ពន្យាពេលហោះហើររបស់យន្ដហោះ ព្រោះ... ឃ្មុំមួយក្បាល
នៅវេលាម៉ោង ១០ និង១០នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារសប្ដាហ៍មុន យន្ដហោះប្រភេទ ប៊ូអីង (Boeing 737 ) ដែលដឹកអ្នកដំណើរ ចំនួន១៥៦នាក់ ដល់ពេលត្រូវហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃក្រុង «Kualanamu» ស្ថិតក្នុងភាគខាងជើង នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីហើយ។ ប៉ុន្តែជើងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានី ចាការតា មួយនេះ ត្រូវបានពន្យាពេល ដល់ទៅ៤ម៉ោង។
អ្នកបើកបរយន្ដហោះ បានសម្រេចមិនឲ្យអ្នកដំណើរ ចូលមកក្នុងយន្ដហោះឡើយ បន្ទាប់ពីបានដឹងពីបញ្ហាមួយ ដែលបានកើតឡើង ទៅលើសម្ភារៈបំពាក់នៅលើតួយន្ដហោះ។ នោះ គឺសត្វឃ្មុំមួយក្បាល បានចូលទៅក្នុងបំពង់ សម្រាប់វាស់ស្ទង់សីតុណ្ហភាព និងល្បឿននៅខាងក្រៅយន្ដហោះ។
លោក ប៊េនី ប៊ូរ៉ារប៊ូតា (Benny Burarbutar) អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ «Garuda» ដែលជាម្ចាស់ធ្វើអាជីវកម្ម ទៅលើយន្ដហោះខាងលើ បានថ្លែងឲ្យដឹង នៅពេលក្រោយមក ក្នុងសេចក្ដីជូនដំណឹងមួយថា៖ [...]