Posts in ‘បច្ចេកវិទ្យា’ Category

មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា​ទាំង១០ ដែលមានជាងគេ ក្នុងពិភពលោក

មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា​ទាំង១០ ដែលមានជាងគេ ក្នុងពិភពលោក

តើអ្នកណាទៅដែល ជាអ្នកមានជាងគេ ក្នុងលោក ? តើលោកអ្នកមានបានគិតទេថា ហ្គូហ្គោល ហ្វេសប៊ុក​ អាម៉ាស៊ុន ឌែល ឬមីក្រូសូហ្វ៍ ... ដែលសុទ្ធសឹងជាក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យា​នោះ មានម្ចាស់ជាអ្នកណា ? ថ្មីៗនេះ ទស្សនាវដ្ដី ដ៏ធំមួយរបស់ អាមេរិច ឈ្មោះ ប៊្លូមប៊ើង បានរៀបចំណាត់ថ្នាក់នេះ ហើយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមចងក្រង យកមក ជំរាបជូនលោកអ្នក គ្រាន់ជាការយល់ដឹងបន្ថែម ។

យើងនឹងរៀបចំណាត់ថ្នាក់ ពីអ្នកដែលក្រជាងគេមុន ហើយអ្នកមានជាងគេ លោកអ្នកនឹងបានដឹងថា ជានរណានៅក្រោយគេបង្អស់ ៖

១០- ផូល អេឡិង Paul Allen: ១៤,៧ កោដដុល្លាអាមេរិច 14,7 milliards de dollars

ហ្គូលហ្គល (Google) បើកសេវាជួលខ្សែភាពយន្ត នៅបារំាង

ហ្គូលហ្គល (Google) បើកសេវាជួលខ្សែភាពយន្ត នៅបារំាង

បន្ទាប់ពីសហរដ្ឋអាមេរិច កាណាដា ចក្រភពអង់គ្លេស និងជប៉ុន ហ្គូលហ្គល Google បានប្រកាស ពីការជួលខ្សែភាពយន្ត នៅបារំាង។ ហ្គូហ្គល ហ្រ្វង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៩​មិនា តាមគេហទំព័ររបស់ខ្លួនថា « ខ្សែភាពយន្ត​ខ្នាតធំ​ ខ្សែភាពយន្ដភាគ និងខ្សែរវីដេអូ រាប់រយ របស់ហូលីវូត និងរបស់បារាំង នឹងត្រូវដាក់អោយជួល សំរាប់អតិថិជន ចាប់ពីថ្ងៃនេះតទៅ »។

ខ្សែភាពយន្តទាំងនោះ មានជាអាថ៌  ខ្សែភាពយន្តថ្មីៗ ដែលគេដាក់អោយជួល មានតម្លៃខ្ពស់បំផុត ៣,៩៩អឺរ៉ូ មានគុណភាព ច្បាស់ HD និងសន្ទនាជាភាសាបារំាង [...]

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

ខណៈពេលដែលការពេញនិយម របស់ផលិតផល អាយប៉ាដ (Ipad) កំពុងតែធ្លាក់ចុះ ស្រាប់តែមានដំណឹង ដែលថានឹងមកដល់ នូវ ផលិតផលថ្មីមួយទៀត គឺ អាយហ្វូន ៥ (Iphnone 5) របស់ក្រុមហ៊ុនយក្ស អៀផល (Apple) បានធ្វើអោយលឺសុះសាយ ឡើង។ គេនៅមិនដឹងថា ផលិតផល អាយហ្វូន ៥ Iphnone 5 ថ្មីនេះនឹងមកដល់ ក្នុងពេលណានោះទេ តែអ្វីដែលបានធ្វើអោយ​ រំជួលដល់ពិភព អាំងទើណែត គឺដំណឹងដែលថា  អាយហ្វូន ៥ (Iphnone 5)​ មានអេក្រង់ធំជាង សមាជិកមុនៗរបស់គ្រួសារ អាយហ្វូន ។

តាមកាសែតសេដ្ឋកិច្ចមួយ របស់កូរេខាងត្បូង ឈ្មោះ Maeil Business Newspaper​ បានផ្សាយអោយដឹងថា អាយហ្វូន ៥ (Iphnone 5)​ នឹងបោះបង់ចោល [...]

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

បន្ទាប់ពីការឃាត់ខ្លួន អស់រយះពេល ជាង ៦សប្ដាហ៍មកហើយ ដោយអាជ្ញាធរ នូវែលហ្សេឡង់ មក លោក គឹម ដកខម Kim DotCom ថៅកែមានដើមកំណើត ជាជនជាតិ អាឡឺម៉ង់ របស់វេបសីត MegaUpload.com បានអនុញ្ញតិអោយ ទូរទស្សន៍ មួយក្នុងប្រទេសនេះ បានជួបសំភាសជាលើកដំបូង។ លោកត្រូវបានធានា អោយនៅក្រៅឃុំ ជាបណ្ដោះអសន្ន កាលពី១០ថ្ងៃមុន ហើយបាននិយាយ ប្ដេជ្ញា នឹងប្រយុទ្ធលុះ ដល់ទីបញ្ចប់នៅក្នុងសមរភូមិ យុត្តិធម៌ មួយនេះ។

វេបសីត MegaUpload.com របស់លោក​ ដែលជាវេបសីត ធំជាងគេបង្អស់ ក្នុងការ​ ទាញយក (téléchargement) ត្រូវបាន អាមេរិក ជាពិសេស ភ្នាក់ងារ FBI បិទ ពីពាក់កណ្ដាល ខែមករា កន្លងមក ដោយចោទយ៉ាងធ្ងន់ធ្ងរ អំពីការលួចចំលង ខុសច្បាប់ [...]

តាំងពី ៨GB ឆ្នាំ១៩៩៦ រហូតដល់ ៨GB ពេលបច្ចុប្បន្ន

តាំងពី ៨GB ឆ្នាំ១៩៩៦ រហូតដល់ ៨GB ពេលបច្ចុប្បន្ន

លោកអ្នកចាំបានទេ កាលពីឆ្នាំ ១៩៩៦ ដើម្បី ផ្ទុកការចង់ចាំ បានរហូត ៨GB តើលោកអ្នកត្រូវការ ឌីសស្កែត ប៉ុន្មានដើម្បី រួមគ្នាទៅបានបរិមាណ ប៉ុណ្ណេះ ? បើនិយាយពី ឌីសស្កែត ១.៤MB ដែលជំនាន់ នោះរាប់ជាមធ្យោបាយ យ៉ាងសំខាន់ក្នុង ការផ្ទុកការចង់ចាំ ហើយដើម្បីបាន ៨GB លោកអ្នកត្រូវផ្គុំ   ចូលគ្នា ៥៧១៤ឌីសស្កែត !!! ហើយបើលោកអ្នកចង់ ដឹកជញ្ជូនវា ត្រូវតែត្រៀម រថយន្តយ៉ាងធំមួយ យកទៅដឹក ។

បច្ចុប្បន្ន លោកអ្នក ត្រូវការតែ មីនីអេសដេ MiniSD ដែលមានទំហំ ប៉ុនម្រាមដៃ ប៉ុណ្ណោះ លោកអ្នកអាចជ្រើសរើសការចង់ចាំ បានរហូត ២៤GB ឬក៏ ដល់ទៅ៦៤GB ឯណោះ។

សូមពិនិត្យក្នុងរូបភាពខាងក្រោម ហើយទុក ជូនលោកអ្នក ធ្វើការប្រៀបធៀប ទៅចុះ៖

ដោយ ៖ សេក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...