Posts by "មនោរម្យ.អាំងហ្វូ"

ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ ជនសង្ស័យ បានពិនិត្យរោគចិត្តជាមុន

ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ ជនសង្ស័យ បានពិនិត្យរោគចិត្តជាមុន

ជេម ហូម្ស៍ ជនសង្ស័យជាឃាតករ ដេលបានសំលាប់ ១២នាក់ និង៥៨នាក់ផ្សេងទៀត របួស កាលពីពាក់កណ្ដាល យប់ថ្ងៃ ព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដាមុន ត្រូវបានគេដឹងថា បានទៅជួបពិគ្រោះ ជាមួយនឹងអ្នកពិនិត្យរោគចិត្ត នៅមុន ពេលព្រឹត្តិការណ៍ដ៏សោកសៅនេះ។


ជនសង្ស័យ ជេម ហូម្ស៍ នៅចំពោះមុខតុលាការ

កាលពីថ្ងៃពុធទី២៥កក្កដានេះ កាសែតនៅអាមេរិក បានលើកបង្ហាញថា ជេម ហូម្ស៍ (James Holmes) បានផ្ញើរទៅអោយ អ្នកពិនិត្យរោគចិត្តរបស់គាត់ នូវកញ្ចប់មួយ។ នគរបាលម្នាក់បាននិយាយថា នៅក្នុងកញ្ចប់នោះ មានរូបគំនូរជាច្រើន និងសៀវភៅសរសេរមួយ ដែលពោរពេញដោយ ភាពលំអិតនៃរបៀប ដែល ជេម ហូម្ស៍ ប្រុងប្រៀបនឹងសម្លាប់មនុស្ស។ ហើយពត៌មានបន្ទាប់មកទៀត ត្រូវបានគេជជែកវែកញែកថា បើគេបានទទួល​កញ្ចប់ [...]

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីបី

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីបី

តើអ្នកដឹងថា អ្នកត្រូវបើកបរយានយន្ដ យ៉ាងដូចម្ដេច ដើម្បីអោយមានសុវត្ថិភាព សំរាប់ខ្លួនអ្នក គ្រួសាររបស់អ្នក និងអ្នកដទៃ នៅលើដងផ្លូវនោះទេ? តើអ្នកដឹងទេថា ការមើលស្រាល ក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ ខណៈអ្នកកាន់ចង្កូតយានយន្ដ អ្នកអាចនឹងអាចធ្វើអោយ អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត ដូចរូបអ្នក ជួបនូវគ្រោះមហន្តរាយ ដ៏រន្ធត់ខ្លោចផ្សារ ជាទីបំផុត នោះទេ?

ចំលើយ៖ នៅមិនទាន់ហួសពេលទេ នៅពេលដែល មនសិការរបស់អ្នក មិនទាន់បន្ទោសអ្នកនៅឡើយ។ ការគោរពច្បាប់ ចរាចរណ៍ គោរពអ្នកប្រើប្រាស់ផ្លូវថ្នល់ដូចអ្នក និងភាពប្រុងប្រយ័ត្ន ពេលអ្នកបើកបរ [...]

ឃើញហើយ កុំសើច ភាគទី១

ឃើញហើយ កុំសើច ភាគទី១

នៅក្នុងខ្សែរវីដេអូខាងក្រោយនេះ ជាឈុតខ្លីៗ បង្ហាញពីភាពហួសចិត្ត នៃអ្វីដែលយើងមិនអាចដឹងបាន ក្នុងជំវិតរស់នៅរាល់ថ្ងៃ ហើយវាកើតក្រោយអំពើរបស់អ្នកសាង តែប៉ុន្មានវិនាទីប៉ុណ្ណោះ។ តែអ្វីដែលយើងដឹងក្នុងពេលនេះ គឺអ្នកច្បាស់ជានឹងផ្ទុះសំណើច ឬយ៉ាងហោចណាស់ ក៏នឹងបញ្ចេញស្នាមញញឺមដែរ។ ដូច្នេះហើយ ដើម្បីប្រកាន់គោលការណ៍ នៃវីដេអូ ដែលអ្នកនឹងទស្សនាក្នុងពេល វិនាទីបន្ទាប់នេះ យើងសុំកុំអោយអ្នកសើចអោយសោះ។

សូមទស្សនាខ្សែរវីដេអូ ភាគទីមួយនេះ ដូចតទៅ៖

ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ រៀបអន្ទាក់ ដើម្បីសម្លាប់

ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ រៀបអន្ទាក់ ដើម្បីសម្លាប់

លោក បារ៉ាក់ អូបាម៉ា ជួបជាមួយគ្រួសារ នៃជនរងគ្រោះ - គេហដ្ឋានរបស់ជនសង្ស័យ ត្រូវនគរបាល ដោះបង្កៃគ្រាប់បែក បាន - តាំងខ្លួនដូចកំពូលអ្នកលេង ទល់នឹងមនុស្សប្រជៀវ - ក្មេងស្រីម្នាក់អាយុ ៦ឆ្នាំស្លាប់ ក្នុងព្រឹត្តិការណ៍នោះ ...


បណ្ដាជនបានសសេរឈ្មោះ នៅលើឈើខ្វែង​ ដើម្បីរំលឹកទៅដល់អ្នកដែលបានស្លាប់។

វាជាព្រឹត្តិការណ៍មួយ ដ៏សោកសៅ នៃការបាញ់សម្លាប់ទៅលើទស្សនិកជន នៅក្នុងរោងភាពយន្ដមួយ ប្រព្រឹត្តដោយ យុវនិស្សិត វ័យ២៤ឆ្នាំម្នាក់ ឈ្មោះ ជេម ហូម្ស៍ (James Holmes) កាលពីពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដា។ យុវនិស្សិតនេះ បានសំដែងរិទ្ធជាគូរប្រជែង ទល់ជាមួយនឹងមនុស្សប្រជៀវ តួអង្គវីរបុរសក្នុង ភាពយន្តមួយ មានចំណងជើងថា «ការងើបមកវិញ [...]

កងទ័ពស្ម័គ្រនឹង អាល់-អាសាដ វាយដណ្ដើមសង្កាត់ក្នុងទីក្រុង ពីពួកបះបោរ

កងទ័ពស្ម័គ្រនឹង អាល់-អាសាដ វាយដណ្ដើមសង្កាត់ក្នុងទីក្រុង ពីពួកបះបោរ

កងទ័ពដែលស្មោះស្ម័គ្រ នឹងប្រធានាធិតី នៃប្រទេសស៊ីរី បាឆា អាល់-អាសាដ បានដណ្ដើមមកកាន់កាប់វិញ នូវបណ្ដា សង្កាត់ដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃក្រុមអ្នកបះបោរ នៅប៉ុន្មានសប្ដាហ៍មុននេះ។


ផ្សែងហុយ នៅពីលើទីក្រុងដាម៉ាស ខណៈដែលការវាយប្រយុទ្ធកំពុងតែធ្វើ រ​វាងកងទ័ពនិងពួកបះបោរ។

កងទ័ពដែលស្មោះស្ម័គ្រ នឹងលោក បាឆា អាល់-អាសាដ (Bachar al-Assad)  ប្រធានាធិតីនៃប្រទេសស៊ីរី បានបើកការវាយ ប្រហារ កាលពីថ្ងៃអាទិត្យទី ២២កក្កដានេះ ដោយបានប្រើរថក្រោះ យន្ដហោះ អេលីកុបទែរ និងកាំភ្លើងធំ ដើម្បីដណ្ដើមមក កាន់កាប់វិញ នូវបណ្ដាសង្កាត់ដែលពួកបះបោរ បានប្រយុទ្ធយកកាលពីមុននេះ នៅក្នុងរដ្ឋធានី ដាម៉ាស (Damas)។ សាក្សី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...