«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»
វាជាសម្លេងរអ៊ូរទាំ របស់បុរសម្នាក់ ដែលធ្វើឡើងបែបកំសាន្ដសប្បាយ តាំងពីច្រើនសប្ដាហ៍កន្លងមកហើយ ក្នុងន័យដើម្បីបំបែកភាពអផ្សុក និងភាពឯកោរបស់ខ្លួន។ តែសម្លេងនេះ បែរជាបានទាក់ទាញ ចំណាប់អារម្មណ៍ ទៅដល់បណ្ដាជនទូទៅ ដែលទំនងជាបណ្ដាលមក ពីការលើកដាក់សម្លេង និងន័យរបស់វា។
នៅលើបណ្ដាញសង្គម ទាំងប្រុសទាំងស្រី បានយកសម្លេង របស់បុរសរូបនេះ មកត្រាប់ធ្វើកាយវិការតាម រហូតដល់ខ្លះទៀត បានយកសម្លេងនេះ ទៅ «Rap» ដើម្បីបង្កើតជាបទចម្រៀងនោះផង។
ខាងក្រោមនេះ ជាកាយវិការពិសេសៗ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន៖
សុំទោស បន្ទាប់ពី«ថើបថ្ពាល់និងស្ទាបសុដន់»អ្នកកាសែត
នៅខណៈ នាងកញ្ញា «Julieth Gonzalez Theran» មានដើមកំណើត កូឡំប៊ី កំពុងផ្សាយបន្តផ្ទាល់ សម្រាប់បណ្ដាញទូរទស្សន៍សាធារណៈមួយ របស់ប្រទេសអាល្លឺម៉ង់ ឈ្មោះ «Deutsche Welle» ស្រាប់តែបុរសម្នាក់ បានបង្ហាញខ្លួន ដោយស្ទុះមកថើប ស្ត្រីអ្នកសារព័ត៌មាន។ ហេតុការណ៍បានកើតឡើង ក្នុងថ្ងៃពុធកន្លងមក ចេញពីក្រុង «Saransk» ទីកន្លែងដែលកាលពីមួយថ្ងៃមុន មានការប្រកួត រវាងក្រុម កូឡំប៊ី និងក្រុម ជប៉ុន នៃបាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ី។
ត្រឹមតែថើប ដែលគ្មានការយល់ព្រម ពីនរណាម្នាក់នោះ អាចចាត់ទុកថា ជាអំពើបំពានមួយហើយ តែនេះ បុរសនៅប្រើដៃឆ្វេងរបស់ខ្លួន មកក្ដោបសុដន់ របស់ស្ត្រីអ្នកសារព័ត៌មានថែមទៀត នៅពេលចាប់ថើបនោះ។
វីដេអូពីសកម្មភាពនោះ ត្រូវបានបណ្ដាញទូរទស្ស៍ និងស្ត្រីម្ចាស់ខ្លួន យកមកបង្ហោះ នៅលើបណ្ដាញសង្គម បណ្ដាឲ្យមានការចែករំលែក និងប្រតិកម្ម យ៉ាងខ្លាំងក្លា។ នៅចំពោះ ការរីករាលដាលនោះ បុរសខាងលើបានទាក់ទង [...]
ទស្សនិកជនសេណេហ្គាល់ទាំងនេះ បោសសំអាតមុនចាកចេញពីកីឡដ្ឋាន
ក្រុមកីឡាករ របស់ក្រុមជម្រើសជាតិ សេណេហ្គាល់ មិនទទួលបានចំណាប់អារម្មណ៍តែឯង ដោយសារជ័យជំនះរបស់ក្រុមខ្លួន (២-១) ក្នុងការប្រកួតជុំដំបូង ជាមួយនឹងក្រុម ប៉ូឡូញ កាលពីល្ងាចថ្ងៃអង្គារ ក្នុងកីឡដ្ឋាន «Spartak Stadium» នៃរដ្ឋធានីម៉ូស្គូ នោះទេ។
ប៉ុន្តែ ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលហៅខ្លួនឯងថា «Le 12ème Gaïndé» ក៏បានបង្កើតចំណាប់អារម្មណ៍ សម្រាប់ពិភពលោកទាំងមូលដែរ។ នោះ គឺទស្សនិកជន មកពីក្រុម «Le 12ème Gaïndé» បានយកពេលវេលា នៅក្រោយការប្រកួត ដើម្បីបោសសំអាត ទីកន្លែងដែលក្រុមខ្លួន បានអង្គុយ (ឬឈរ) នៅក្នុងកីឡដ្ឋាន ជាជាងការចាកចេញ ដូចទស្សនិកជនផ្សេងទៀត។
កាយវិការនេះ ត្រូវបានកោតសរសើរជាទូទៅ នៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានលើកឡើងថា៖ «ជារឿងដ៏ល្អបំផុត ដែលអ្នកឯងបានមើលឃើញ នៅថ្ងៃនេះ»។
រងការផាកពិន័យអស់ ៤៥០០០រៀល ព្រោះ... ម៉ូតូប្រឡាក់ភក់
«ម៉ូតូប្រឡាក់ភក់» ជាទោសទណ្ឌដែលមានចែង ក្នុង«ច្បាប់ចេញថ្មី» តែមិនដឹងច្បាប់ណាមួយទេ! នេះ ជាការជជែកវែកញែក រវាងម្ចាស់ម៉ូតូ និងក្រុមគ្រួសារ (ឬអ្នកជិតដិត) នៅក្នុងវីដេអូមួយ ដែលត្រូវបានចែករំលែក គួរឲ្យភ្ញាក់ផ្អើល នៅក្នុងបណ្ដាញសង្គម រាប់ចាប់តាំងពីល្ងាចម្សិលម៉ិញមក។
ម្ចាស់ម៉ូតូពាក់អាវលឿង បានអះអាងថា ខ្លួនបានរងការផាកពិន័យ ចំនួន៤៥០០០រៀល ពីសំណាក់នគរបាលចរាចរណ៍ ដែលឈរជើងនៅម្ដុំវត្តកោះ កណ្ដាលរាជធានីភ្នំពេញ។ លោកបានពន្យល់ នៅក្នុងវីដេអូនោះថា៖ «នៅពេលវាចាប់ខ្ញុំហ្នឹង មួកឃ្លុបអី ខ្ញុំមានទាំងអស់ ហើយខ្ញុំសួរថា ចាប់ខ្ញុំរឿងអី? វាថា ម៉ូតូប្រឡាក់ភក់! ខ្ញុំថា ខ្ញុំសុំ[តថ្លៃ]បានឬអត់ ដូចថា បើវាយក៤៥០០០ ខ្ញុំសុំ២៥០០០ បានឬអត់? វាថាអត់បានទេ បើមិនអញ្ចឹង វាឲ្យយកម៉ូតូទៅ [ទុកនៅអាជ្ញាធរ] ខណ្ឌ។»។
បុរសអាវលឿង បានបន្តថា៖ «ខ្ញុំអត់មានខុសអីផង និយាយរួមខ្ញុំហូតឲ្យមើល តាំងពីបណ្ណបើកបរមួយកំប្លេ! វាសួរ [...]
ឆ្មាដ៏កំសត់ ស្លៀកពាក់ក្លាយជាមហាចោរសមុទ្រដ៏កំណាច
សត្វឆ្មាអង់គ្លេសមួយក្បាល ដែលមានឈ្មោះ «Zénon» ត្រូវបានម្ចាស់វាស្លៀកពាក់បន្ថែមឲ្យ មុននឹងត្រូវបានថតជាវីដេអូ យកមកបង្ហោះនៅពាសពេញបណ្ដាញសង្គម និងបណ្ដាញចែករំលែកយូធូប (Youtube)។ ជាសម្លៀកបំពាក់ និងមួក ដែលម្ចាស់វាឆ្នៃម៉ូដដោយខ្លួនឯង ដោយដកស្រង់តាមតួអង្គ ក្នុងរឿងព្រេងទាំងឡាយ ដែលនិយាយពី «មហាចោរសមុទ្រ» និងដែលមានដៃមួយចំហៀង ជាទំពក់ដែក។
ជាមួយនឹងការឆ្នៃម៉ូដ ដ៏ប៉ិនប្រសព្វ និងការថតវីដេអូ ដោយជ្រើសរើសប្លង់ថត ពីខាងមុខ (ព្រោះពីចំហៀង គេនឹងឃើញសត្វឆ្មា ដើរជើងបួន និងមានកន្ទុយ) បានធ្វើឲ្យ «Zénon» ក្លាយជាតារាមួយ នៅលើប្រព័ន្ធអ៊ិនធើណែត ដែលនរណាៗ ទ្រាំមិនចែករំលែករូបភាពវា មិនបាន៕
» វីដេអូ នៃមហាចោរសមុទ្រ «Zénon»៖
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237729
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20715
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25879
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9425
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»