អ័បផល៖ កំព្យូទ័រ ម៉ាក ទាំងអស់ នឹងមានរូបរាងថ្មី
ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុងឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោកនាយករង ផ្នែកទីផ្សារ ហ្វីល ឈីល័រ (Phil Schiller) នៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។
កំព្យូទ័រប្រភេទដាក់តាមខ្លួន ដែលចេញថ្មីនេះ មានទំងន់ ២០%ស្រាលជាង កំព្យូទ័រចេញមុនៗ មានអេក្រង់ប្រភេទភ្លឺថ្លា រ៉េទីណា (Rétina) របស់អ័បផល ហើយមានទំហំពីកស៊ែល ធំរហូតដល់ ២៥៦០ x ១៦៦០ ដែលជាទំហំមួយធំជាង ពីរដង នៃទំហំ ហ្វូល អាឆដេ (Full HD)។
បំពាក់ដោយ ម៉ាស៊ីនថតរូប (Facetime) [...]