Posts in ‘សម្រាំងជីវិត’ Category

ម្ដាយ​ខ្ញុំ​ចុះ​កិច្ចសន្យា​ជា​សាធារណៈ ថា​«ឈប់​ជក់​បារី»​ហើយ!

ម្ដាយ​ខ្ញុំ​ចុះ​កិច្ចសន្យា​ជា​សាធារណៈ ថា​«ឈប់​ជក់​បារី»​ហើយ!

ប្រសិនបើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​អួតអាង​ជា​សាធារណៈ ពី​ការ​បញ្ឈប់​ជា​ស្ថាពរ នូវ​ការ​ញៀន​បារី​របស់​លោក​នោះ ចំណែក​ឯ​រដ្ឋ​ធេណេស (Tennessee) ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ឯណោះ​វិញ អ្នក​ម្ដាយ​មួយ​រូប ក៏​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​ញៀន​បារី ដែល​ខ្លួន​គាត់​បាន​ជក់​​តាំង​ពី​២២​ឆ្នាំ​​មក​ហើយ ជា​មួយ​នឹង​កូនស្រី​ទាំងពីរ​របស់​គាត់ដែរ ហើយដែលយើង​មើល​ទៅ ​គួរ​ឲ្យ​ស្រឡាញ់។

កិច្ចសន្យានោះ បានធ្វើឡើងនៅក្រោមល័ក្ខខ័ណ្ឌមួយ នោះគឺអ្នក​ប្រើប្រាស់បណ្ដាញសង្គមទ្វីសធើរ ត្រូវចែក​រំលែករូបថតនៃកិច្ចសន្យាឈប់ជក់បារីរបស់គាត់ ឲ្យបាន​យ៉ាងហោច​១ម៉ឺន​ដង។ តែរហូតមកដល់ពេលនេះ ចំនួន​ចែករំលែកបានធ្លាយឡើងដល់ ជាង២ម៉ឺនដងហើយ៖ ដូច្នេះ​អ្នក​ម្ដាយ​ត្រូវតែគោរពពាក្យសន្យា។

តាមពិតទៅ បងប្អូនស្រីពីរនាក់ត្រកូល ឡ័រសុន (Lawson) បានស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យម្ដាយរបស់​ពួកនាងអាចឃ្លាតឆ្ងាយពីបារី។ [...]

«ខ្ទឹម»​ឱសថ​ធម្មជាតិ ប្រឆាំង​ជំងឺ​ផ្តាសាយ

«ខ្ទឹម»​ឱសថ​ធម្មជាតិ ប្រឆាំង​ជំងឺ​ផ្តាសាយ

រដូវកាលនេះ ជារដូវវស្សារ។ របបទឹកភ្លៀង ដែលមិនទៀងទាត់នោះ បានបង្កជាផលលំបាកមួយ​ចំពោះ​អ្នក​ធ្វើដំណើរ ព្រោះថាមនុស្សមួយចំនួន នៅពេលដែលខ្លួនរបស់ពួកគេប៉ះនឹងទឹកភ្លៀង អាចបណ្តាលឲ្យមាន​ជំងឺ​ផ្តាសាយ ដែលជំងឺនេះជា​ឧបសគ្គ​រាំងស្ទះមួយ ក្នុងការប្រកបរបររកស៊ី។

ជំងឺផ្តាសាយ លែងជាបញ្ហារបស់លោកអ្នកទៀតហើយ ដោយលោកអ្នកគ្រាន់តែយកខ្ទឹមសរ មកធ្វើជា​ឱសថ​សំរាប់ព្យាបាលជំងឺនេះប៉ុណ្ណោះ។

ខ្ទឹមសរមានផ្ទុក អង់ស៊ីម ដែលមានលក្ខណៈសម្បត្តិប្រឆាំងវីរុសមួយចំនួន ដែលបង្ករឲ្យមាន ជំងឺផ្តាសាយ ឱសថប្រភេទនេះងាយស្រួលរកទិញ និងមានតម្លៃថោកសមរម្យ។

វិធីប្រើប្រាស់ឱសថធម្មជាតិនេះ ក្នុងការព្យាបាលជំងឺផ្តាសាយ៖ លោកអ្នកគ្រាន់តែបរិភោគវាមួយកំពឹស ឫពីរ​កំពឹសនៃខ្ទឹមសរឆៅ ចាប់ពីពីរទៅបីដងក្នុងមួយថ្ងៃ ហើយលោកអ្នកត្រូវធ្វើបែបនេះ រហូតដល់អាការៈរបស់​លោក​អ្នកបានធូស្បើយ។

ខ្ទឹមជាប្រភេទធម្មជាតិមួយបែប ដែលអាចបង្កើនភាពសុំាខ្លាំង [...]

បណ្ដុះ​សុដន្ដ​«ទីបី» ដើម្បី​ឈប់​ឲ្យ​ប្រុស​ចាប់​អារម្មណ៍ មក​លើ​ខ្លួន (vdo)

នាងបានអះអាងថា គ្រូពេទ្យជាច្រើន ដែលមានចំនួនពី៥០ទៅ៦០នាក់ បានបដិសេធបំណងរបស់នាង តែ​គ្រូ​ពេទ្យម្នាក់នោះ បានយល់ព្រមដាក់សុដន្ដទីបីនេះឲ្យនាង។ យុវតីអាយុ២១ឆ្នាំបានបញ្ជាក់ច្បាស់ថា មូលហេតុ​ដែលធ្វើឲ្យនាងសម្រេច ដាក់បន្ថែមសុដន្ដទីបីនេះ ដោយសារតែនាងចង់បញ្ឈប់ចំណាប់អារម្មណ៍របស់បុរស ដែលតែងតែមើលមកនាង ដូច«ក្របីនិងចេក» និងម្យ៉ាងទៀត ដើម្បីឈប់ចេញដើរជាមួយ​បុរសៗទាំង​នោះ។

មានឈ្មោះថា ចាស្មីន ទ្រីឌីវិល (Jasmine Tridevil) យុវតីដែលរស់នៅក្នុងក្រុង តាមប៉ា (Tampa - រដ្ឋផ្លរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) បានពន្យល់ថានាងបានចំណាយប្រាក់ ដែលនាងសន្សំទុកក្នុងរយៈពេល២ឆ្នាំ ចំនួនដល់ទៅពីរម៉ឺនដុល្លារ ដើម្បីការវះកាត់។ នាងបានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅតាមវិទ្យុថា៖ «នៅពីលើ​សុដន្ដ មានបណ្ដុះទាំងក្បាលដោះតូចមួយផង ហើយខ្ញុំបានសាក់វានៅជុំវិញ ដើម្បីឲ្យក្លាយជាក្បាល​ដោះដ៏​ពិត​មួយ»។

នាង ទ្រីឌឹវិល បានសរសេរនៅក្នុងទំព័រ [...]

វីដេអូ​បង្ហាញ​ពី​«ស្រោម​អនាម័យ​របស់ស្ត្រី» ត្រូវ​បាន​ហ្វេសប៊ុក​ដក​ចេញ (vdo)

ហេតុអ្វីក៏ «ហ្វេសប៊ុក» បណ្ដាញសង្គមយក្សនៅលើលោកយើងនេះ បែរជាបិទមិនឲ្យវីដេអូនេះ មានជីវិត​នៅ​លើបណ្ដាញរបស់ខ្លួន? តាមពិតទៅ ស្រោមអនាម័យរបស់ស្ត្រី មានគុណប្រយោជន៍ជាច្រើន ដែលធ្វើឲ្យ​មនុស្សជាច្រើន ត្រឡប់យកវាមកនិយាយ ជាពិសេសយ៉ាងហោចណាស់ ក៏វាជាចំណេះដឹងផ្ដល់ទៅឲ្យស្ត្រី ដែលមិនដែលស្គាល់វានោះដែរ។

ស្រោមអនាម័យស្ត្រីនេះ ផ្ដល់នូវការការពារយ៉ាងប្រសើរ និងមានភាពធន់ខ្លាំង ជាងស្រោមអនាម័យ​របស់​បុរស។ ដែគូរស្នេហាតែមួយ អាចប្រើស្រោមអនាម័យនេះ ក្នុងការរួមរ័ក្សច្រើនដងបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រោម​អនាម័យ​ស្ត្រី​នេះ នឹងជួយបុរស មិនឲ្យឆាប់ចេញទឹកកាមនោះថែមទៀត។

ប៉ុន្តែវានៅតែមានគុណវិបត្តិ ជាប់មកជាមួយ។ ក្រៅតែពីរូបរាងមិនសូវគួឲ្យចាប់ចិត្ត និងមានជាតិលំអិល​ច្រើន​ពេកនោះ តម្លៃវាក៏មិនជាថោកដែរ។ តម្លៃដែលបានឲ្យដឹងនៅពេលនេះ ប្រមាណជាង២អ៊ឺរ៉ូ (៣ដុល្លារអាមេរិក ឬ១២០០០រៀល) ដែលសម្រាប់អ្នកមិនសូវមានធនធាន [...]

រូប​ថត​ស្រី​ស្អាត​ម្នាក់ ត្រូវ​បាន​កែឆ្នៃ​ដោយ​អ្នក​ជំនាញ​មក​ពី​ច្រើន​ប្រទេស

រូប​ថត​ស្រី​ស្អាត​ម្នាក់ ត្រូវ​បាន​កែឆ្នៃ​ដោយ​អ្នក​ជំនាញ​មក​ពី​ច្រើន​ប្រទេស

«សុំជួយធ្វើឲ្យខ្ញុំ ក្លាយជាស្រីស្អាត» ជាឃ្លាមួយដែលនារីវ័យក្មេងមួយរូប បាននិយាយទៅកាន់អ្នកជំនាញ​ខាង​កែខៃរូបថត នៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាឲ្យរូបថតរបស់នាង ក្លាយជានារីម្នាក់ដែល​ស្អាត​បំផុត។ ជាលទ្ធផលមកវិញ រូបថតដែលបានកែខៃរួច មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ហើយយើងក៏ដឹង​កាន់​តែច្បាស់ដែរថា សោភ័ណភាពរបស់នារី បានប្រែប្រួលទៅតាមទឹកដៃ ឬតាមការឆ្នៃប្រឌិតរបស់​អ្នក​ជំនាញ​ទាំងនោះ ឬអាចនិយាយថា ប្រែប្រួលទៅតាមវប្បធម៌ប្រពៃណី នៃប្រទេសដែលអ្នកជំនាញរស់នៅ។

ដូចកូនកាត់ជាច្រើនក្នុងលោកនេះដែរ នាង ព្រីស៊ីឡា​ យូគី វីលសុន (Priscilla Yuki Wilson) ជាជនជាតិ​អាមេរិកាំង ដែលមានម្ដាយជាជនជាតិជប៉ុន និងឪពុកស្បែកខ្មៅ តែងតែបានដណ្ដឹងសួរខ្លួនឯងថា «ខ្ញុំជា​នរណា?»។ នាងបានសរសេរ នៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាងថា «ខ្ញុំស្ថិតនៅចន្លោះវប្បធម៌ពីរផ្សេងគ្នា ម្ខាងជាម្ដាយខ្ញុំដែលប្រាប់ឲ្យខ្ញុំ កុំឲ្យខ្ញុំមានសម្បុរខ្មៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...