រថភ្លើងបុកគ្នានៅអាល្លឺម៉ង់ បណ្ដាលមកពី«កំហុសអចេតនា»
បណ្ដាញផ្សព្វផ្សាយដ៏ធំ នៅភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ បានស្រង់ប្រភពស្និតនឹងការស៊ើបអង្កេត មកបញ្ជាក់ថា បុគ្គលិកម្នាក់ ដែលធ្វើការនៅក្នុងការគ្រប់គ្រង ប្រព័ន្ធផ្លូវដែក នៅក្រុង «Bad Aibling» បានធ្វើការបិទ ដោយ«អចេតនា» នូវប្រព័ន្ធផ្ដល់សញ្ញា ដោយស្វ័យប្រវត្តិ របស់ផ្លូវដែក។
ដោយអះអាងបន្ថែម ពីប្រភពដែលយកជាការបានដដែលនោះ បណ្ដាញផ្សព្វផ្សាយបានបញ្ជាក់ទៀតថា គ្រោះថ្នាក់លើផ្លូវដែក នៃរថភ្លើងពីរខ្សែ ដែលបានជល់គ្នា បង្កឲ្យមានមនុស្ស១០នាក់ស្លាប់ និង៨១នាក់រងរបួស បានបណ្ដាលពីកំហុស ដែលមិនបានប្រុងប្រយ័ត្ន របស់បុគ្គលិក។ ប៉ុន្តែបុគ្គលិក ដែលជាប់ទាក់ទងក្នុងបញ្ហានេះ កំពុងស្ថិតក្នុងការស្វែងរក អត្តសញ្ញាណនៅឡើយ។
សង្ស័យលើពីរចំណុច...
គ្រោះថ្នាក់បានកើតឡើង នៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) រវាងរថភ្លើងពីរខ្សែរ នៅលើផ្លូវដែកមួយ ដែលភ្ជាប់ក្រុង«Rosenheim» [...]