
រងការផាកពិន័យអស់ ៤៥០០០រៀល ព្រោះ... ម៉ូតូប្រឡាក់ភក់
«ម៉ូតូប្រឡាក់ភក់» ជាទោសទណ្ឌដែលមានចែង ក្នុង«ច្បាប់ចេញថ្មី» តែមិនដឹងច្បាប់ណាមួយទេ! នេះ ជាការជជែកវែកញែក រវាងម្ចាស់ម៉ូតូ និងក្រុមគ្រួសារ (ឬអ្នកជិតដិត) នៅក្នុងវីដេអូមួយ ដែលត្រូវបានចែករំលែក គួរឲ្យភ្ញាក់ផ្អើល នៅក្នុងបណ្ដាញសង្គម រាប់ចាប់តាំងពីល្ងាចម្សិលម៉ិញមក។
ម្ចាស់ម៉ូតូពាក់អាវលឿង បានអះអាងថា ខ្លួនបានរងការផាកពិន័យ ចំនួន៤៥០០០រៀល ពីសំណាក់នគរបាលចរាចរណ៍ ដែលឈរជើងនៅម្ដុំវត្តកោះ កណ្ដាលរាជធានីភ្នំពេញ។ លោកបានពន្យល់ នៅក្នុងវីដេអូនោះថា៖ «នៅពេលវាចាប់ខ្ញុំហ្នឹង មួកឃ្លុបអី ខ្ញុំមានទាំងអស់ ហើយខ្ញុំសួរថា ចាប់ខ្ញុំរឿងអី? វាថា ម៉ូតូប្រឡាក់ភក់! ខ្ញុំថា ខ្ញុំសុំ[តថ្លៃ]បានឬអត់ ដូចថា បើវាយក៤៥០០០ ខ្ញុំសុំ២៥០០០ បានឬអត់? វាថាអត់បានទេ បើមិនអញ្ចឹង វាឲ្យយកម៉ូតូទៅ [ទុកនៅអាជ្ញាធរ] ខណ្ឌ។»។
បុរសអាវលឿង បានបន្តថា៖ «ខ្ញុំអត់មានខុសអីផង និយាយរួមខ្ញុំហូតឲ្យមើល តាំងពីបណ្ណបើកបរមួយកំប្លេ! វាសួរ [...]