Posts by "មនោរម្យ.អាំងហ្វូ"

បាក់​ទំនប់​នៅ​ឡាវ បង្ក​ឲ្យ​ស្លាប់​ច្រើន​នាក់​និង​បាត់​ខ្លួន​ច្រើន​រយ​នាក់

បាក់​ទំនប់​នៅ​ឡាវ បង្ក​ឲ្យ​ស្លាប់​ច្រើន​នាក់​និង​បាត់​ខ្លួន​ច្រើន​រយ​នាក់

«មនុស្សច្រើននាក់ បានស្លាប់ និងច្រើនរយនាក់ផ្សេងទៀត បានបាត់ខ្លួន» នៅក្នុងហេតុការណ៍ បាក់ទំនប់វារីអគ្គិសនី កាលពីយប់​ថ្ងៃចន្ទ នៅក្នុងខេត្ត អត្តពើ (Attapeu) ភាគអាគ្នេយ៍នៃប្រទេសឡាវ ជិតព្រំដែនឡាវ-កម្ពុជា-វៀតណាម។ នេះ បើតាមការអះអាង របស់អាជ្ញាធរតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ នៃរដ្ឋាភិបាលកុម្មុយនីស្ដិ៍ ឡាវ។

ប៉ុន្តែ ចំនួនជនរងគ្រោះពិតប្រាកដ នៅមិនទាន់ឲ្យដឹងនៅឡើយ ខណៈអាជ្ញាធរបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការវាយតម្លៃ ពីតុល្យភាព នៃគ្រោះមហន្តរាយនេះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកស្រុកប្រមាណជា ៦៦០០នាក់ កំពុងគ្មានជម្រក រាប់ចាប់តាំងពីយប់ថ្ងៃចន្ទមក។

ប្រទេសថៃ បានជួយយកអាសារ ដោយបានបញ្ជូន ក្រុមអ្នកជួយសង្គ្រោះ ទៅកាន់តំបន់រងគ្រោះ តែបានជួបនឹងបញ្ហាជាច្រើន ដោយសារតែតំបន់គ្រោះថ្នាក់ សម្បូរដោយព្រៃស្ដុក ពិបាកក្នុងធ្វើដំណើរដោយផ្ទាល់។ ក្រុមអ្នកជួយសង្គ្រោះ​នៅខណៈនេះ [...]

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន យុវតីជំទង់ម្នាក់ ដែលរងគ្រោះ ព្រោះត្រូវបងប្រុសបង្កើត រំលោភផ្នែកផ្លូវភេទ ជាច្រើនដងនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីផ្ដន្ទាទោស ពីបទរំលូតកូនខុសច្បាប់ នៅក្នុងសវនាការអសាធារណៈមួយ។

លោក «Arif Budiman» អ្នកនាំពាក្យតុលាការក្រុង «Muara Bulian» ដែលស្ថិតនៅលើកោះ ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីចុងសប្ដាហ៍នេះ យកមកចុះផ្សាយថា៖ «យុវតី ត្រូវបានផ្ដន្តាទោស ពីបទរំលូតកូនខុសច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពីការការពារកុមារ»។

រីឯបងប្រុសបង្កើតវិញ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទរំលោភបំពាន ផ្នែកផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ។ រដ្ឋអាជ្ញាប្រចាំតំបន់ បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសយុវតីជំទង់ ដោយដាក់ពន្ធនាគារ ចំនួន១ឆ្នាំ និងផ្ដន្ទាទោសបងប្រុសបង្កើត ដោយដាក់ពន្ធនាគារ ៧ឆ្នាំ។

[...]

ក្មេងថៃ​១១នាក់​និង​គ្រូ​បង្វឹក​ពួកគេ​ម្នាក់ សម្រេច​សាង​ផ្នួល​៩ថ្ងៃ

ក្មេងថៃ​១១នាក់​និង​គ្រូ​បង្វឹក​ពួកគេ​ម្នាក់ សម្រេច​សាង​ផ្នួល​៩ថ្ងៃ

«ពួកគេសម្រេចថា នឹងសាងផ្នួស សម្រាប់រយៈពេល៩ថ្ងៃ» នេះ ជាការអះអាងឡើង របស់លោក «Prachon Pratsakul» អភិបាលខេត្តឈៀងរ៉ៃ ទៅកាន់ក្រុមអ្នកយកព័ត៌មាន ដោយបន្តថា៖ «ក្មេង១១នាក់ ពីចំណោមក្មេងទាំងអស់ នឹងបួសជាលោកនេន ខណៈគ្រូបង្វឹកពួកគេ ដែលឈ្មោះ ឯក នោះ នឹងបួសក្លាយជាព្រះសង្ឃ»។

រីឯកុមារម្នាក់ទៀត មិនបានចូលរួមក្នុងការកោរសក់បួសនេះទេ ដោយហេតុថា កុមាររូបនោះ ជាអ្នកកាន់សាសនាគ្រីស្ទិ៍។ នេះ បើតាមប្រសាសន៍ របស់លោក «Prachon Pratsakul» ដដែល។

ឯក ដែលជាឈ្មោះកាត់ របស់គ្រូបង្វឹក «Ekkapol Chantawong» ធ្លាប់បានបួសជានេនម្ដងហើយ កាលពីក្នុងវ័យកុមារ។ ដោយសារបទពិសោធន៍ដូច្នេះហើយ ទើបគ្រូបង្វឹកបាល់ទាត់រូបនេះ បានជួយកុមារទាំង១២នាក់ ឲ្យចេះធ្វើសម្មាធិ ដើម្បីរក្សាភាពស្ងប់ក្នុងចិត្ត នៅក្នុងរូងភ្នំបានយូរយ៉ាងដូច្នេះ។

កុមារៗ ដែលជាកីឡាករបាល់ទាត់វ័យក្មេង អាយុពី១១ ដល់១៦ឆ្នាំ និងគ្រូបង្វឹក [...]

អ្នក​ជំនាញ អ.ស.ប ប្រតិកម្ម​នឹង​ការបំភិតបំភ័យ ដល់​អ្នក​មិន​ទៅ​បោះឆ្នោត

អ្នក​ជំនាញ អ.ស.ប ប្រតិកម្ម​នឹង​ការបំភិតបំភ័យ ដល់​អ្នក​មិន​ទៅ​បោះឆ្នោត

អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់​អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នៅកម្ពុជា បានសំដែងការព្រួយបារម្ភ ពីការបំភិតបំភ័យដល់ពលរដ្ឋ ដែលមិនចេញទៅបោះឆ្នោត និងអ្នកដែលអំពាវនាវ ឲ្យធ្វើពហិការមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ អ្នកស្រីបានអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ឲ្យថ្កោលទោសទង្វើនេះ។

ទំព័រផ្លូវការ នៅលើបណ្ដាញសង្គម (ទាំង Facebook និងទាំង Twitter) របសស់ការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសកម្ពុជា បានដកស្រង់ការលើកឡើង របស់អ្នកស្រី រ៉ូណា ស្មីត មកសរសេរពន្យល់ថា អ្នកស្រីបានសម្តែងកង្វល់ អំពីរបាយការណ៍នានា របស់តំណាងរដ្ឋាភិបាល ដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យគណៈបក្សណាមួយ គឺខុសច្បាប់ ហើយថា អាចនឹងមានការដាក់ពិន័យ លើមនុស្សដែលផ្ញើសារ អំពីការមិនបោះឆ្នោត ឲ្យគណៈបក្សណាមួយ [...]

វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

ឧកញ៉ាខ្មែរទាំងបួនរូប មានលោក​ ម៉ុង ឫទ្ធី - លោក លី យ៉ុងផាត់​ - លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» អង្កេត និងលើកជារបាយការណ៍មួយឡើង ដើម្បីអំពាវនាវទៅសហរដ្ឋអាមេរិក ឲ្យដាក់ពួកគេ ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវរងទណ្ឌកម្ម។

ក្នុងយុទ្ធនាការ ដែលចាប់ផ្ដើមធ្វើ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកនោះ អង្គការអន្តរជាតិ ដែលមានទីតាំងធំ ក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានចាត់ទុកមហាសេដ្ឋីទាំងបួនរូប ថាបាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់អង្គការ «​Global Witness» ដែលសរសេរជា​


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...