Posts by "ក. គីមហេង"

តើ ហ៊ុន សែន អាច​ចុះ​ចេញ​ពី​តំណែង​ដូច យីងឡាក់ ដែរ​ឬ​ទេ?

តើ ហ៊ុន សែន អាច​ចុះ​ចេញ​ពី​តំណែង​ដូច យីងឡាក់ ដែរ​ឬ​ទេ?

នយោបាយកម្ពុជា - ទាំងប្រជាពលរដ្ឋ ទាំងអ្នកតាមដានព័ត៌មានសង្គមមួយចំនួន ព្រមជាមួយនឹងថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិ លោក សម រង្សី មានចេតនាចង់ឲ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន«ចិត្តក្លាហាន»​លា​ចេញពីតំណែងដូចលោកស្រី យីងឡាក់។ នេះបើតាមការសម្តែងមតិ របស់ប្រជាពលរដ្ឋ ក៏ដូចជាលោក សម រង្សី ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កន្លងមក។

បើក្រឡេកទៅមើលនយោបាយ ក្នុងប្រទេសថៃវិញ កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅនេះ លោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន បានប្រកាសរំលាយសភាជាផ្លូវការ រង់ចាំការបោះឆ្នោតជាថ្មី ក្រោយពី​«ក្រុម​បាតុករអាវលឿង» បានធ្វើបាតុកម្មចាប់ពីចុងខែវិច្ចិកា ឆ្នាំ២០១៣នេះ ដើម្បីទាមទារឲ្យលោកស្រីលាចេញពីតំណែង។ ក្រុមអាវលឿងទាំងនោះ បានសំអាថា លោកស្រីនាយករដ្ឋមន្ត្រីថៃ បានចេញច្បាប់មួយ លើកលែងទោសទណ្ឌិត ដែលត្រូវបានមើលឃើញថា លោកស្រីមានចេតនា ក្នុងការលើកលែងទោស ដល់បងប្រុសរបស់ខ្លួនគឺលោក ថាក់ស៊ីន [...]

ផៃ ស៊ីផាន៖ ចង់​ទម្លាក់ ហ៊ុន សែន ចេញ​ពី​អំណាច មាន​«ពីរ​ទិដ្ឋភាព»

ផៃ ស៊ីផាន៖ ចង់​ទម្លាក់ ហ៊ុន សែន ចេញ​ពី​អំណាច មាន​«ពីរ​ទិដ្ឋភាព»

«ហ៊ុន សែន ចុះចេញទៅ ហ៊ុន សែនចុះចេញទៅ។ ហ៊ុន សែន ស្អែកវិចបង្វិចចេញទៅ» នេះជាសម្រែកទាមទារ​​របស់​ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីដែលបានចូលរួមជួបជុំសម្តែងមតិ បង្ហាញពីទុក្ខលំបាករបស់ខ្លួន ក្នុងទិវាសិទ្ធិ​មនុស្ស ១០ធ្នូ នៅមុខ អង្គគរហ្យូងយូរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ខែធ្នូកន្លងទៅ។ ជា​សម្រែកទាមទារ ដែល​ទទួល​ស្គាល់ដោយមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន។ តែមន្ត្រីរូបនេះ បានហៅការ​ទាមទារ​នោះថា «បានហួស​ពី​អាណត្តិ​នៃច្បាប់»។


សកម្មភាពឈូសផ្ទះប្រជាជន កាលពីខែមីនា ឆ្នាំ២០១៣ នៅភូមិចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (រូបថតអង្គការបណ្ដាញដីធ្លី)

បញ្ហាដីធ្លី - ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មានចំនួនមិនតិចជាងមួយម៉ឺននាក់ ដែលបានចូលរួមក្នុង​ទិវាសិទ្ធិ​មនុស្ស១០ [...]

នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា សម្រេច​រំលាយ​រដ្ឋសភា

នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា សម្រេច​រំលាយ​រដ្ឋសភា

លោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសម្រេចចិត្តប្រកាសរំលាយសភារបស់ខ្លួន នៅព្រឹក ថ្ងៃចន្ទ ទី៩ នេះដោយទុកពេលសម្រាប់ការបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក​ស្រី​នឹងនៅជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតមានរដ្ឋាភិបាលថ្មី។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

នយោបាយថៃ - លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទូលថ្វាយទៅព្រះមហាក្សត្រថៃ ពីសេចក្ដីសម្រចរបស់​លោកស្រី រំលាយរដ្ឋសភាជាតិថៃ នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ហើយនឹងរៀបចំធ្វើការបោះឆ្នោតសារជាថ្មីឡើងវិញ។ គេនៅមិន​ទាន់ដឹងថា ថ្ងៃបោះឆ្នោត នៅធ្វើនៅថ្ងៃណានៅឡើយ។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...