Posts in ‘ពីនេះពីនោះ’ Category

ដំរី​ជំទង់​មួយ​ក្បាល រំដោះ​ខ្លួន​ពី​សត្វ​តោ ១៤​ក្បាល

ដំរី​ជំទង់​មួយ​ក្បាល រំដោះ​ខ្លួន​ពី​សត្វ​តោ ១៤​ក្បាល

ដំរីនេះ គ្មាន​ស្នែង​សម្រាប់​វ័ធ​ទេ ហើយ​ភ្លុក​របស់​វា​ក៏​នៅ​ខ្លីៗ មិន​អាច​នឹង​យក​មក​ការពារ​ខ្លួន​បាន​ដែរ។ ប៉ុន្តែ​ដោយ​សារ​វា​មាន​មាឌ​ធំ ជា​«ដំរី​សារ» រួម​ផ្សំ​នឹង​ភាព​វាង​វៃ​របស់​វា​ផង ទើប​អាច​គេច​ផុត​ពី​គ្រោះ​អាសន្ន​ដល់​ជីវិត ដែល​កើត​មក​ពី​ការ​ឡោម​ព័ទ្ធ​របស់​ក្រុម​តោ ប្រមាណ​ជា​១៤​ក្បាល។

នៅក្នុងវីដេអូ ដែល​ដាក់​បង្ហោះ​ដោយ សារព័ត៌មាន​អាមេរិក New York Post កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ដំរី​មួយ​ក្បាល បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការ​យាយី​សម្លាប់​ធ្វើ​ជា​ចំណី របស់​តោ​១៤​ក្បាល នៅ​ក្នុង​ឧទ្យាន​សត្វ​ព្រៃ​ដ៏​ធំ នៃ​ប្រទេស​ហ្សំប៊ី ឈ្មោះ​ហៅ​ថា Norman Carr Safaris Chinzombo Camp។ តែ​បើ​ទោះ​ជា​ខ្លួន បាន​ក្លាយ​ជា​ទិស​ដៅ នៃ​អាហារ​ពេល​របស់​ក្រុម​តោ​ក៏​ដោយ តែ​ដំរី​ជំទង់​នៅ​តែ​ព្យាយាម​ការពារ​ខ្លួន និង​មិន​អោន​ក្បាល ឲ្យ​សត្វ​តោ​ទាំង​នេះ​សម្លាប់ខ្លួន​ជា​ដាច់​ខាត។

[...]

ឲ្យ​ពស់​ថ្លាន់​យក្ស​«លេប​ទាំង​រស់» ដើម្បី​ថត​ដាក់​ទូរទស្សន៍!

តាមសារព័ត៌មានចម្រុះ​ភាសា The HuffingTon Post បាន​រាយ​ការណ៍​ថា ទូរទស្សន៍ ឌីសខូវើរី ដែល​មាន​ឯកទេស​ខាង​ភាពយន្ដ​ឯកសារ​ប្លែកៗ​ចម្លែក​ភ្នែក​នោះ បាន​ដាក់​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​គេហទំព័រ​ចែក​ចាយ​វីដេអូ យូធូប នូវ​ស្ពត​វីដេអូ​មួយ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ពី​កម្មវិធី​របស់​ខ្លួន មាន​ចំណង​ជើង​ថា «លេប​ទាំង​រស់»។ តួ​អង្គ​ដែល​ស្ម័គ្រ​ចិត្ត និង​ដើរ​តួ​ឲ្យ​សត្វ​ពស់​យក្ស​លេប​ទាំង​រស់​នោះ គឺ​លោក ផូល រ៉ូសូលី (Paul Rosolie) អ្នក​ជំនាញ​មួយ​រូប ខាង​រុក​រក​និង​ដើរ​ផ្សង​ព្រេង នៅ​ព្រៃ​អាម៉ាហ្សូន។ លោក ផូល នឹង​ប្រគល់​ខ្លួន​ឲ្យ សត្វ​ពស់​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក លេប​លោក​ទាំង​រស់។

អ្នកជំនាញនឹងពាក់ជាប់នឹងខ្លួន នូវសម្លៀកបំពាក់ការពារពិសេសមួយ ដើម្បីទប់ទល់នឹងការរួមរឹតរបស់​សត្វ​ពស់ និងបំពង់សម្រាប់ផ្ដល់ខ្យល់ដកដង្ហើម មកខាងក្រៅ។ លោក នឹងមិនត្រូវបានសត្វពស់ លេបទៅជារៀង​រហូតទេ តែគ្រាន់តែចង់នៅក្នុងពោះ [...]

វះ​យក​ត្រី​ប្រវែង ១,២៥ម៉ែត្រ ចេញ​ពី​ពោះ​បុរស​ម្នាក់ នៅ​ប្រេស៊ីល

ប្រសិនបើនៅប្រទេសកម្ពុជា មាន​ការ​ភ្ញាក់​ផ្អើល ពី​ស្ត្រី​មួយ​រូប​បាន​កើត​កូន​ចេញ​មក​ជា​ត្រី​ផ្ទក់ ប៉ុន្តែ​នៅ​ឯ​ប្រទេស​ប្រេស៊ីល​ឯណោះ​វិញ ក្រុម​គ្រូ​ពេទ្យ​បាន​វះ​យក​បាន​ត្រី​មួយ​ក្បាល យ៉ាង​វែង ចេញ​ពី​ពោះ​របស់​បុរស​ម្នាក់។ ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល ដែល​មាន​អំណះ​អំណាង​តាម​រយៈ​វីដេអូ​ចំនួន​ពីរ ដែល​ទើប​នឹង​ទម្លាយ​ចេញ​ឲ្យ​ដឹង៕

នៅក្នុងវីដេអូ ដែល​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ នៅ​តាម​បណ្ដាញ​ចែក​ចាយ​វីដេអូ យូធូប នោះ បាន​បង្ហាញ​ពី​សកម្មភាព​វះ​កាត់ ប្រកប​ដោយ​ភាព​ព្រឺ​ព្រួច លាយ​ឡំ​ជា​មួយ​នឹង​សម្លេង​សើច​របស់​គ្រូ​ពេទ្យ និង​សម្លេង​ស្រែក​របស់​ជំនួយ​ការ​ពេទ្យ បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​សត្វ​ត្រី​មួយ​ក្បាល​នេះ ត្រូវ​បាន​ចាប់​ចេញ​ពី​ក្នុង​ពោះ​មនុស្ស។

ត្រីដែលត្រូវបានវះកាត់ យកចេញពីពោះបុរសរងគ្រោះនោះ មានប្រវែង ១២៥សង់ទីម៉ែត្រ ឬ១,២៥ម៉ែត្រ និង​មានសម្បុរ​ត្នោត។ គេតែងឃើញសត្វត្រីប្រភេទនេះ [...]

ចង់​ដឹង​ពី​ផ្ទះ​«បីសាច​ដ៏​តក់​ស្លុត​ខ្លាំង​ជាង​គេ» ក្នុង​ពិភពលោក​ឬ​ទេ?

ចង់​ដឹង​ពី​ផ្ទះ​«បីសាច​ដ៏​តក់​ស្លុត​ខ្លាំង​ជាង​គេ» ក្នុង​ពិភពលោក​ឬ​ទេ?

តើលោកអ្នកចូលចិត្តរឿងខ្មោច និង​រឿង​ចម្លែកៗ ខុស​ពី​ធម្មជាតិ​ឬ? លោក​អ្នក​ចូល​ចិត្ត ល្បែង​ដែល​ធ្វើ​ឲ្យ​ភ័យ តែ​ល្បែង​ដែល​លោក​អ្នក​ធ្លាប់​បាន​លេង​កន្លង​មក មិន​បាន​ធ្វើ​ឲ្យ​លោក​អ្នក​«ស្កៀប​ជើង​ធ្មេញ»​ទេ មែន​ឬ​ទេ? យើង​សូម​បង្ហាញ នូវ​ផ្ទះ​បីសាច​ថ្មី​មួយ ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​តក់​ស្លុត​ រហូត​លួស​ព្រលឹង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ស្ថិត​នៅ​ក្នុង​ក្រុង​សាន​ឌីយ៉េហ្គោ (San Diego) នៃ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក។

ជាផ្ទះបីសាចដ៏អាក្រក់ជាង​គេ​ក្នុង​លោក ឈ្មោះ ម៉ាកកាមនី ម៉ាន័រ (McKamey Manor) ដែល​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ចូល​ទៅ​សាក​ល្បង​ណា​ម្នាក់ បាន​បញ្ចប់​ដំណើរ​ផ្សង​ព្រេង នៅ​ក្នុង​ផ្ទះ​នេះ​រួចនៅឡើយ។ នេះ​បើ​តាម​សហគ្រាស ដែល​បាន​បង្កើត​ផ្ទះ​នេះ​ចេញ​មក។

ល័ក្ខខ័ណ្ឌដែលអាចចូលទៅសាកល្បងបាន លោកអ្នកត្រូវមានអាយុ២១ឆ្នាំ និងមានសុខភាពល្អមាំទាំ។ ស្ត្រី​មានផ្ទៃពោះ អ្នកមានជំងឺបេះដូង ហឺត [...]

រួមរ័ក​ស្រាត​ននល​ក្នុង​ធម្មជាតិ ដើម្បី​ថត​ពី​លើ​អាកាស​ដាក់​ផ្សាយ

វីដេអូខាងក្រោមនេះ មាន​ចំណង​ជើង​ថា «Drone Boning» បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​តាម​បណ្ដាញ​សង្គម​នៅ​ទ្វីប​អ៊ឺរ៉ុប ដោយ​សារ​តែ​វីដេអូ ដែល​ថត​ដោយ​ម៉ាស៊ីន​ថត បង្ហោះ​ឡើង​លើ​អាកាស​នេះ បាន​បង្ហាញ​នូវ​រូបភាព«រួមរ័ក»​ភិសម័យ នៅ​ក្នុង​ធម្មជាតិ និង​គ្មាន​អ្វី​ឬ​ដំបូល​មក​បិទ​បាំង​ឡើយ។ ជា​រូបភាព​ដ៏​ពិសេស និង​មិន​ដែល​ឃើញ​ពី​មុន​មក របស់​សមិទ្ធករ​ខាង​វីដេអូ​ពីរ​នាក់ គឺ​លោក យ៉ាន អាទៀរ ប៊ែត្រង់ (Yann Arthus Bertrand) និង​លោក ម៉ាក ដូលែល (Marc Dorcel)។

តួសម្ដែងទាំងពីរ នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​តួ​សម្ដែង​អាជីព​ទេ។ តែ​ជា​តួ​សម្ដែង​តាម​ការ​ស្ម័គ្រ​ចិត្ត​មួយ ដែល​ក្រុម​សមិទ្ធិករ​ខាង​លើ សុំ​ឲ្យ​មក​ដើរ​ថត​ជា​មួយ​ក្រុម​ខ្លួន នៅ​ជុំ​វិញ​ក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ ដាក់​បញ្ចូល​ជា​មួយ​នឹង​ភ្លេង យ៉ាង​លន្លង់​លន្លោច​ផង​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...