ្យយន្ដហោះធ្លាក់ ស្លាប់៣៩នាក់នៅអៀរ៉ង់
យន្ដហោះដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) នៃក្រុមហ៊ុនអាកាសចរណ៍ សេប៉ាហាន អ៊ែរឡាញ (Sepahan Airlines) របស់ប្រទេសអៀរ៉ង់ ជាមួយនឹងអ្នកដំណើរ៤៨នាក់ បានធ្លាក់បោកខ្លួន នៅបន្ទាប់ពីបានបង្ហើបខ្លួន ហោះងើបពីដីបានបន្តិច ពីព្រលានយន្ដហោះ មេរ៉ាបាដ (Mehrabad) នៃរដ្ឋធានីតេអៀរ៉ង់ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ។ ទូរទស្សន៍ផ្លូវការរបស់រដ្ឋ បានបង្ហាញតុល្យភាពចុងក្រោយ ថាមានមនុស្ស៣៩នាក់ស្លាប់ និង៩នាក់ផ្សេងទៀត នៅរស់រានមានជីវិត តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
បំណែកខ្លួនមួយ របស់យន្ដហោះ បានធ្លាក់នៅលើផ្លូវថ្នល់។ (រូបថត AFP)
ធ្លាក់យន្ដហោះ - យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) បានធ្លាក់បោកខ្លួន នៅកណ្ដាលសង្កាត់ [...]