ប្រកាសបិទផ្លូវពីរខែ ដើម្បីទុកឲ្យកង្កែបរួមរ័ក
ផ្លូវមួយខ្សែ នៅក្នុងក្រុង «Saint-Malo» ស្ថិតក្នុងតំបន់ «Bretagne» ភាគខាងលិចប្រទេសបារាំង នឹងត្រូវហាមឃាត់ ការធ្វើចរាចរណ៍ដោយយានយន្ដ សម្រាប់រយៈពេល២ខែ រាប់ចាប់តាំងពីថ្ងៃទី១៥ ខែមករា ទៅដល់ថ្ងៃទី១៥ ខែមីនាខាងមុខ ដើម្បីផ្ដល់ឱកាស ឲ្យបណ្ដាសត្វកង្កែប គីង្គក់ ហ៊ីង ឬកញ្ចាញ់ចេក... អាចរួមរ័ក (ពាក់)គ្នាបាន ដោយគ្មានការរំខាន។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់សាលាក្រុង ដែលចេញផ្សាយឲ្យដឹង កាលពីម្សិលម៉ិញ។
ផ្លូវដែលត្រូវសម្រេច ឲ្យបិទការធ្វើចរាចរណ៍នោះ មានឈ្មោះ «Petits Ports» ស្ថិតនៅក្បែរជ្រោយមួយ ឈ្មោះ «Varde» ដែលលយចូលទៅក្នុងសមុទ្រ។ នៅទីនោះ ជាផ្នែកមួយនៃតំបន់អភិរក្ស និងត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីនៃលំហធម្មជាតិ ដែលរងការប៉ះពាល់ខ្លាំង។ សាលាក្រុងបានគូសបញ្ជាក់ថា កាលពីឆ្នាំទៅម៉ិញ ចរាចរណ៍យានយន្ដ នៅលើបណ្ដោយផ្លូវនេះ បានបណ្ដាលឲ្យសត្វកង្កែប គីង្គក់... ងាប់យ៉ាងសន្ធឹកសន្ធាប់ នៅខណៈពេលដែលពួកវា [...]