Posts in ‘ពីនេះពីនោះ’ Category

ភ្ញាក់​ព្រើត! មឹក​ហក់​មក​ចាប់​ក្ដាម នៅលើឆ្នេរ (vdo)

តើលោកអ្នក ដែលដើរកំសាន្ដ នាមាត់សមុទ្រ នៅពេលទឹកសមុទ្រនាចឬទេ? ហើយសួរថា ការដើរកំសាន្ដរបៀបនេះ លោក​អ្នកនឹងមើលឃើញអ្វីខ្លះ? ប្រាកដហើយ ថាលោកអ្នកនឹងដើររកមើល នៅតាមកន្លៀតថ្ម ឬនៅលើឆ្នេរខ្សាច់ នូវអ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ ដូចជាសម្បកខ្ចងខ្ចៅ ត្រី ក្ដាមឬយ៉ាងហោចណាស់ អ្វីៗផ្សេងទៀត ដែលទឹកសមុទ្របាននាំមក នៅពេលទឹកជោរ។

ចំណែកស្ត្រីទេសចរណ៍ម្នាក់នេះ ក៏មិនខុសពីលោកអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី អាំងឌ្រីស៊ី ផូស្ស៍ (Indrisie Porsche) បានឆ្លៀតឱកាស ពីពេលវេលាដ៏សប្បាយនេះ ដើម្បីថតវីដេអូ ពីក្ដាមមួយក្បាល ដែលកំពុងនៅវង្វេង នៅលើ​ផ្ទាំងថ្ម នៅឡើយ។

ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺមឹកមួយក្បាល ដែលលាក់ខ្លួន នៅក្នុងក្រហែងថ្មក្បែរនោះ បានលោតមកសង្គ្រប់​ចាប់​ក្ដាម ហើយបានពញ៉ាក់ស្ត្រីម្ចាស់វីដេអូ ឲ្យភ្ញាក់ផ្អើលឡើង។ ជាហេតុការណ៍ ដែលបានកើតឡើង នៅលើឆ្នេរ យ៉ាលីងហ្គព (Yallingup) ភាគខាងលិចនៃកោះអូស្ត្រាលី។ [...]

បង​ប្អូន​ពីរ​នាក់ ចាប់​បាន​ត្រី​អណ្ដែង​យក្ស​ទំងន់​១២៧​គីឡូ​ (pic)

បង​ប្អូន​ពីរ​នាក់ ចាប់​បាន​ត្រី​អណ្ដែង​យក្ស​ទំងន់​១២៧​គីឡូ​ (pic)

បងប្អូនភ្លោះ ជាតិអ៊ីតាលី ឌីណូ (Dino) និង ដារីយ៉ូ ហ្វែរ៉ារី (Dino Ferrari) បានចាប់បានត្រីអណ្ដែងយក្សមួយ មានប្រវែង​បណ្ដោយ ២,៦៧ម៉ែត្រ និងទំងន់១២៧គីឡូក្រាម នៅក្នុងស្ទឹងប៉ូ កាល់ពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីដំណឹង និងរូបភាពត្រូវបានផ្សព្វផ្សាយ អ្នកផង និងប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលី បានហៅត្រីអណ្ដែង ដែលចាប់​បាន​នេះ ថាជា«សត្វចម្លែកនៃស្ទឹងប៉ូ»។

បន្ទាប់ពីបានតស៊ូ ដោយប្រើរយៈពេលប្រមាណជាង ៤០នាទី ដើម្បីយកត្រីនេះឡើងមកលើគោកនោះ បុរសបងប្អូន​ទាំង​ពីរ គ្រាន់តែយកសត្វត្រីនេះ មកថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ មុននឹងព្រលែងវា ឲ្យចូលទៅក្នុងស្ទឹងវិញ។ ស្ទឺងប៉ូ ដែល​ហូរចាក់ ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតប្រទេសអ៊ីតាលី ឬហៅឆកសមុទ្រ អាឌ្រីយ៉ាទីក (Adriatique)។

បើតាមលោក ដារីយ៉ូ ហ្វែរ៉ារី បានថ្លែងឲ្យដឹងថា សត្វត្រីនោះ មានអាយុប្រមាណជា ៣០ឆ្នាំហើយ ហើយ​សត្វត្រី​ប្រភេទ​នេះ [...]

ភ័យ​នឹង​ផាវ​ផ្ទុះ ខ្លា​មួយ​ក្បាល​ស្ទុះ​ហក់​ពី​អាគារ ធ្លាក់​ស្លាប់

ភ័យ​នឹង​ផាវ​ផ្ទុះ ខ្លា​មួយ​ក្បាល​ស្ទុះ​ហក់​ពី​អាគារ ធ្លាក់​ស្លាប់

ខ្លាឈ្មោលមួយក្បាល ដែលមានអាយុប្រមាណជា ៧ខែ បានស្លាប់ នៅខាងក្រោមអាគារស្នាក់នៅមួយ ក្នុងខេត្ត សានដុង (Shandong) ភាគខាងកើត នៃប្រទេសចិន បន្ទាប់ពីវាបានលោតចេញពីបន្ទប់ កន្លែងដែលវាបានរស់នៅមុននេះ។ ខ្លាវ័យ​ជំទង់មួយក្បាលនេះ ទំនងជាបានភ័យនឹងសម្លេងដុតផាវ នាឱកាសចូលឆ្នាំចិន កន្លងមកនេះ។

អ្នកដែលឃើញ ហេតុការណ៍នេះមុនគេ គឺប្ដីប្រពន្ធពីរនាក់ ដែលបានវិលត្រឡប់ ពីអាហារពេលល្ងាច នាពេលចូលឆ្នាំថ្មី ថ្ងៃទី១៨ ខែកុម្ភៈ ហើយបានវិលត្រឡប់មកផ្ទះវិញ។ នៅក្នុងចំណតរថយន្ដ ខាងក្រោមអាគារ ពួកគេបានប្រទះឃើញ សាក​សពសត្វមួយក្បាល ដែលអ្នកទាំងពីរគិតដំបូងឡើងថា ជាសាកសព្វ របស់សត្វឆ្កែដ៏ធំមួយ។ នេះបើតាម​សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ នៅក្នុងតំបន់ឈ្មោះ Bandao Dushi Bao។ ប៉ុន្តែ នៅពេលដើរទៅជិត ទើបអ្នកទាំងពីរ​យល់​ថា ជា​សត្វ​ខ្លាជំទង់មួយក្បាល ដូចរូបថតជាច្រើន ត្រូវបានគេយកមកបង្ហោះ ពេញបណ្ដាញសង្គម។

សារព័ត៌មានចិនថ្មី បានរាយការណ៍ថា [...]

ស្ត្រី​ឥណ្ឌូនេស៊ី ត្រូវ​ពិនិត្យ​«ព្រហ្ម​ចារីយ៍»​សិន មុន​ធ្វើ​ជា​នគរបាល

ស្ត្រី​ឥណ្ឌូនេស៊ី ត្រូវ​ពិនិត្យ​«ព្រហ្ម​ចារីយ៍»​សិន មុន​ធ្វើ​ជា​នគរបាល

បេក្ខនារីជាច្រើន បានរៀបរាប់ថា ខ្លួនត្រូវរងនូវការត្រួតពិនិត្យ ដ៏អាក្រក់ ដើម្បីឲ្យដឹងថា ខ្លួននៅក្រមុំឬយ៉ាងណា ខណៈការត្រួតពិនិត្យនេះ បានបង្ក​ឲ្យ​មាន​ស្លាកស្នាម នៃការឈឺចាប់ និងការខ្មាសអៀន បានដក់ជាប់ក្នុងចិត្ត រហូតមកដល់បច្ចុប្បន្ន។ ពួកនាងៗ ចាំបាច់​ត្រូវ​ស្រាត ដោះខោអាវចេញទាំងអស់ពីខ្លួន ហើយឈរនៅមុខគ្រូពេទ្យស្ត្រី ដែលបន្ទាប់មក បានលូកម្រាមដៃ​«ចំនួន​ពីរ» ទៅក្នុងទ្វាមាសរបស់ពួកនាង។

បើតាមអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការបង្កើតឲ្យមាន នូវការត្រួតពិនិត្យដូច្នេះ ដោយមានតម្រូវការ ចង់​ដឹងឲ្យច្បាស់ថា ពួកនាងនឹងគ្មានជំងឺ«សង្គម»ប្រចាំកាយទេ មុនពេលចូលមកធ្វើជាភ្នាក់ងារនគរបាល។

រហូតមកទល់​នឹងថ្ងៃនេះ ភ្នាក់ងារនគរបាលជាស្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានចំនួនតែ៣%​ប៉ុណ្ណោះ។ ចំនួននេះ អាចបញ្ជាក់បានថា ការ​ត្រួតពិនិត្យ«ព្រហ្មចារីយ៍» ជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីៗ នៅឥណ្ឌូនេស៊ី [...]

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

វីដេអូមួយ ដែលឌីជេស្ត្រី នាង ម៉ារីយ៉ា ង្វៀន (Mariah Nguyen) ទើបនឹងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង បានបង្កឲ្យមានជ្រួលជ្រើមមិនតិចឡើយ។ វីដេអូឯកជន ដែលនាងកំពុងតែសាកល្បងម៉ិច (Mix) ចម្រៀង​របស់​នាង នៅក្នុងបន្ទប់នោះ មានមនុស្សចុចចូលទៅមើល ច្រើនម៉ឺននាក់ និងអ្នកចែកចាយបន្តជា៥០០ដង។

ប៉ុន្តែទំព័រវៀតណាម DJ NONSTOP Music - DJ.So1VN.Vn ដ៏ធំមួយទៀត បានយកវីដេអូរបស់នាងនេះ ទៅ​បង្ហោះ​បន្ត ជំរុញឲ្យមានការចែកផ្សាយ យ៉ាងគគ្រឹកគគ្រេង រហូតដល់ជាង ៣ពាន់នាក់ និងអ្នកចុចចូលទៅមើល ជិត​កន្លះ​លាននាក់។

វីដេអូនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យ Mix ចម្រៀងរបស់នាងប៉ុណ្ណោះទេ តែបង្ហញពីកាយវិការរស់រវើក ក្នុងអាជីពជា ឌីជេ និងព្រមទាំងរូបរាងស៊ិចស៊ី របស់នាងដែរ។ តើនរណាមួយ ដែលឃើញនាងហើយ ទ្រាំមិនចូល​ទៅរាំ ជាមួយនឹងចង្វាក់ភ្លេងរបស់នាងនោះ? រាំ!ៗ!... រាំ គឺច្បាស់ជារាំងហើយ! តែភ្នែកអ្នករាំ ក៏រាំជាមួយដែរ ! :-)



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...