Posts in ‘សម្រាំងជីវិត’ Category

«បង​ចេញ​ធ្វើ​សឹក ត្រឡប់​មក​វិញ អូន​ស្រាត​ថើប​ប្រុុសថ្មី» (vdo)

«បង​ចេញ​ធ្វើ​សឹក ត្រឡប់​មក​វិញ អូន​ស្រាត​ថើប​ប្រុុសថ្មី» (vdo)

មិនសូវខុសគ្នាប៉ុន្មាន ពីចម្រៀង«ពលទោអភ័ព» របស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ដែលច្រៀង​រៀបរាប់ ពីការចេញទៅរៀនក្បួនធ្វើសឹក របស់បុរសកំពូលស្នេហ៍ម្នាក់ តែនៅពេលត្រឡប់មកវិញ ស្ត្រីដែល​ខ្លួន​ស្រឡាញ់ បានរៀបការ ជាមួយមន្ត្រី ដែលមានថានៈខ្ពស់ ជាងខ្លួនរួចជាស្រេច។ ប៉ុន្តែរឿងខាងក្រោមនេះ វា​មិន​ដូចគ្នាទាំងស្រុង​ទេ បើប្រៀបធៀប ទៅនឹងសម័យកាលមុន និងពេលនេះ ក៏ដូចជារបៀបរបប នៃការរស់នៅ ក្នុង​ប្រទេសកម្ពុជា និង​នៅបស្ចឹមលោក។

ក្នុងក្ដីសង្ឃឹមថា ខ្លួននឹងធ្វើឲ្យអ្នកផ្ទះខ្លួនទាំងអស់ ទទួលការភ្ញាក់ផ្អើល ជាមួយនឹងការវិលត្រឡប់ មកពីបំពេញ​បេសកកម្មមួយ របស់កងទ័ព នៅលើកោះហាវ៉ៃ ទាហានអាមេរិករូបនេះ បានទាញ​ទូរស័ព្ទដៃរបស់ខ្លួន​ចេញ​មក ដើម្បីថតពេលដែលខ្លួន បានមកដល់ផ្ទះ។ វីដេអូ ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុក កាលពីចុង​ខែ​មុន បាន​បង្ហញថា យុទ្ធជនបានត្រឡប់មកដល់ផ្ទះ ដោយក្ដីសប្បាយរីករាយ ជួបជាមួយកូនស្រីខ្លួន ហើយ​បាន​បន្ត [...]

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

មកទល់ខែកក្កដា ឆ្នំា២០១៥ មានកុមារឈឺធ្ងន់ចំនួន ១៣៦៧០នាក់ បានចូលមកព្យាបាល នៅក្នុងមន្ទីពេទ្យ​គន្ធបុប្ផា។ តួលេខនេះ បានកើនឡើង ៣០% បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ១០២៣១​នាក់។ នេះបើតាមលិខិតមួយ របស់លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ប្រធាន និងជាស្ថាបនិកនៃមន្ទីពេទ្យ ដែល​បំរើព្យាបាលសំរាប់កុមារ ទូរទំាងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។

លិខិតបានសរសេរបន្តថា ក្នុងចំណោម កុមារទំាង ១៣៦៧០នាក់នេះ មានករណីជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ២២៤១នាក់ ខណៈខែកក្កដា ឆ្នាំ២០១៤ មានករណីគ្រុនឈាម ត្រឹមតែ ៣៣៨នាក់។ រីឯមានកុមារឈឺ ដែល​ទទួល​ការពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជម្ងឺក្រៅ មានចំនួន ៦៩១៣២នាក់ និងឈានទៅដល់ការវះកាត់​ទូទៅ មានចំនួន ១៩៧២នាក់។

លោក វេជ្ជបណ្ឌិត រីចឆ្នឺរ បានសម្ដែងការព្រួយបារម្ភថា ជាមួយនឹងចំនួនកុមារ ដែលធ្លាក់ខ្លួនឈឺ ដ៏ច្រើន​សន្ធឹក​សន្ធាប់នេះ លោកនឹងពុំអាចរកប្រាក់ សម្រាប់ ៨៥% នៃគម្រោងថវិការទាំងអស់ [...]

យុវតី​មាន​វិបត្តិ​ផ្លូវ​ចិត្ត អង្គុយ​និយាយ​ពី​គ្រួសារ​នាង​មិន​ឈប់!

យុវតី​មាន​វិបត្តិ​ផ្លូវ​ចិត្ត អង្គុយ​និយាយ​ពី​គ្រួសារ​នាង​មិន​ឈប់!

បញ្ហាគ្រួសារ បានធ្វើឲ្យយុវតី អាយុ២០ឆ្នាំម្នាក់នេះ រងនឹងវិបត្តិផ្លូវចិត្ត ម្ដងសើច ម្ដងយំ ម្ដងឈឺ ម្ដងជា... តើ​បញ្ហា​គ្រួសាររបស់នាង មានទំងន់ដល់កម្រិតណាទៅ ទើបបណ្ដាលឲ្យយុវតី ដែលមានឈ្មោះថា មាលា ម្នាក់នេះ ធ្លាក់​ខ្លួនដល់កម្រិតនេះ? អ្នកសារព័ត៌មានទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានសាកល្បងចូលទៅជិតនាង ដើម្បី​ចង់​ដឹង​ពីបញ្ហានេះ។

មាលា មានស្រុកកំណើតនៅភូមិបូស ខេត្តកំពង់ធំ ហើយមិនមែនទើបនឹងចាកចេញ ពីផ្ទះក្នុងពេលថ្មីនេះទេ តែ​តាំងពី៣ឆ្នាំមកហើយ ពោលគឺតាំងពីនាង ទើបនឹងមានអាយុ១៧ឆ្នាំម្លេះ។ នាងបានរៀបរាប់ ទាំងភាព​ភ័យ​ខ្លាច ដូចជានរណាម្នាក់ មកចាប់នាងថា មូលហេតុដំបូង គឺម្តាយរបស់នាងមានស្វាមីថ្មី ហើយធ្វើបាបនាង យក​លុយ​កាក់ពីនាងអស់ ហើយដេញចេញពីផ្ទះ។

យុវតី បានរៀបរាប់បន្ថែមទៀតថា សព្វថ្ងៃនាងមានជម្ងឺម្យ៉ាង នាងខំព្យាយាមរកលុយព្យាបាល តែមិនទាន់ជា។ នាងបានប្រាប់ឈ្មោះឪពុកម្តាយ ទាំងអាការៈភ្លេចភ្លាំងថា ឪពុកឈ្មោះ ភាជន៍ [...]

ការវិវត្តន៍ នៃ​ស្ត្រី​រ៉ូស្ស៊ី​ក្នុង​រយៈ​ពេល​១០០ឆ្នាំ​ចុង​ក្រោយ (vdo)

១០០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់ថ្ងៃនេះ ប្រទេសរ៉ូស្ស៊ី បានឆ្លងកាត់នូវរបប ការតស៊ូ និងការផ្លាស់ប្ដូរមិនឈប់ឈរ ជាពិសេសនៅពេលដែលសហភាពសូវៀត ត្រូវបានបង្កើតឡើង និងបានដួល​រលំមកវិញ។ ចំពោះស្ត្រីរ៉ូស្ស៊ីវិញ ក៏បានផ្លាស់ប្ដូរទៅតាមណ្នឹងដែរ ទាំងមុខមាត់ និងការតុបតែងខ្លួន។ វីដេអូ​ខាង​លើនេះ បានបង្ហាញពីការផ្លាស់ប្ដូរនេះ តែត្រឹមរយៈពេលមិនដល់២នាទីផង តែលោកអ្នក​ច្បាស់ជា​យល់​ដែរ ទោះនៅក្នុងពេលណាក៏ដោយ ក៏សម្ផស្សរបស់នាង នៅតែស្អាត គួរឲ្យចង់គយគន់ដដែល។

អ្នកដែលធ្វើវីដេអូនេះ ជាក្រុម«The Cut» ដែលមានគម្រោង ចង់ធ្វើស្នាដៃរបៀបនេះ ទៅច្រើនប្រទេស ដូចជា​សហរដ្ឋ​អាមេរិក ឥណ្ឌា អៀរ៉ង់ ឬកូរ៉េ ជាដើម។

» សូមទស្សនារូបថតខាងក្រោម ជាមួយនឹងការពន្យល់ត្រួសៗ ទាក់ទងនឹងសម័យកាល៖

ស្ត្រីរ៉ូស្ស៊ី [...]

«ស្លាប់​ក្នុង​ដៃ​នួនល្អង»​ថ្ងៃ​តែ​មួយ នៃ​គូ​ស្នេហ៍​ចំណាស់​ជាង​​៧៥​ឆ្នាំ

«ស្លាប់​ក្នុង​ដៃ​នួនល្អង»​ថ្ងៃ​តែ​មួយ នៃ​គូ​ស្នេហ៍​ចំណាស់​ជាង​​៧៥​ឆ្នាំ

លោកតា អាឡិចសេនឌ័រ និងលោកយាយ ជេនណែត តូកស្កូ បានរួមរស់ជាមួយគ្នា សឹងតែពេញមួយ​ជីវិត​នេះ។ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាតាំងពីនៅកុមារ នៅពេលដែលពួកគាត់ទើបនឹងមានអាយុ៨ឆ្នាំ នៅ​ក្បែរក្រុង សានឌីយ៉េហ្គូ។ ពួកគាត់ទាំងពីនាក់ បានរៀបការជាមួយគ្នា នៅឆ្នាំ១៩៤០។

នៅក្នុងសេចក្ដីរាយការណ៍មួយ របស់ទូរទស្សន៍តំបន់ «10 News KGTV» របស់អាមេរិក បានឲ្យដឹងថា ស្ថានភាពសុខភាព របស់លោកតា អាឡិចសេនឌ័រ ដែលមានអាយុ៩៦ឆ្នាំ បានធ្លាក់ចុះដុនដាបខ្លាំង ដោយ​មូលហេតុបាក់ឆ្អឹងត្រគាក។ ដោយមានលោកយាយ មករស់នៅក្បែររហូតនោះ លោកតាបានសម្រេច​រស់​នៅ ក្នុងគេហដ្ឋានតូចល្មមួយ ដើម្បីអាចទទួលបាន នូវការព្យាបាលដ៏ងាយស្រួល ពីសំណាក់គ្រូពេទ្យ។

ដោយឃើញស្វាមីចាស់ព្រឹទ្ធរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...