បទយកការណ៍៖ ធម្មយាត្រា១០ថ្ងៃ ឆ្ពោះមកទិវាសិទ្ធិមនុស្ស១០ធ្នូ នៅភ្នំពេញ
ធម្មយាត្រា សិទ្ធិយាត្រា របស់ព្រះសង្ឃ និងប្រជាពលរដ្ឋពីបណ្តាខេត្តនានា តាមបណ្តោយផ្លូវជាតិសំខាន់ចំនួនប្រាំខ្សែ ឆ្ពោះមកទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១ ដលើថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ធម្មយាត្រា និងសិទ្ធិយាត្រានេះ ត្រូវបានរៀបចំឡើងដោយអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ប្រជាពលរដ្ឋ ក្នុងគោលបំណងនាំញ្ញត្តិរបស់ប្រជាពលរដ្ឋដែលមានវិបត្តិ និងបញ្ហានានានៅតាមបណ្តាភូមិ ឃុំដែលត្រូវឆ្លងកាត់មួយចំនួននោះទៅ ដាក់ជូនតំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភាថ្មី អាណត្តិទីប្រាំនេះ។
ដំណើរធម្មយាត្រា របស់ក្រុមព្រះសង្ឃនិងមន្ត្រីសង្គមស៊ីវិល មកដល់ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ខែធ្នូឆ្នាំ២០១៣នេះ។ (រូបថត ហ្វេសប៊ុក Thour Thea)
សិទ្ធិមនុស្ស ១០ធ្នូ - ញ្ញត្តិស្តីពី«ទិវាសិទ្ធិមនុស្ស ១០ធ្នូ» [...]