Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ម៉ម សូណង់ដូរ៖ បាតុកម្ម​ត្រូវ​សង្គ្រោះ​«ជាតិ» មិន​មែន​សង្គ្រោះ​អាត្មា​ទេ

ម៉ម សូណង់ដូរ៖ បាតុកម្ម​ត្រូវ​សង្គ្រោះ​«ជាតិ» មិន​មែន​សង្គ្រោះ​អាត្មា​ទេ

«ពូមកចូលរួម គ្រាន់តែជាអ្នកឃ្លាំមើលទេ។ (...) ពូនឹងចូលរួមមែនទែន លុះត្រាតែលោក សម រង្សី ក៏ដូចជាលោក កឹម សុខា មកជជែកគ្នាជាមួយពូឲ្យបានច្បាស់ និងដាក់ទិសដៅថាតើត្រូវធ្វើខ្លះ? (...) ពូកំពុងតែត្រៀមខ្លួនជានិច្ច ក្នុងការ​តស៊ូជាមួយប្រជាពលរដ្ឋ។ (...) បាតុកម្មនេះហាក់ដូចជាដើរទៅរក ទិសដៅមួយដែលមិនច្បាស់លាស់។ ថាតើត្រូវ​ដើរ​ទៅណា?»។ ខាងលើនេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូរ ប្រធានស្ថានីវិទ្យុសម្បុកឃ្មុំ​នៅទីលាន​ប្រជាធិបតេយ្យ។


លោក ម៉ម សូណង់ដូ នៅទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

សម្ភាស - ជាមួយនឹងកិច្ចស្វាគមន៍ របស់ប្រជាពលរដ្ឋជាច្រើន  លោក ម៉ម សូណង់ដូ បានថ្លែងពីទឹកចិត្តរបស់លោក ដែលចង់ចូលរួមជួយប្រជាពលរដ្ឋទាំងអស់ [...]

ជីវិត៖ ​កម្មការិនី​រង​គ្រោះ​ដោយ ឈូក បណ្ឌិត បង្ហាញ​ក្តី​អស់​សង្ឃឹម​ជា​ថ្មី

ជីវិត៖ ​កម្មការិនី​រង​គ្រោះ​ដោយ ឈូក បណ្ឌិត បង្ហាញ​ក្តី​អស់​សង្ឃឹម​ជា​ថ្មី

អតីតកម្មការិនីរងគ្រោះបីនាក់ ដែលរងរបួសរហូតស្ទើពិកា ដោយសារការបាញ់ប្រហារ ពីសំណាក់អតីត​អភិបាល​ក្រុងបាវិត លោកឈូក បណ្ឌិត កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមកនោះ បានថ្លែងក្ដីអស់សង្ឃឹម​របស់ខ្លួន​ជាថ្មី នៅលើវេទិកា​បាតុកម្ម​កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងការងារប្រកាសជាផ្លូវការ នូវការតម្លើងប្រាក់ខែ​សម្រាប់កម្មករ ក្នុងឆ្នាំ២០១៤​ខាងមុខនេះ ត្រឹមតែ១៥ដុល្លាអាមេរិក។ មិនតែប៉ុណ្ណោះ សំនុំរឿង«ឈូក បណ្ឌិត»ដែល​កំពុង​រស់នៅក្រៅ​ឃុំ​យ៉ាង​«សង្ហា»នោះ ក៏ជាបញ្ហាមួយស្ថិតនៅជាបច្ចុប្បន្នភាព សម្រាប់កម្មការិនីទាំងបីរូបនេះដែរ។


កម្មការិនីរងគ្រោះទាំងបីនាក់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONROOM.info/ O.Vary)

ជីវិតកម្មករ - [...]

ម៉ម សូណង់ដូ៖ អាជ្ញាធរ​មិន​ដោះ​ស្រាយ​-គោរព​សន្យា តែ​អាង​វាយ​តប់

ម៉ម សូណង់ដូ៖ អាជ្ញាធរ​មិន​ដោះ​ស្រាយ​-គោរព​សន្យា តែ​អាង​វាយ​តប់

«មិនចាំបាច់រាយរ៉ាប់អ្នកក្រីក្រពេញមួយស្រុកខ្មែរទេ ប៉ុន្តែនេះជាតួនាទីអ្នកគ្រប់គ្រង។ (...) អ្នកគ្រប់គ្រងត្រូវតែ គោរព និងទទួលខុសត្រូវលើតួនាទីរបស់ខ្លួន លើការចុះហត្ថលេខារបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ នៅមុខសាលារាជធានីភ្នំពេញនាថ្ងៃទី២៥ ខែធ្នូនេះ។


លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)

ហិង្សានិងច្បាប់ - បន្ទាប់ពីស្ងប់ស្ងាត់ មិនសូវលឺនៅតាមបណ្ដាញផ្សព្វផ្សាយមួយរយៈមក លោក ម៉ម សូណង់ដូ បានប្រតិកម្មតបត នៅថ្ងៃទី២៥ខែធ្នូនេះ ទៅនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្តរបន្ទាប់ ដើម្បីបង្ក្រាប​លើ​ក្រុមបាតុកម្មអហិង្សា។ ក្រុមបាតុករទាំងនោះ ដែលតែងតែធ្វើការស្វែងរកនូវការដោះស្រាយ [...]

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

សេចក្ដីប្រកាសសម្រេច  របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ [...]

តេជគុណ ឃឹម សំអឿន៖ សុំ​បិណ្ឌ​បាត​ញោម ​ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ!

តេជគុណ ឃឹម សំអឿន៖ សុំ​បិណ្ឌ​បាត​ញោម ​ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ!

សម្រាប់បណ្ដាជនសមញ្ញ ឬគ្រហស្ថ បានប្រើពាក្យថា «ហ៊ុន សែន អើយ ចុះចេញទៅ» ឬ«ហ៊ុន សែន ចុះចេញ» នៅ​ក្នុងការតវ៉ារបស់ពួកគេ ក្នុងរយៈពេលចុងក្រោយនេះ។ តែពាក្យថ្មីមួយទៀត ដែលទើបនឹងបង្កើតដោយ ព្រះសង្ឃ​ដែលបានរួមតវ៉ា ក្នុងគោលបំណង អោយលោក ហ៊ុន សែនចុះចេញពីតំណែងដែរនោះ គឺ «សុំបិណ្ឌបាតញោម ហ៊ុន សែន អើយ ចុះចេញទៅ»។


ព្រះសង្ឃលើកយកពាក្យនេះមកកាន់ ដើម្បីបង្ហាញពីការតវ៉ារបស់ព្រះអង្គប្រឆាំងលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម - «បើរាស្រ្ត និងព្រះសង្ឃមិនពេញចិត្តនឹងការដឹកនាំរបស់គាត់ហើយ តើគាត់នៅធ្វើអីទៀត បើគាត់គ្មាន​តម្លៃ​អីសំរាប់រាស្រ្តផង?» នេះជាសង្ឃីការរបស់ព្រះតេជគុណ ឃឹម សំអឿន ដែលគាត់បានចូលរួមតវ៉ា ក្នងគោលបំណង​អោយ ហ៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...