Posts by "មនោរម្យ.អាំងហ្វូ"

ហ៊ុន សែន ហៅ សម រង្ស៊ី «អា​ល្ងង់»​ជុំ​វិញ​«បទ​បញ្ជា​សម្ងាត់»

ហ៊ុន សែន ហៅ សម រង្ស៊ី «អា​ល្ងង់»​ជុំ​វិញ​«បទ​បញ្ជា​សម្ងាត់»

បើទោះជាលោកបានច្រានចោល ថា«បទបញ្ជាសម្ងាត់»នោះ មិនមែនលោកជាអ្នកសរសេរក៏ដោយ តែនាយក​រដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បាន​ទទួលស្គាល់ នៅល្ងាចថ្ងៃនេះថា សំណេរនោះមានលក្ខណៈ «ត្រូវ​ចិត្ត»​លោក ហើយលោកក៏នឹងបញ្ជាទ័ព ឲ្យធ្វើដូច្នេះដែរ ប្រសិនណាជាលោក សម រង្ស៊ី វិលត្រឡប់​ចូលស្រុក​វិញ​នោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ តបទៅលោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​ថា៖ «ខ្ញុំបញ្ជាក់ហើយ ស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយ​បញ្ជូន​ទៅគុកតែម្តង កុំព្រហើន អាល្ងង់»។

ប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងនៅល្ងាចនេះ ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ នៅបន្ទាប់ពី​ការ​បង្ហោះ អត្ថបទ«ខ្លី» មួយកាលពីយប់​ម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដោយទំព័រ​ហ្វេសប៊ុក​នោះ បានហៅអត្ថបទនេះ ថាជា«បទបញ្ជាសម្ងាត់»របស់លោក ហ៊ុន សែន សរសេរទៅកាន់ [...]

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

ម្ចាស់​បណ្ដឹង​ស្នើ​តុលាការ​ឲ្យ ខឹម វាសនា សុំ​ទោស​ជា​សាធារណៈ

«ខ្ញុំ​មិន​ទាមទារ​អី ​ឲ្យ​គាត់​សង​ជា​ជំងឺ​ចិត្ត ​ជា​លុយ​ជា​កាក់​អី​ទេ» នេះ ជាការអះអាងឡើង របស់លោក សុច សឿង ពលរដ្ឋអ្នករស់នៅ ក្នុងរាជធានី​ភ្នំពេញ​មួយ​រូប ដែលបានដាក់ពាក្យបណ្ដឹង កាលពីដើមសប្ដាហ៍នេះ ប្ដឹង​ប្រឆាំង​លោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង ឬ LDP) ទៅកាន់​សាលា​ដំបូង​រាជធានី និងទៅកាន់ស្ថាប័នព្រះមហាក្សត្រ។

តែម្ចាស់បណ្ដឹង បានអះអាងថា លោកគ្រាន់តែចង់ឲ្យលោក ខឹម វាសនា ធ្វើការ«សុំទោស» ជាសាធារណៈ បន្ថែម​ពីលើចំណាត់ការ តាមផ្លូវច្បាប់ ពី​សំណាក់​តុលាការ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក សុច សឿង បានថ្លែងដូច្នេះថា៖ «ខ្ញុំ​សុំ​ឲ្យ​គាត់​ហ្នឹង​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​​អក្សរហ្នឹង​ សុំ​ទោស​ខ្មែរ​យើង ក៏​​ដូច​ជា​រូប​ខ្ញុំ​ជាខ្មែរ​ហ្នឹង​ ជា​សាធារណៈ»។

កាលពីថ្ងៃទី១២ ខែមិថុនានេះ លោក សុច សឿង [...]

ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]​មួយឃុំ​ពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។

ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថា​គោល​នយោបាយណាដែលអាចទៅរួច និងមួយ​ណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ឲ្យបក្ស​សង្គ្រោះ​ជាតិ​ដើម្បីបានថវិការ ៥០ម៉ឺនដុល្លារមួយឆ្នាំមួយ ឃុំដើម្បី អភិវឌ្ឍន៍ឃុំសង្កាត់​ដែលខ្លួន​​ជាប់​ជា​មេឃុំ​ជាដើម គឺ​ជាការកុហក​បោកប្រាស់ពលរដ្ឋសុទ្ធសាធ ព្រោះថាគេដឹងថា វាមិនអាចទៅរួចហើយ ប៉ុន្ដែគេ នៅតែ​សន្យា។ តើឃុំ​បាន​ថវិកា​អភិវឌ្ឍឃុំ [...]

ហ៊ុន សែន ឲ្យ​គូ​ប្រកួត​មើល​ស្នាដៃ​លោក វាយ​កូន​គោល

ហ៊ុន សែន ឲ្យ​គូ​ប្រកួត​មើល​ស្នាដៃ​លោក វាយ​កូន​គោល

ចង់ប្រកួតវាយកូនគោល (Golf) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងឬ? សូមមើលការបញ្ចេញ​ស្នាដៃ​របស់​លោក ដែល«អង្គុយ»​វាយកូន​គោល​នេះ ពី​ចំងាយ និង​ចូលរន្ធ (ឡូ) យ៉ាងអស្ចារ្យ។ ការវាយបញ្ចូល​បាន​យ៉ាង​ល្អ​​បែប​​នេះ បើទោះជាអតីតជើងឯកពិភពលោក ជាតិអាមេរិក ថៃហ្គើ វូដ (Tiger Woods) ក៏ប្រហែល​ត្រូវ​សុំ​ខ្មាស​ដែរ។

នៅជាមួយនឹងវីដេអូ នៃការវាយបញ្ចូលរន្ធ (ដាក់ជូនខាងក្រោម) ដែលលោកបង្ហោះ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បាន​សរសេរឲ្យគូប្រកួតរបស់លោក មើលពីក្បាច់អង្គុយ ​វាយ​កូន​គោល​នេះ ដូច្នេះ​ថា៖ «គូប្រកួតរបស់ខ្ញុំចង់ដឹងថា តើខ្ញុំអាចអង្គុយ វាយបាល់​បញ្ចូល​ឡូ​បាន​ឬទេ?»។

លោក ហ៊ុន សែន បានបន្ថែមថា៖ «ជូនមើលតាមបំណង»៕

 

[...]

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

បុរសខ្លាំងកម្ពុជា បានគ្រោង​ត្រៀមផ្ទុះអាវុធ បង្កើតសង្គ្រាម នៅពេលលោក សម រង្ស៊ី វិលត្រឡប់​ចូល​ប្រទេស​វិញ។ នេះ បើតាមអត្ថបទខ្លីមួយ ដែលត្រូវ​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅមុននេះបន្តិច។ អត្ថបទខ្លីនោះ ត្រូវបានទំព័រ​ហ្វេសប៊ុក​របស់លោក សម រង្ស៊ី ហៅថា​ជា​​«បទ​បញ្ជា​សម្ងាត់» ដែលលោក ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ សម្រាប់​«អនុវត្តន៍​លើរូប សម រង្ស៊ី»។

ដោយ​ភ្ជាប់​​មកជាមួយ នូវរូបថត«ScreenShoot» នៃសារអេឡិចត្រូនិក ដែលមានប្រភព ចេញពីអស័យដ្ឋាន ឈ្មោះ «PM Hun Sen» នោះផង ទំព័រ​ហ្វេសប៊ុក​របស់មេដឹកនាំប្រឆាំង បានសរសេរឡើងវិញ ពី​សេចក្ដី​នៅ​ក្នុង​សារនោះថា៖ «ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ។ ថ្ងៃនេះ ខ្ញុំបញ្ជា​​ឲ្យលុប​ចោល ស.ជ.ណ. ដែលហាមឃាត់ មិនឲ្យក្រុមហ៊ុនយន្តហោះដឹក សម រង្ស៊ី ចូលមកកម្ពុជា ដែល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...