Posts in ‘ពីនេះពីនោះ’ Category

ជា​មួយ​នឹង​ស្បែក​ជើង​កែង​ចោត រាំ​ទាល់​តែ ប៊ីយ៉ុនសេ សុំ​ខ្មាស (vdo)

ជា​មួយ​នឹង​ស្បែក​ជើង​កែង​ចោត រាំ​ទាល់​តែ ប៊ីយ៉ុនសេ សុំ​ខ្មាស (vdo)

អ្នកជំនាញចាប់ក្រឡារាំ លោក យ៉នីស ម៉ាស្សល (Yanis Marshall) បានបង្កឲ្យមានការភ្ញាក់ផ្អើល សារជាថ្មី ជាមួយ​នឹងចង្វាក់រាំរបស់លោក ដែលយកលំនាំតាមតារាចម្រៀងអាមេរិក ដ៏ល្បី នាង ប៊ីយ៉ុនស្សេ (Beyoncé)។


លោក យ៉នីស ម៉ាស្សល និងដៃគូរាំរបស់លោក នៅក្នុងក្បាច់រាំថ្មី។ (រូបថតផ្តិតពីវីដេអូ)

ចង្វាក់រាំ - ជាមួយនឹងគូកនរបស់ខ្លួន ទាំងពីរនាក់ កំពូលអ្នករាំរូបនេះ បានបង្ហាញសារជាថ្មីទៀត នូវចង្វាក់លោតហក់ កាច់ចង្កេះយ៉ាងពិសេស គ្រវីគ្រវាត់គ្រប់ល្វែងនៅពីលើស្បែកជើងកែងចោទដ៏ខ្ពស់។ មិនត្រឹមតែយកលំនាភាគច្រើន តាមចង្វាក់រាំរបស់ម្ចាស់សំនៀង ដែលច្រៀងនិងរាំ នៅក្នុងចម្រៀង «ឆ្កួតនឹងស្នេហ៍ (Crazy in love)»  នោះប៉ុណ្ណោះទេ តែបុរសអ្នករាំទាំងបី [...]

នាងៗ​ត្រៀម​ខ្លួន​ហើយ​ឬ ក្នុង​ការ​ចេញ​ដើរ​«ស្រាត» នៅ​ញ៉ូយក? (vdo)

នាងៗ​ត្រៀម​ខ្លួន​ហើយ​ឬ ក្នុង​ការ​ចេញ​ដើរ​«ស្រាត» នៅ​ញ៉ូយក? (vdo)

មានម៉ូដអ្វីខ្លះ នឹងត្រូវបង្ហាញនៅក្នុងរដូវក្ដៅឆ្នាំនេះ ជាមួយនឹងស្ត្រីៗដែលមិនពាក់អាវ ឬព្រលែងល្វែងខាងលើចំហរ នៅទីក្រុងញ៉ូយក? តើនាងៗ ដែលរស់នៅក្នុងទីក្រុងដ៏ល្បី នៃពិភពស៊ីវីល័យមួយនេះ បានត្រៀមខ្លួនរួចហើយឬ?


នាងៗ ចំហរល្វែងខាងលើ ហើយបង្ហាញកាយ នៅក្នុងសួនឧទ្យានដ៏ធំ កណ្ដាលទីក្រុងញ៉ូយក។

ពីនេះពីនោះ - តាំងពីឆ្នាំទៅម៉ិញ ស្ត្រីៗដែលរស់នៅក្នុងទីក្រុងញ៉ូយក ត្រូវបានអនុញ្ញាតឲ្យចេញដើរ ដោយចំហរទ្រូង​ដូចបុរសដែរ តាមផ្លូវ​សាធារណៈ ដោយអនុលោមទៅតាមច្បាប់មួយ ដែលចង់បង្កឲ្យមានសមភាពយេនដ័រ រវាងបុរស​និងស្ត្រី នៅពេលដែលមានធាតុអាកាសក្ដៅ។

ជាការពិតហើយ ការដើរចេញមកតាមផ្លូវសាធរណៈ ដោយព្រលែងដើមទ្រូងចោលទទេ [...]

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។


រូបប្រៀបធៀប វាស់ប្រវែង។ (រូបថត MONOROOM.info/ D. KEO)

រួមរ័ក្សមិនដូចបំណង - ជីវិតរបស់បុរសកំសត់ បានផ្លាស់ប្ដូរ ដោយសារតែប្រវែង ... ខាតអស់២,៥សង់ទីម៉ែត្រ។ ជនជាតិកាណាដាមួយរូប បានចោទប្រកាន់មន្ទីរពេទ្យតំបន់មួយ នៃទីក្រុងម៉េងរ៉េអាល់ ថាបានបរាជ័យ​ក្នុងការវះកាត់​កែឆ្នៃលិង្គ បន្ទាប់ពីបុរសនេះមានបញ្ហាមួយ កាលពីប៉ុន្មានឆ្នាំមុន។ ពីរឆ្នាំក្រោយមក ភរិយារបស់បុរស ដែលប្រភព​មិនបានបញ្ចេញឈ្មោះ [...]

ប្រគល់​ខ្លួន​ឲ្យ​រួមរ័ក្ស១២​ម៉ោង ប្រសិន​ឈីលី​ប្រកួត​ឈ្នះ​អេស្ប៉ាញ

ប្រគល់​ខ្លួន​ឲ្យ​រួមរ័ក្ស១២​ម៉ោង ប្រសិន​ឈីលី​ប្រកួត​ឈ្នះ​អេស្ប៉ាញ

នៅពេលដែលក្រុមបាល់ទាត់ ឈីលី ប្រកួតឈ្នះក្រុមអូស្ត្រាលី ក្នុងពិន្ទុ៣-១ នោះ តារាស្រីស្រស់ជាតិ ឈីលី ម្នាក់​បានសន្យារួចហើយ នឹងប្រគល់ខ្លួនឲ្យអ្នកផង អាច«បបោសអង្អែល-រួមរ័ក្ស»ជាមួយនាង ក្នុងរយៈពេល ៨ម៉ោង។ ប៉ុន្តែនៅមុនពេលក្រុមបាល់ទាត់ឈីលី ជិតចូលប្រកួតជាមួយនឹងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោកឆ្នាំ​២០១០​នោះ តារាស្រីដដែលបានចេញមកសន្យាសារជាថ្មី ថានឹងប្រគល់ខ្លួនឲ្យ«បបោសអង្អែល-រួមរ័ក្ស» ទៅ​នរណា​ដែល​ស្រឡាញ់ចូលចិត្តនាង ក្នុងរយៈពេល១៦ម៉ោង ក្នុងករណី ឈីលី ឈ្នះ អេស្ប៉ាញ។


នាង ម៉ាឡេន ដូល តារាភាពយន្ដកូនជ្រូក របស់ប្រទេស ឈីលី។ (រូបថត ទ្វីសធើរ)

បាល់ទាត់ពិភពលោក -  ពីមុនមក តារាសម្ដែងស្រីូបនេះ នាង ម៉ាឡេន ដូល (Marlen Doll) គ្រាន់តែបានល្បី​នឹង​ជំនាញខាង [...]

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវ​បាន​គេសុំឲ្យចាកចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀត មានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់​មាន់បំពងនោះទៀត។


កុមារី វិតូរីយា។ (រូបថត ហ្វេសប៊ុក)

ការរើសអើង - «តើមានស្លាកស្នាមនៅលើផ្ទៃមុខ ធ្វើឲ្យអ្នកខ្លាចឬ?» នេះជាឃ្លាមួយ ដែលនាំការភ្ញាក់ផ្អើល ដល់​បណ្ដា​ជនអ្នកប្រើប្រាស់អាំងធើណែត បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដោយឪពុកម្ដាយរបស់កុមារី។ ទើប​នឹងមានអាយុ៣ឆ្នាំ កុមារី  វិចតូរីយ៉ា (Victoria) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...